Connect with us

ព័ត៌មានអន្ដរជាតិ

ទឹកជំនន់បង្ខំឲ្យជម្លៀសប្រជាជនជាង ២៨​០០០​នាក់​​ក្នុង​ខេត្តLiaoningប្រទេសចិន

បានផុស

នៅ

អ្នកស្រុកជាង ២៨០០០នាក់ក្នុងខេត្ត Liaoning ភាគឦសាននៃប្រទេសចិន ត្រូវបានជម្លៀសចេញ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង​ម្តងទៀត​ ជាមួយនឹងកម្រិតទឹកទន្លេឡើងលើសពីកម្រិតប្រកាសអាសន្ន។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua នៅថ្ងៃទី៥ខែសីហានេះ។

(រូបភាព​​៖ Xinhua)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្លៀងធ្លាក់បានវាយលុកផ្នែកជាច្រើននៃខេត្តនេះចាប់ពីម៉ោង៧ព្រឹកថ្ងៃអាទិត្យ ដល់ម៉ោង ៧ព្រឹកថ្ងៃចន្ទ ជាមួយនឹងភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងមួយម៉ោងឈានដល់៨១,៩មីលីម៉ែត្រនៅក្នុងស្រុក Xinglongtai ក្នុងទីក្រុង Panjin ខណៈទឹកភ្លៀង​មធ្យម​របស់​ខេត្ត​បាន​ឡើង​ដល់២៥មី​លី​ម៉ែត្រ​ក្នុង​រយៈពេល២៤ម៉ោង។

ដើម្បីទប់ទល់នឹងព្យុះភ្លៀងចុងក្រោយនេះ ទីក្រុងចំនួន៨ក្នុងចំណោមទីក្រុងចំនួន១៤ របស់ខេត្តបានឆ្លើយតប​យ៉ាង​សកម្ម​​ជាបន្ទាន់ ដល់​កម្រិត III ឬកម្រិត IV សម្រាប់ការគ្រប់គ្រងទឹកជំនន់។ប្រទេសចិនមានប្រព័ន្ធឆ្លើយតបបន្ទាន់ចំនួនបួនសម្រាប់ការគ្រប់គ្រងទឹកជំនន់ ដោយកម្រិត I គឺជាការឆ្លើយតបបន្ទាន់បំផុត។មន្ត្រីឧតុនិយមខេត្តនេះក៏ប្រកាសដែរថា នឹងមានភ្លៀងធ្លាក់បន្ថែមទៀតនៅថ្ងៃអង្គារ និងថ្ងៃពុធ។

(រូបភាព​​៖ Xinhua)

ទឹកភ្លៀង​​​ដ៏ខ្លាំង​បាន​ជន់​លិច​ផ្នែក​ខ្លះ​នៃ​ខេត្ត Hunan អស់​ជា​ច្រើន​ថ្ងៃ ហើយអាជ្ញាធរនៅក្នុងទីក្រុង Zixing ក្បែរនោះបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា មនុស្ស៣០នាក់បានស្លាប់នៅក្នុងទឹកជំនន់​និង​៣៥នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។

ក្រសួងធនធានទឹកបាននិយាយនៅសប្តាហ៍នេះថា ប្រទេសចិនបានកត់ត្រាទឹកជំនន់ធំ​ៗ​ចំនួន២៥នៅឆ្នាំនេះ ដែលជាចំនួនច្រើនបំផុតចាប់តាំងពីវាបានចាប់ផ្តើមរក្សាស្ថិតិក្នុងឆ្នាំ១៩៩៨។ ជាមួយគ្នានេះទិន្នន័យប្រវត្តិសាស្ត្របង្ហាញថា ប្រទេសចិនកំពុងមានថ្ងៃក្តៅខ្លាំង និងមានភ្លៀងធ្លាក់ញឹកញាប់ជាងមុន ហើយបើយោងតាមរបាយការណ៍ដែលបានចេញផ្សាយដោយរដ្ឋបាលឧតុនិយមចិនបានព្យាករណ៍ថានឹងមានការកើនឡើងបន្ថែមទៀត ក្នុងរយៈពេល៣០ឆ្នាំខាងមុខ៕

(រូបភាព​​៖ Xinhua)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទី មុន

អាមេរិក បារម្ភខ្លាំង រឿងកូរ៉េខាងជើង បញ្ជូនទាហានទៅជួយរុស្ស៊ី ប្រយុទ្ធជាមួយអ៊ុយក្រែន

ព័ត៌មានជាតិ២៧ នាទី មុន

ក្រសួងអប់រំណែនាំគណៈគ្រប់គ្រងសាលាត្រូវស្នើសុំអាជ្ញាធរដែនដីដើម្បីលុបបំបាត់បាតុភាពមិនប្រក្រតីនៅតាមសាលារៀន

ព័ត៌មានជាតិ៤៧ នាទី មុន

សម្ពាធទាបចាប់ផ្ដើមបង្កើនឥទ្ធិពលខ្លាំងលើខ្យល់មូសុងឦសាន នឹងធ្វើឲ្យកម្ពុជាមានភ្លៀងធ្លាក់ដល់ថ្ងៃទី២៤​តុលា

ព័ត៌មានអន្ដរជាតិ៤៨ នាទី មុន

អ៊ីស្រាអែល វាយប្រហារក្បែរមន្ទីរពេទ្យលីបង់ សម្លាប់មនុស្សបន្ថែមទៀត

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជាអំពាវនាវភាគីពាក់ព័ន្ធពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីដោះស្រាយបញ្ហាសុខភាពជាសកល

Sokha Hotels

ព័ត៌មានពេញនិយម