Connect with us

ព័ត៌មានអន្ដរជាតិ

ចិន​ដាក់​ចេញ​​វិធានការ​​​​ជំរុញ​ការ​ចំណាយ​ក្នុង​ស្រុក ចំ​ពេល​កំណើន​សេដ្ឋកិច្ច​​យឺត​យ៉ាវ​ ​

បានផុស

នៅ

រដ្ឋាភិបាលរបស់ប្រទេសចិនកាលពីថ្ងៃសៅរ៍ ​បានដាក់ចេញនូវផែនការ​អាទិភាពរបស់ខ្លួនផ្សេង​ៗ​ ដើម្បីជំរុញការចំណាយរបស់អ្នកប្រើប្រាស់ ខណៈកម្សោយ​នៃ​​តម្រូវការក្នុងស្រុក បន្ត​ដាក់​សម្ពាធ​លើ​កំណើន​សេដ្ឋកិច្ច​ ដែល​យឺត​យ៉ាវ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​សារព័ត៌មាន​ Bloomberg។ ​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមប្រឹក្សារដ្ឋ ដែលជាគណៈរដ្ឋមន្ត្រីរបស់ប្រទេសចិន បានដាក់ចេញនូវជំហានសំខាន់ៗចំនួន ២០ រួមទាំងផែនការពង្រីកការប្រើប្រាស់ជាមូលដ្ឋាន​​ក្នុង​វិស័យ​ដូចជា ការផ្តល់ម្ហូបអាហារ សេវាកម្មជួលជុល និង​ថែទាំ​ផ្ទះ និងការថែទាំមនុស្សចាស់​ជាដើម​។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែល​បង្ហោះនៅលើគេហទំព័ររបស់រដ្ឋាភិបាលមជ្ឈិម​​។​

អាជ្ញាធរចិន​ ក៏នឹងសម្លឹងរកមើលការជំរុញការ​ចំណាយ​​បែប​​ថ្មី​ៗ បណ្ដុះបណ្ដាលហាងលក់រាយដែល​មិន​​ប្រើ​មនុស្ស​ប្រចាំការ​ ​ក៏ដូច​ជា​គាំទ្រដល់ការអភិវឌ្ឍកីឡាអេឡិចត្រូនិក និងការផ្សាយពាណិជ្ជកម្មតាមអេឡិចត្រូនិកជាដើម​។ ​

កាលពីខែកក្កដា គណបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាចរបស់​ចិន បានសន្យាថានឹង​​ជំរុញការប្រើប្រាស់​ធ្វើ​ជា​គោលការផ្តោតសំខាន់​​​ ក្នុងកិច្ចប្រជុំពេញអង្គ​ស្ដី​ពី​កំណែទម្រង់រយៈពេលវែង។

ការ​ជំរុញ​របស់​រដ្ឋាភិបាល​ចិន​នា​ពេល​នេះ​ កើត​ឡើង​នៅ​ពេល​ដែល​កំណើនសេដ្ឋកិច្ចរបស់ប្រទេស​ បានធ្លាក់ចុះដោយមិននឹកស្មានដល់​ក្នុង​ល្បឿន​អាក្រក់បំផុតក្នុងរយៈពេល ៥ ត្រីមាស កាល​ពី​ខែ​កក្កដា​ ដោយសារតែ​ការចំណាយរបស់អ្នកប្រើប្រាស់​បាន​ធ្លាក់​ចុះ​ ទោះបី​ជា​ការ​នាំចេញ​បន្ត​ដើរ​ក្នុង​សន្ទុះ​វិជ្ជមាន​ក៏​ដោយ​។​ បញ្ហា​នេះ​បង្ក​ការអំពាវនាវឱ្យអ្នកបង្កើតគោលនយោបាយ បញ្ចេញ​​កញ្ចប់​គាំទ្ររបស់រដ្ឋាភិបាលដើម្បីជួយ​ប្រទេស​​ឱ្យ​សម្រេចបាននូវគោលដៅកំណើនប្រចាំឆ្នាំ​ប្រហែល ៥ ភាគរយសម្រាប់ឆ្នាំ ២០២៤។ ​

ក្រោមក្របខណ្ឌដែលបានប្រកាសឡើង​កាលពីថ្ងៃសៅរ៍ រដ្ឋាភិបាលចិន​​នឹងបង្កើនការគាំទ្រផ្នែកហិរញ្ញប្បទានដល់សហគ្រាសខ្នាតតូច និងមធ្យមដែល​​មានសិទ្ធិ ក្នុងវិស័យ​សេវាកម្ម និងអនុវត្តការកាត់ពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួនបន្ថែម ដើម្បីទូទាត់ថ្លៃថែទាំទារក និងកុមារអាយុក្រោម ៣ ឆ្នាំ ក៏ដូចជា​ថ្លៃ​ចំណាយលើការអប់រំ និងការគាំទ្រសម្រាប់មនុស្សចាស់។
រដ្ឋាភិបាល​ក៏មានគម្រោងលើកទឹកចិត្តដល់ការអភិវឌ្ឍន៍តំបន់ទេសចរណ៍កម្សាន្តថ្មីៗ រួមទាំងនាវាកម្សាន្ត ​កប៉ាល់ និង «ការហោះហើរក្នុងរយៈកម្ពស់ទាប» ផង​ដែរ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទី មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម២០ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៤៩ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម