Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ ប.ស.ស ៖ ព្រែកជីកហ្វូណនតេជោ នឹងក្លាយជា​ប្រព័ន្ធដឹកជញ្ជូនផ្លូវទឹកដ៏មានសក្ដានុពលសម្រាប់សេដ្ឋកិច្ចជាតិ

បានផុស

នៅ

លោក ម៉េង ហុង ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​បេឡា​ជាតិ​សន្តិសុខ​សង្គម នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​អះអាងថា ​ព្រែកជីក​ហ្វូណន​តេ​ជោ នឹង​ក្លាយជា​ប្រព័ន្ធ​ដឹកជញ្ជូន​ផ្លូវទឹក ដ៏​មាន​សក្ដានុពល​សម្រាប់​សេដ្ឋ​កិច្ច​ជាតិ និង​ជា​ប្រព័ន្ធធារាសាស្ដ្រ​មួយ​ដែល​អាចជួយ​ក្នុងការ​ផ្គត់ផ្គង់​ទឹក​សម្រាប់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិតៗ​ ព្រែកជីក​នេះ ប្រកប​របរ​កសិកម្ម​បាន​យ៉ាង​ល្អប្រសើរ​ទៀតផង​។

ក្នុងឱកាស​ដឹកនាំ​ថ្នាក់ដឹកនាំ មន្ត្រី និង​បុគ្គលិក​បេឡា​ជាតិ​សន្ដិសុខ​សង្គម នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ចូលរួម​អបអរសាទរ “​ការបើក​ការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូណន​តេ​ជោ​”​នៅ​ព្រឹក​ថ្ងៃទី​ ០៥​ សីហា លោក ម៉េង ​ហុង​ បាន​បន្តថា ​គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោ គឺជា​គម្រោង​ព្រែកជីក​ដ៏​មហស្ចារ្យ​ជា​ប្រវត្តិសាស្ត្រ ដែលមាន​ប្រវែង ១៨០​ គីឡូម៉ែត្រ ដោយ​ត​ភ្ជាប់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ជាមួយ​ក្រុងកែប និង​ឈូង​សមុទ្រ​ថៃ និង​ឆ្លងកាត់​ខេត្ត​ចំនួន​ ៤ រួមមាន​ កណ្ដាល តាកែវ ខេត្ត​កំពត និង​ខេត្ត​កែប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្តថា ព្រែកជីក​ហ្វូណន​តេ​ជោ នឹង​ក្លាយជា​ប្រព័ន្ធ​ដឹកជញ្ជូន​ផ្លូវទឹក ដ៏​មាន​សក្ដានុពល​សម្រាប់​សេដ្ឋកិច្ច​ជាតិ និង​ក្លាយជា​ប្រព័ន្ធធារាសាស្ដ្រ​មួយ​ដែល​អាចជួយ​ក្នុងការ​ផ្គត់ផ្គង់​ទឹក​សម្រាប់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិតៗ​ ព្រែកជីក​នេះ ប្រកប​របរ​កសិកម្ម​បាន​យ៉ាង​ល្អប្រសើរ​ទៀតផង។

ជាមួយគ្នានេះ ប្រតិភូ​រាជរដ្ឋាភិបាល ក៏បាន​សំដែង​នូវ​អំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រី និង​បុគ្គលិក​ក្រោម​ឱវាទ​ទាំងអស់ ដែល​បាន​ចូលរួម​ក្នុងឱកាស​ដ៏​មហស្ចារ្យ​ជា​ប្រវត្តិសាស្ត្រ​នេះ និង​បាន​អំពាវនាវ ដល់​ថ្នាក់ដឹកនាំ មន្ត្រី និង​បុគ្គលិក​គ្រប់លំដាប់​ថ្នាក់ ត្រូវ​ចូលរួម​ផ្សព្វផ្សាយ និង​អបអរសាទរ​ចំពោះ​គម្រោង​ព្រែកជីក​នេះ​ទាំងអស់គ្នា៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទីutes មុន

លោក ហេង សួរ ៖ ការដាក់ឱ្យប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័តបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ» ជាការបង្ខិតការផ្តល់សេវាសាធារណៈឱ្យកាន់តែជិតមូលដ្ឋាន

កីឡា១៨ នាទីutes មុន

Reiya ស៊ុត​៣​គ្រាប់​ឲ្យ ទ័ព ឈ្នះ អង្គរថាយហ្គឺរ ៣-០ ក្នុង​ពាន​សម្តេច​តេជោ ថ្នាក់​ជាតិ ជើង​ទី១

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យដាក់ដែកខណ្ឌចែកទ្រូងផ្លូវលើផ្លូវ៦០ម៉ែត្រ

សេដ្ឋកិច្ច៤ ម៉ោង មុន

ក្រសួងសេដ្ឋកិច្ច ប្រកាសដាក់ឱ្យដំណើរការវិក្កយបត្រអេឡិកត្រូនិក

ព័ត៌មានជាតិ៤ ម៉ោង មុន

ជនរងគ្រោះស្លាប់ និងរបួស ខណៈទៅយកអំណោយមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ទទួលបានថវិកាពីអភិបាលរាជធានី និងអ្នកឧកញ៉ា សុខ គង់

Sokha Hotels

ព័ត៌មានពេញនិយម