សេចក្ដីជូនដំណឹង
វឌ្ឍនៈ ប្រ៊ូវើរី និងក្រុមហ៊ុន បុត្រសម្ព័ន្ធរបស់ វឌ្ឍនៈ គ្រុប ប្រារព្ធពិធីទូងស្គរអបអរសាទរការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ
ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ វឌ្ឍនៈ គ្រុប រួមមានក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី វឌ្ឍនៈ ប៊្របភើធី វឌ្ឍនៈ អ៊ីនវេសមិន ធនាគារ វឌ្ឍនៈ វឌ្ឍនៈ កាពីតាល វឌ្ឍនៈ ហ្គោលរីស៊ត សណ្ឋាគាររ៉ូសវូដ ភ្នំពេញ សណ្ឋាគារ ខេ វី អិល ដឹកនាំដោយអ្នកឧកញ៉ា សំអាង និងអ្នកឧកញ៉ា ឈុន លាង សហស្ថាបនិកក្រុមហ៊ុន វឌ្ឍនៈ គ្រុប អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ព្រមទាំងបុគ្គលិកគ្រប់ជាន់ថ្នាក់ សិល្បៈករ សិល្បៈការីនី កីឡាករគុនខ្មែរ ដើម្បីចូលរួមប្រារព្ធពិធីទូងស្គរ អបអរសាទរការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ កាលពីព្រឹកថ្ងៃទី៥ សីហា នៅពីមុខអគារពាណិជ្ជកម្មដ៏ស្កឹមស្កៃ វឌ្ឍនៈ កាពីតាល។


ក្នុងនាមជាក្រុមហ៊ុនរបស់ខ្មែរ មានម្ចាស់ភាគហ៊ុន ជាជនជាតិខ្មែរ វឌ្ឍនៈ គ្រុប ពិតជាមានមោទនភាពចំពោះដំណើរបោះជំហានជាប្រវត្តិសាស្រ្តនៃការចាប់ផ្តើមគម្រោងព្រែកជីកហ្វូណនតេជោដ៏អស្ចារ្យនេះ ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្រោមការដឹកនាំបន្តដ៏ឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត វឌ្ឍនៈ គ្រុប ជឿជាក់យ៉ាងមុតមាំថា ដំណើរការនៃការសាងសង់ព្រែកជីកហ្វូណនតេជោ ដែលមានប្រវែង ១៨០គីឡូម៉ែត្រ កាត់ខេត្តកណ្តាល តាកែវ កំពត និងកែបនឹងបញ្ចប់ទៅដោយជោគជ័យ ហើយនឹងនាំមកនូវឧត្តមភាពផ្នែកសេដ្ឋកិច្ចដ៏ធំធេងដល់កម្ពុជា។ សូមប្រជាពលរដ្ឋខ្មែរ ចូលរួមអបអរសាទរសមិទ្ធផលដ៏អស្ចារ្យនេះទាំងអស់គ្នា!








-
សន្តិសុខសង្គម៩ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម២១ ម៉ោង ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន