Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុម​កុបកម្ម​​ហិង្សា​នៅ​អង់គ្លេស​វាយប្រហារ​​ទីតាំង​ផ្តល់​ជំរកដល់​អ្នក​​សុំ​​សិទ្ធិ​ជ្រកកោន​

បានផុស

នៅ

ក្រុមកុប្បកម្មបានដុតបំផ្លាញនិងវាយលុកចូលសណ្ឋាគារ​ដែលប្រើសម្រាប់ផ្តល់​ជា​ទី​ស្នាក់​អាស្រ័យ​ដល់អ្នកស្វែងរកសិទ្ធិជ្រកកោននៅភាគខាងជើងប្រទេសអង់គ្លេសកាលពីថ្ងៃអាទិត្យ ខណៈដែ​ល​ប្រទេស​នេះ​កំពុងប្រឈមមុខនឹងភាពចលាចលក្នុងសង្គមដ៏អាក្រក់បំផុត ក្នុងប៉ុន្មានឆ្នាំមកនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី៥ខែកក្កដានេះ។

សមត្ថកិច្ច​ប៉ះទង្គិច​នឹង​ក្រុម​កុប្បកម្ម​ហិង្សា​​​ដែលវាយសណ្ឋាគារ​ផ្តល់​កន្លែងស្នាក់​នៅដល់​អ្នកសុំសិទ្ធិជ្រកកោន។ AP
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំពើហិង្សានេះត្រូវបានបង្កឡើងបន្ទាប់ពីមានការចាក់សម្លាប់ក្មេងស្រីបីនាក់នៅទីក្រុង Southport ភាគពាយព្យនៃប្រទេសអង់គ្លេសកាលពីដើមសប្តាហ៍។ ជាមួយគ្នានេះក៏មានការសន្និដ្ឋាន​ជាច្រើនជុំវិញស្ថានភាពរបស់បុរសអាយុ១៧​ឆ្នាំម្នាក់ជាឃាតករ ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងការឃុំឃាំងរបស់ប៉ូលិស ហើយមនុស្សមួយចំនួនកំពុងប្រើប្រាស់វាដើម្បីជាការតវ៉ាដោយហិង្សា និងគ្មានសណ្តាប់ធ្នាប់។

ក្រុមបាតុករជាអ្នកក្រុមស្តាំនិយមជ្រុលបានចាប់យក និងផ្សព្វផ្សាយរលកនៃព័ត៌មានមិនពិត រួមទាំងការអះអាងមិនពិតថាអ្នកឃាតករគឺជាជនអន្តោប្រវេសន៍ ដើម្បីប្រមូលផ្តុំការតវ៉ាប្រឆាំងជនមូស្លីម និងប្រឆាំងជនអន្តោប្រវេសន៍ ខណៈប៉ូលិស​ថា ជនសង្ស័យមានស្រុកកំណើតនៅប្រទេសអង់គ្លេសនោះទេ។

នៅទីក្រុង Tamworth ក្រុមបាតុករបានគប់គ្រាប់ផ្លោង វាយកម្ទេចបង្អួច និងបាញ់ប្រហារ បណ្តាលឲ្យប៉ូលិសម្នាក់រងរបួស ។ ប៉ូលិសបាននិយាយថា ក្នុងពេលជាមួយគ្នានោះនៅទីក្រុង Rotherham ក្រុមអ្នកតវ៉ាបានគប់បន្ទះឈើ ប្រើបំពង់ពន្លត់អគ្គីភ័យប្រឆាំងនឹងមន្រ្តី ដុតបំផ្លាញវត្ថុនៅជិតសណ្ឋាគារ និងវាយកម្ទេចបង្អួចដើម្បីចូលអគារដែលប្រើសម្រាប់ជនភៀសខ្លួន។

(រូបភាព៖ AP)

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ក៏បានថ្កោលទោសការតវ៉ាដ៏ហិង្សានេះដែរ ដែលបណ្ដាលឲ្យមនុស្សយ៉ាងតិច ១៤៧ នាក់ត្រូវបានចាប់ខ្លួនចាប់តាំងពីយប់ថ្ងៃសៅរ៍។ លោក​បាន​ព្រមាន​ថា «អ្នក​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ច្បាប់​មិនអាចលើកលែង»។

គួរបញ្ជាក់ថាភាពចលាចលដោយហិង្សាគឺជាបញ្ហាប្រឈមដ៏អាក្រក់បំផុតចាប់តាំងពីកុប្បកម្មឆ្នាំ ២០១១ ហើយផ្តល់នូវបញ្ហាប្រឈមដ៏ធំដល់រដ្ឋាភិបាលរបស់លោក Keir Starmer ត្រឹមតែប៉ុន្មានសប្តាហ៍បន្ទាប់ពីលោកបានឡើងកាន់អំណាច៕

(រូបភាព៖ Getty)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទី មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម២០ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៥០ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម