ព័ត៌មានអន្ដរជាតិ
តើនរណានឹងឡើងដឹកនាំក្រុមហាម៉ាស ក្រោយការស្លាប់លោក Haniyeh?
មេក្រុមហាម៉ាសលោក Ismail Haniyeh ត្រូវបានសម្លាប់កាលពីព្រឹកព្រលឹមថ្ងៃពុធសប្តាហ៍មុន នៅក្នុងរដ្ឋធានីតេហេរ៉ង់ នៃប្រទេសអ៊ីរ៉ង់ ពេលលោកទៅចូលរួមក្នុងពិធីស្បថចូលកាន់តំណែងថ្មីរបស់ប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian។
ក្រោយមរណភាពរបស់គាត់ មានការជជែកដេញដោលគ្នាបែកផ្សែងអំពីថាតើនរណា នឹងត្រូវឡើងតំណែងជំនួស?
ខាងក្រោមនេះ គឺជាបុគ្គល៥រូប ដែលគេមើលឃើញថា ជាអ្នកមានឥទ្ធិពលអាចស្នងតំណែងពីលោក Haniyeh៖
1. Khalil al-Hayya
លោក Khalil al-Hayya គឺជាអនុប្រធានការិយាល័យនយោបាយរបស់ក្រុម ហាម៉ាស នៅតំបន់ ហ្គាហ្សា ហើយគាត់ស្គាល់មេដឹកនាំប្រចាំតំបន់គឺលោក Yahya al-Sinwar ច្បាស់ដូចថ្ងៃ។
នៅឆ្នាំ២០០៦ លោក al-Hayya បានដឹកនាំសភារបស់ក្រុមហាម៉ាស ដែលទើបឈ្នះការបោះឆ្នោត។ ការមិនចុះសម្រុងផ្នែកនយោបាយនិងរដ្ឋបាល អូសបន្លាយពេលច្រើនខែ បានបង្ហាញពីភាពបែកបាក់គ្នារវាងចលនាឥស្លាមនិយមមួយនេះ និងគណបក្ស Fatah របស់ប្រមុខប៉ាឡេស្ទីនលោក Mahmoud Abbas។
2. Musa Abu Marzuk
សមាជិកជាន់ខ្ពស់ផ្នែកនយោបាយរបស់ហាម៉ាសរូបនេះ ត្រូវបានចាត់ទុកថា មានបុគ្គលិកលក្ខណៈស្រដៀងគ្នាបេះបិតជាមួយលោក Haniyeh ជាពិសេសវិធីសាស្រ្តនៃការចរចាតែម្តង។
ជាក់ស្តែង លោក Marzuk បានប្រកាសក្តែងៗគាំទ្រដល់ «បទឈប់បាញ់រយៈពេលវែង» ជាមួយអ៊ីស្រាអែល និងសុខចិត្តទទួលស្គាល់ព្រំដែនប៉ាឡេស្ទីន ដែលគូសវាសបន្ទាប់ពីសង្រ្គាមអារ៉ាប់-អ៊ីស្រាអែលឆ្នាំ១៩៦៧។
ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ គាត់បានទៅរស់នៅសហរដ្ឋអាមេរិក ប៉ុន្តែនៅទីនោះត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ពីបទរៃអង្គាសប្រាក់ ឲ្យបក្សពួកក្រុមហាម៉ាស ហើយបន្ទាប់មក គាត់បានរស់នៅនិរទេសខ្លួន រួមទាំងក្នុងប្រទេសហ្ស៊កដានី អេហ្ស៊ីប និងកាតាផងដែរ។
3. Zaher Jabarin
ហិរញ្ញិកចាស់វស្សារបស់ហាម៉ាសម្នាក់នេះ គឺជាជំនិតលោក Haniyeh ហើយជួនកាល គេហៅគាត់ថាដៃស្តាំរបស់លោក Haniyeh ទៀតផង។
បន្ទាប់ពីជាប់ឃុំក្នុងពន្ធនាគារអ៊ីស្រាអែល គាត់ត្រូវបានដោះលែងនៅឆ្នាំ២០១១ ក្នុងកិច្ចព្រមព្រៀងដោះដូរអ្នកទោសគ្នាជាមួយទាហានអ៊ីស្រាអែល Gilad Shalit។ លោក Jabarin ក៏មានទំនាក់ទំនងជិតស្និទ្ធិជាមួយប្រទេសតួកគីផងដែរ។
4. Khaled Meshaal
គាត់ជាអ្នកកាន់តំណែងមុនលោក Haniyeh និងបានរស់នៅនិរទេសខ្លួនក្នុងប្រទេស ហ្ស៊កដានី កាតា ស៊ីរី និងប្រទេសផ្សេងៗទៀត តាំងពីឆ្នាំ១៩៦៧មកម្ល៉េះ។
គាត់ត្រូវគេជំរុញឲ្យឡើងកាន់តំណែងជាប្រមុខដឹកនាំក្រុមហាម៉ាស បន្ទាប់ពីអ៊ីស្រាអែល សម្លាប់ស្ថាបនិករបស់ចលនានេះ គឺលោក Ahmed Yassin និងអ្នកស្នងតំណែង Abdelaziz al-Rantisi។
នៅឆ្នាំ១៩៩៧ លោក Meshaal រួចជីវិតពីការប៉ុនប៉ងធ្វើឃាតដោយការបំពុលនៅទីក្រុង Amman នៃប្រទេសហ្ស៊កដានី ដោយចារកម្មអ៊ីស្រាអែល Mossad។
5. Yahya al-Sinwar
លោក Al-Sinwar ដែលត្រូវបានបោះឆ្នោតក្នុងខែកុម្ភៈឆ្នាំ២០១៧ ដើម្បីដឹកនាំក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា គឺជាជនអភិរក្សជ្រុលនិយម និងជាមេក្លោងក្នុងការវាយប្រហារថ្ងៃទី៧ខែតុលា។
បុរសវ័យ៦១ឆ្នាំរូបនេះ ជាប់ពន្ធនាគារអ៊ីស្រាអែលអស់រយៈពេល២៣ឆ្នាំ មុនពេលត្រូវបានដោះលែងនៅឆ្នាំ២០១១ ក្នុងប្រតិបត្តិការដោះដូរអ្នកទោស។
កើតនៅ Khan Younis, គាត់បានចូលរួមជាមួយក្រុម ហាម៉ាស ពេលដែលចលនានេះបង្កើតឡើងក្នុងឆ្នាំ ១៩៨៧ រួចមក គាត់ក៏បន្តបង្កើតភ្នាក់ងារសន្តិសុខផ្ទៃក្នុងរបស់ក្រុមនេះ ឈ្មោះថា Majd៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាមេរិកប្រកាសថា ការស្លាប់មេក្រុមហាម៉ាសមិនជាប់ពាក់ព័ន្ធនឹងខ្លួនទេ
-
វប្បធម៌ ជំនឿ១ សប្តាហ៍ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
សុខភាព១ សប្តាហ៍ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
នយោបាយ៣ ថ្ងៃ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រាន់តែសរសេរពាក្យ «ញុំា» ខុស! សឿន វីតា ត្រូវបុរសចំណាស់ម្នាក់ប្រមាថដល់អ្នកមានគុណ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទឹកជំនន់នៅថៃឆក់យកជីវិតមនុស្ស៣៥នាក់និងប៉ះពាល់ដល់១១ខេត្ត
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
សឿន វីតា កំពុងកៀរគរសប្បុរជនជួយនិស្សិតពេទ្យបញ្ចប់ការសិក្សាម្នាក់ ដែលត្រូវលាងឈាម (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី