Connect with us

ព័ត៌មានជាតិ

ផ្លូវ​ក្រវាត់​ព្រំដែន​សាងសង់​ចម្ងាយ​ត្រឹម ១០ ទៅ ៣០ ម៉ែត្រ​ ពី​បង្គោល​​​ព្រំដែន​

បានផុស

នៅ

នាយករដ្ឋមន្ត្រី​កម្ពុជា​សម្តេច​ធិបតី ហ៊ុន ម៉ាណែត បាន​អះអាង​ថា ផ្លូវ​ក្រវាត់​ព្រំដែន​ដែល​កម្ពុជា​បាន​សាងសង់​ កន្លែង​​ខ្លះ​មាន​ចម្ងាយ​ត្រឹម ១០ ទៅ ៣០ ម៉ែត្រ​ពី​បង្គោល​ព្រំដែន​ប៉ុណ្ណោះ។

ការ​គូស​បញ្ជាក់​បែប​នេះ ក្នុង​ឱកាស​ដែល​ប្រមុខ​ដឹកនាំ​កម្ពុជា​ចូលរួម​ក្នុង​ពិធី​ជួប​សំណេះ​សំណាល ​និង​ពិសា​ភោជនាហារ​រៀបចំឡើង​ដោយ​សមាគម​ឧកញ៉ា​កម្ពុជា និង​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ឋាន​កម្ពុជា កាលពី​រសៀល​ថ្ងៃ​ទី ០២ ខែ​សីហា ឆ្នាំ​២០២៤​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចធិបតី​ ហ៊ុន ម៉ាណែត បាន​ថ្លែង​ថា តាម​រយៈ​ផ្លូវ​ក្រវាត់ព្រំដែន​ ពលរដ្ឋ​អាច​ជិះ​​រថយន្ត​ធ្វើ​ដំណើរមើលឃើញបង្គោល​​ព្រំដែនបាន​យ៉ាងកៀក​ ​ដែលកន្លែង​ខ្លះ​​មានចម្ងាយ​ត្រឹម ១០ ទៅ ៣០ ម៉ែត្រ​​​ប៉ុណ្ណោះ។

​ប្រមុខ​ដឹកនាំ​កម្ពុជាបាន​បន្ត​ថា ក្នុង​ពេល​ជួបជជែក​ជាមួយ​ប្រជា​ពលរដ្ឋ​រស់នៅ​តាម​បន្ទាត់​ព្រំដែន​កាលពីពេលថ្មីៗនេះ ពលរដ្ឋ​បានលើកពី​ការ​ស្ថាបនា​ផ្លូវ​តាម​ក្រវាត់​ព្រំដែន​ ដែល​ពីមុន​អត់​ទាន់​មាន​ផ្លូវ ពលរដ្ឋ​​ចង់​ធ្វើ​ដំណើរ​ពី​ភូមិ​មួយ​ទៅ​ភូមិមួយ​​ ត្រូវ​សុំ​ផ្លូវ​ចូល​តាម​ទឹកដី​ប្រទេស​វៀតណាម​។ ប៉ុន្តែ​ក្រោយមាន​​​ផ្លូវ​ក្រវាត់​ព្រំដែន​​ ពលរដ្ឋ​អាច​ធ្វើ​ដំណើរ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ដោយ​មិន​បាច់​​សុំ​ផ្លូវ​ចូល​តាម​ប្រទេស​វៀតណាមទៀតទេ។

សម្តេច​បន្ត​ថា ពល​លរដ្ឋខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី នឹងត្រូវតភ្ជាប់គ្នាតាមរយៈផ្លូវក្រវាត់ព្រំដែន ខណៈ​ដែល​សម្តេចក៏​បានចារឱ្យកងវិស្វកម្មខិតខំ​ពុះពារ​បន្ត​ស្ថាបនា​ផ្លូវក្រវាត់ព្រំដែនឱ្យទៅដល់តំបន់​មុំ ៣ កន្ទុយនាគ។

ក្នុង​ឱកាស​នោះ​ដែរ មេដឹកនាំកម្ពុជា​ក៏​បង្ហាញ​វឌ្ឍនភាព​នៃ​ការ​ស្ថាបនា​ផ្លូវក្រវាត់​ព្រំដែនតាម​​បណ្តា​ខេត្ត​ភាគឦសាន​ ដែល​ក្នុង​នោះ​​​ខេត្ត​ក្រចេះ​​ស្ថាបនា​​ផ្លូវ​ក្រវាត់ព្រំដែន​បាន​ប្រវែង ៧៨ គីឡូម៉ែត្រ​ ដែល​បញ្ចប់​ទាំង​ស្រុង។ ខេត្ត​មណ្ឌលគិរី​សាងសង់​បាន​ប្រវែង ១៥៥ គីឡូម៉ែត្រ​លើ ៣១៩ គីឡូម៉ែត្រ​ និង​ខេត្ត​រតនគីរី​បាន​ប្រវែង ៨៩ គីឡូម៉ែត្រ​លើប្រវែង ២២០ គីឡូម៉ែត្រ និង​កំពុង​បន្ត​ជំរុញ​សាងសង់​ឲ្យ​ដល់​​តំបន់​កន្ទុយនាគ​។

ទាក់ទង​កិច្ចការពារ​បូរណភាព​ទឹកដី ​សម្តេច​ធិបតី​បាន​បានគូស​បញ្ជាក់​ថា ​ត្រូវតែ​​បោះ​បង្គោល​ព្រំដែន​ឲ្យ​បាន​ច្បាស់លាស់​។

សម្តេ​ច​បាន​លើកឡើងយ៉ាង​ដូច្នេះ​ថា «បង្គោល​ព្រំដែន​ពីមុន​ក្នុង​ខេត្ត​ភាគ​ឦសាន​មិន​មាន​ទេ​។ បង្គោល​ព្រំដែន​មាន​តែ​ពី​កំពត​ទៅ​កំពង់ចាម​ ហើយ​ពី​កំពង់ចាម​ទៅ​កន្ទុយនាគ​ខេត្ត​រតនគិរី​អត់មាន​​ទេ មាន​តែ​ព្រំដែន​រដ្ឋបាល។ ប៉ុន្តែ​យើង​បាន​បោះ​បង្គោល​ព្រំដែន​ពី​ឆ្នាំ ២០០៧ មក។ ការ​បោះ​បង្គោល​ដើម្បី​កំណត់​ព្រំ​ប្រទេស​និង​ប្រទេស»។

​នៅក្នុងរយៈពេល ២៥ ឆ្នាំ នៃ​ការ​បោះ​បង្គោល​ព្រំដែននៅ​​ខេត្ត​ភាគ​ឦសានជាប់ជាមួយ​ប្រទេស​វៀតណាម​ ​ខេត្តក្រចេះពីឆ្នាំ​២០០៦ ដល់ ២០១៨ បាន​បោះបង្គោល​មេ​បាន​ចំនួន ១១ ​បង្គោល​ និង​បង្គោល​ព្រំដែន​បំពេញ​បន្ថែម​បាន​ចំនួន ១៤៤ បង្គោល។

ខេត្តមណ្ឌលគិរី ពីឆ្នាំ​ ២០០៧ ដល់ ២០១៨ ​បានបោះ​បង្គោល​មេ​បាន​ចំនួន ៣៥ បង្គោល និងបង្គោល​បំពេញបន្ថែម​បាន​ចំនួន ៣៧៥ បង្គោល និង​បង្គោល​តម្រុយ​​បាន​ចំនួន ១១ បង្គោល និង​ខេត្តរតនគិរី បានបោះបង្គោលមេបាន​ចំនួន ៤០ បង្គោល ​បង្គោល​បំពេញ​បន្ថែមបាន​​ចំនួន ១៥៣ បង្គោល និងបង្គោល​តម្រុយបាន​ចំនួន ៤ បង្គោល​។

សម្តេច​ថា បង្គោល​រាប់​រយ​ដែលបាន​បោះមក​នេះ ដើម្បី​បញ្ជាក់​ពីសុឆន្ទៈ​របស់​រាជរដ្ឋាភិបាល​ក្នុងការពា​របូរណភាព​ទឹកដី ដែល​ដើម្បី​អនា​គត​វែង​ឆ្ងាយសម្រាប់​អ្នក​ជំនាន់​ក្រោយ។​

មិនត្រឹមតែបោះបង្គោលព្រំដែននោះទេ បើ​តាមនាយករដ្ឋមន្រ្តីកម្ពុជា រាជរដ្ឋាភិបាល​ក៏មាន​គោលនយោបាយ​អភិវឌ្ឍន៍នៅតាមតំបន់ព្រំដែន​ ដើម្បី​លើកទឹកចិត្ត​និងជំ​រុញ​​​ឲ្យពលរដ្ឋ​ឲ្យ​ទៅ​រស់នៅកាន់តែច្រើន។

​ឆ្លើយ​តបទៅ​សំនួរ​របស់កម្ពុជា​​ក្នុង​សន្និសីទ​ពី​វឌ្ឍនភាព ៥ ឆ្នាំ​របស់​ក្រសួង​ការពារ​ជាតិ​​​​​នៅទីស្តីការគណៈរដ្ឋមន្រ្តីកន្លងទៅ​លោក ឈុំ សុជាតិ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​បាន​បញ្ជាក់ថា «ឥលូវ​នេះយើង​​អាច​ធ្វើ​ដំណើរ​មួយ​ជុំ​ស្រុក​ខ្មែរ​បាន។ ​បើ​យើង​ចេញ​​​ដំណើរ​ពី​ខេត្ត​កោះកុង អាច​ដើរ​មួយ​ជុំ​ប្រទេស​តាម​ផ្លូវ​ក្រវាត់ព្រំដែន គ្រាន់​តែ​កន្លែង​ខ្លះផ្លូវ​​រងការ​ខូចខាត​​ដោយ​អន្លើ​ដែល​​ត្រូវធ្វើការ​ជួសជុល​ តែ​និយាយ​រួម​គឺ​ ៩០% យើង​អាច​ធ្វើ​ដំណើរ​បាន​»។

លោកបន្ត​ថា ក្រៅ​ពី​ការ​បំពេញការងារ​ស្នូលលើកិច្ចការពារសន្តិសុខជាតិ កង​យុទ្ធ​ពល​ខេមរភូមិន្ទ​បាន​រួម​ចំណែក​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ក្នុង​នោះ​បានស្ថាបនា​ផ្លូវ​យុទ្ធសាស្ត្រ​តាមបន្ទាប់​​​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង​បាន​រាប់រយ​គីឡូម៉ែត្រ។

កាល​ពី​ឆ្នាំ ២០០៩ រដ្ឋាភិបាល​បាន​បញ្ចេញ​ថវិកា​ជាតិ​ក្នុងការ​ស្ថាបនា​ផ្លូវ​​យុទ្ធសាស្ត្រ​តាម​​បណ្តោយ​​ព្រំដែន​​កម្ពុជា​-​ថៃ​ ​ចាប់​​ពី​​ខេត្ត​​បន្ទាយមានជ័យ​រហូត​ដល់​​ខេត្ត​​ស្ទឹងត្រែង​មាន​​ប្រវែង​​សរុប​ ១.២៨៧​ គីឡូម៉ែត្រ​ ​ដែល​បាន​ដាក់​សម្ពោធ​នៅ​ឆ្នាំ ២០១២​​​។

បើតាមលោក ឈុំ សុជាតិ ការ​ស្ថាបនា​ផ្លូវ​តាម​ក្រវាត់​ព្រំដែន​ ជា​យុទ្ធសាស្រ្តក្រៅ​ពី​ជួយ​សម្រួលកង​កម្លាំងដែល​ឈរជើងការពារបូរណភាពទឹកដី និងចូលរួម​​​លើកស្ទួយជីវភាពពលរដ្ឋ​រស់នៅ​តាមបន្ទាត់ព្រំដែន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សាធារណជន និង​ ក្រុមគ្រួសារកីឡាចាប់អារម្មណ៍លើ App Nodrug របស់​អាជ្ញាធរ​ជាតិ​​ប្រឆាំង​គ្រឿងញៀនច្រើនកុះករ

សន្តិសុខសង្គម៣ ម៉ោង មុន

ទីបំផុត! ជនត្រូវចោទរំលោភសិស្សសាលាខ្មែរឥស្លាម ត្រូវបានចោទប្រកាន់ពីរបទល្មើស

បច្ចេកវិទ្យា៣ ម៉ោង មុន

ត្រូវធ្វើបច្ចុប្បន្នភាព Mobile App ជាប្រចាំ ដើម្បីធានាសុវត្ថិភាពលើប្រព័ន្ធការពារទូរសព្ទដៃ កាន់តែរឹងមាំ

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជាមិនថយក្រោយឡើយ ចំពោះការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស

ព័ត៌មានជាតិ៤ ម៉ោង មុន

តើកត្តាអ្វី នៅពីក្រោយការធ្វើឲ្យទូកង «នរិន្ទរង្សីពិជ័យចិត្របុត្រ» ប្រណាំងមិនដែលចាញ់ រាល់រដូវកាល?

ជីវិតកម្សាន្ដ១១ ម៉ោង មុន

ទម្លាយ​ទ្រព្យសម្បត្តិ​​រឹបអូស​ពី​តារា​សម្តែង​៣​រូប ដែល​ទើប​ត្រូវ​ចាប់ខ្លួន​

សេដ្ឋកិច្ច៤ ម៉ោង មុន

សហគមន៍កសិកម្មអន្លង់ស្វាយសាមគ្គីរុងរឿង និងដេប៉ូ អ៊ូ មួយ ចុះកិច្ចសន្យាទិញ-លក់ដំឡូងមី ៣០០០ តោន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ពូទីន ប្រាប់ទីកន្លែង ដែលស័ក្តិសមបំផុត សម្រាប់រៀបចំកិច្ចចរចាសន្តិភាព ជាមួយ អ៊ុយក្រែន

ព័ត៌មានជាតិ១០ ម៉ោង មុន

លោកស្រីបណ្ឌិត ជា វណ្ណី ស្នើដល់អាណាព្យាបាលគ្រប់រូបត្រូវលើកទឹកចិត្តកូន មិនថាកូនប្រឡងបាក់ឌុបជាប់ ឬធ្លាក់ទេ

បច្ចេកវិទ្យា៣ ម៉ោង មុន

ត្រូវធ្វើបច្ចុប្បន្នភាព Mobile App ជាប្រចាំ ដើម្បីធានាសុវត្ថិភាពលើប្រព័ន្ធការពារទូរសព្ទដៃ កាន់តែរឹងមាំ

Sokha Hotels

ព័ត៌មានពេញនិយម