Connect with us

ព័ត៌មានអន្ដរជាតិ

​ជាង​៩០នាក់​ស្លាប់ក្នុង​១ថ្ងៃ​​ក្នុងការតវ៉ាដ៏​ហិង្សា​នៅទូទាំងប្រទេសបង់ក្លាដែស

បានផុស

នៅ

ត្រឹមរយៈពេលមួយថ្ងៃ មនុស្សជាង៩០នាក់បានស្លាប់នៅក្នុងការតវ៉ាជាថ្មីនៅក្នុងប្រទេសបង់ក្លាដែស ខណៈដែលការតវ៉ាដ៏ចម្រូសចម្រាសនេះបានស្ងប់​ស្ងាត់តែ​មួយ​ភ្លែតប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិជប៉ុន NHK នៅថ្ងៃទី​០៥ ខែសីហានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បាតុកម្មទ្រង់ទ្រាយធំដែលដឹកនាំដោយនិស្សិត​សកលវិទ្យាល័យ​បានរីករាលដាលនៅទូទាំងប្រទេសកាលពីខែមុនលើប្រព័ន្ធកូតាបមុ្រង​ទុក​ការងារ​របស់​រដ្ឋាភិបាល​សម្រាប់​កូន​​​របស់​មន្ត្រី​ចាស់​ៗ​ដែល​ធ្លាប់​បាន​តស៊ូ​​​ឯករាជ្យជាតិ​។ មនុស្សជាង ២៨០​នាក់ត្រូវបានរាយការណ៍បានស្លាប់នៅក្នុងការប៉ះទង្គិចជាមួយប៉ូលីស ខណៈការ​តវ៉ា​បាន​ស្ងប់​ស្ងាត់​មួយ​ភ្លែត ប៉ុន្តែ​បាន​កើន​ឡើង​ម្តង​ទៀត​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ។

ក្នុងនោះអ្នកគាំទ្រគណបក្សប្រឆាំងបានចូលរួមជាមួយបាតុករ​ដោយ​អ្នក​ខ្លះ​បានប្រែ​​​ក្លាយ​​ការ​តវ៉ា​​ជា​​អំពើ​ហិង្សា ខណៈប៉ូលីសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមបាតុករ ជាមួយគ្នានេះអ្នក​គាំទ្រ​គណបក្ស​កាន់​អំណាច​​ក៏​បាន​ប៉ះទង្គិច​ជាមួយ​បាតុករ​ដែរ។ ការតវ៉ាថ្មីនេះនិសិត្សកំពុងរិះគន់នាយករដ្ឋមន្ត្រី Sheikh Hasina ដោយនិយាយថា ប៉ូលីសបានប្រើ​កម្លាំងហួសហេតុ ដែលបណ្តាលឱ្យមានអ្នកស្លាប់ជាច្រើន និងថែមទាំងតវ៉ា​ទាមទារ​ឱ្យនាយករដ្ឋមន្រ្តី Hasina លាលែង​ពី​តំណែងផងដែរ។

យ៉ាងណានាយករដ្ឋមន្ត្រីនៅតែរក្សាជំហររបស់នាង ថែមទាំងបាននិយាយថាអ្នកដែលចូលរួមក្នុង «ការតវ៉ាដ៏បំផ្លិចបំផ្លាញ» មិនមែនជាសិស្សនិសិត្សទេតែជាភេរវករ ហើយរដ្ឋាភិបាល​បាន​ដាក់​បម្រាម​គោចរ​មិន​កំណត់ថែមទៀត។

(រូបភាព៖ AP)

