Connect with us

ព័ត៌មានជាតិ

ព្រែកជីកជាប្រវត្តិសាស្ត្រហ្វូណនតេជោ បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយក្នុងទិដ្ឋភាពដ៏អស្ចារ្យ

បានផុស

នៅ

ដូចការគ្រោងទុក នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង៩៖០៩នាទីព្រឹក ព្រែកជីកហ្វូណនតេជោ បានចាប់ផ្តើមបើកការដ្ឋានជាផ្លូវការ​ហើយ ក្រោមការអបអរសារទរនៅទូទាំងប្រទេសពីសំណាក់ប្រជាពលរដ្ឋខ្មែរ ខណៈពិធីបើកការដ្ឋានជាប្រវត្តិសាស្ត្រនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​បើក​ការដ្ឋាន​នេះ បានរៀបចំយ៉ាងអធិកអធម អម​ទៅ​ដោយ​​ការ​ប្រគុំ​តន្ត្រីខ្នាត​ធំ ការអុជកាំជ្រួច ការទូងស្គរ វាយគង និងការ​ចុច​ប៊ូតុង​ចាប់​ផ្ដើម​បើក​ការដ្ឋាន​សាងសង់ដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពីដងទន្លេមេគង្គ ស្ថិតក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងមានការចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិការាជរដ្ឋាភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សនិស្សិត និងប្រជាពលរដ្ឋសរុបជិត២ម៉ឺននាក់។

ស្របពេលដែលសម្ដេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា ចុចប៊ូតុងបើកដ្ឋានសាងសង់ជាផ្លូវការនេះ នៅតាមក្រសួងស្ថាប័នរដ្ឋ គ្រឹះស្ថានអប់រំគ្រប់កម្រិត វត្តអារាម រោងចក្រ សហគ្រាស និងទីសាធារណៈនៅទូទាំង​រាជធានី-​ខេត្ត​ទូទាំងប្រទេស ​ក៏បានរួមគ្នាវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន ដើម្បី​បង្ហាញពីចូលរួម​អបអរ​សាទរការ​បើក​ការដ្ឋានព្រែកជីកជាប្រវត្តិសាស្ត្រ​នេះ។ ក្នុងនោះ រាជធានីភ្នំពេញ និងខេត្តកណ្ដាល ព្រមទាំងខេត្តមួយចំនួនទៀត ក៏ត្រៀមរៀបចំការប្រគុំតន្ត្រី​ និងទស្សនីយភាពដ៏អស្ចារ្យនៅពេលរាត្រីនេះផងដែរ ដើម្បីញ៉ាំងកម្មវិធីឱ្យមានភាពសប្បាយរីករាយ និងកាន់តែមានភាពកុះករ ក្លៀវក្លា និងអធិកអធម។

ពីពិធីបើកការដ្ឋានសាងសង់ជាផ្លូវការ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាលំនាំនៃប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក កាលពី២ពាន់ឆ្នាំមុន ក្នុងសម័យអាណាចក្រភ្នំ ឬអាណាចក្រហ្វូណន។ សម្ដេចធិបតី ថា មិនត្រឹមជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននោះទេ តែគម្រោងព្រែកជីកហ្វូណនតេជោ គឺបានឆ្លុះបញ្ចាំងពីមហាសាមគ្គីភាពជាតិខ្មែរគ្រប់ស្រទាប់វណ្ណៈក្នុងសម័យកាលទំនើបនេះ។

ក្នុងនាមជាអ្នកដឹកនាំបន្តវេន សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសប្ដេជ្ញាបន្តដើរតាមគំរូវីរៈភាពរបស់ថ្នាក់ដឹកនាំជំនាន់មុន ដោយធ្វើគ្រប់បែបយ៉ាងដើម្បីរក្សាសុខសន្តិភាព ការអភិវឌ្ឍ សាមគ្គីភាពជាតិ ជាពិសេសការប្ដេជ្ញាចិត្តធ្វើឱ្យបានលេចចេញជារូបរាងនូវព្រែកជីកហ្វូណនតេជោនេះឱ្យសម្រេចបានជោគជ័យ។

បើតាមការគូសបញ្ជាក់ឱ្យដឹងដោយសម្តេចធិបតី នាយករដ្ឋមន្ត្រី ព្រែកជីកហ្វូណនតេជោ គឺជាគម្រោង BOT សាងសង់ដោយក្រុមហ៊ុនឯកជន មិនមែនជាគម្រោងសង់ដោយរាជរដ្ឋាភិបាលឡើយ។ សម្ដេចធិបតី បន្ថែមថា គម្រោងព្រែកជីកនេះ ត្រូវបានវិនិយោគភាគច្រើនដោយក្រុមហ៊ុនខ្មែរ ជាអាទិ៍ កំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុន OCIC ដែលជាគម្រោងរបស់ខ្មែរ។

គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន ហើយបាននិងកំពុងអនុវត្តដោយរាជរដ្ឋាភិបាលថ្មី គឺមានប្រវែង១៨០គីឡូម៉ែត្រ (ទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ ផ្នែកខាងក្រោម ៨០ម៉ែត្រ) តភ្ជាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ រួចចូលតាមបណ្តាព្រែក នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងកែប ដែលត្រូវប្រើរយៈពេលសាងសង់ ៤ឆ្នាំ ចាយថវិកាប្រមាណ ១ ៧​០០​លាន​ដុល្លារ៕

អត្ថបទ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤២ នាទីutes មុន

ក្រសួងអប់រំ ថាខ្លួនមិនដែលទទួលសំណើរណាមួយ ក្នុងការបញ្ចូលភាសាវៀតណាមទៅក្នុងកម្មវិធីសិក្សាផ្លូវការឡើយ

សន្តិសុខសង្គម២ ម៉ោង មុន

សិស្សស្រីៗ០៨នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់​ខ្លួនធ្វើ​ការ​អប់រំ ក្រោយ​បាន​ណាត់វៃ​គ្នា បង្ក​របួស​ស្នាម

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រមុខការទូតកម្ពុជា ជជែកជាមួយសមភាគីវៀតណាមលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី

កីឡា២ ម៉ោង មុន

សហព័ន្ធ​បាល់ទាត់​ស៊ី​រី​ ប្តូរ​ពណ៌​ឯកសណ្ឋាន ក្រោយ​​លោក អាសាដ​ បាន​ដួល​រំលំ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងមហាផ្ទៃចុះបញ្ជីអង្គការ និងសមាគម ចំនួន១៦ទៀតក្នុងខែវិច្ឆិកា

Sokha Hotels

ព័ត៌មានពេញនិយម