គួរបញ្ជាក់ថា ក្រុមអ្នកតវ៉ាកំពុងទាមទារឱ្យបញ្ចប់ប្រព័ន្ធកូតាការងារដែលបម្រុងទុកការងាររដ្ឋាភិបាលរហូតដល់៣០​ភាគរយ សម្រាប់សាច់ញាតិរបស់អតីតយុទ្ធជនដែលបានប្រយុទ្ធក្នុងសង្គ្រាមឯករាជ្យរបស់ប្រទេសបង់ក្លាដែសក្នុងឆ្នាំ ១៩៧១ ដែលអ្នកតវ៉ាអះអាងថា ប្រព័ន្ធនេះគឺជាការរើសអើង និងផ្តល់ផលប្រយោជន៍ដល់អ្នកគាំទ្រនាយករដ្ឋមន្ត្រី Sheikh Hasina។ ក្នុងការតវ៉ាដ៏ចម្រូងចម្រាសនេះរដ្ឋាភិបាលប្រទេសនេះបានផ្ដាត់សេវាអ៊ីនធឺណែត ក្នុងរយៈពេលប្រមាណ១១ថ្ងៃដែលទើបតែបើកដំណើរការឡើងវិញកាលពីសប្ដាហ៍មុនប៉ុណ្ណោះ រួច​ហើយ​ក៏បញ្ជា​​ឱ្យ​ក្រុមហ៊ុន​​ផ្តល់​សេវា​​ទូរស័ព្ទ​ចល័ត​ផ្តាច់​​​បណ្តាញ​ទំនាក់​ទំនង​សង្គម​​​ថែមទៀត​​។

សូមរំលឹកថារដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តី Hasina កាលពីមុនបានបញ្ឈប់ប្រព័ន្ធកូតាការងារ បន្ទាប់ពីការតវ៉ារបស់និស្សិតយ៉ាងច្រើននៅក្នុងឆ្នាំ២០១៨ ប៉ុន្តែកាលពីខែមុន តុលាការកំពូល​របស់ប្រទេសបង់ក្លាដែសបានចាត់ទុកជាមោឃៈនូវសេចក្តីសម្រេចនោះ ហើយបានកំណត់ប្រព័ន្ធកូតាការងារឡើងវិញ បន្ទាប់ពីសាច់ញាតិរបស់អតីតយុទ្ធជនឆ្នាំ ១៩៧១បានដាក់ញត្តិ។ ​សេចក្តី​សម្រេច​របស់​​​តុលា​ការ​កំពូល​នោះ​​បង្កឱ្យមានបាតុកម្មដ៏ចម្រូងចម្រាសចុងក្រោយបង្អស់នេះ៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១០ នាទីutes មុន

ប្រជាពលរដ្ឋជាង២៧០គ្រួសារ នៅឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ទទួលបានផ្លូវក្រួសក្រហមមួយខ្សែសម្រួលដល់ការធ្វើដំណើរ

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

ត្រាំ ព្រមានក្រុមហាម៉ាស ថា នឹងជួបអាសន្នធំ បើមិនដោះលែងចំណាប់ខ្មាំង មុនគាត់ចូលកាន់តំណែង

ព័ត៌មានជាតិ៣៨ នាទីutes មុន

ក្រសួងអប់រំបើកវេទិកាអប់រំស្តីពី “ឧត្តមានុវត្តន៍កំណែទម្រង់សាលារៀន ឆ្នាំ២០២៤”

ព័ត៌មានជាតិ៥៦ នាទីutes មុន

មន្ត្រីជាន់ខ្ពស់៖ កម្មវិធីក្រៅម៉ោងសិក្សាជួយភ្ជាប់រវាងយុវជន និងសង្គមស្វែងរកដំណោះស្រាយភាពស្មុគស្មាញនៃជីវិតនាសម័យទំនើប

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្ដេចតេជោ៖ ដំណើរទស្សនកិច្ចទៅចិន រៀបចំទុកមុនជិត២ខែ មិនមែនទៅទាំងតក់ក្រហល់ ដូចលោកជេម សុខ ថាឡើយ

ព័ត៌មានជាតិ២៣ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម២១ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

តារាថៃល្បីៗ ៤គូ ត្រៀមចូលរោងការនៅដើមឆ្នាំថ្មីនេះ

Sokha Hotels

ព័ត៌មានពេញនិយម