Connect with us

ព័ត៌មានអន្ដរជាតិ

មីស៊ីល វាយប្រហារមូលដ្ឋានទ័ពអាមេរិក នៅអ៊ីរ៉ាក់ របួសទាហានច្រើននាក់

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារទី៦ខែសីហាឆ្នាំ២០២៤, ទាហានអាមេរិកជាច្រើននាក់ត្រូវរបួស ក្នុងការវាយប្រហារដោយគ្រាប់មីស៊ីលលើមូលដ្ឋានអាកាស Ayn Al-Asad នៅភាគខាងលិចប្រទេសអ៊ីរ៉ាក់ ខណៈភ្លាមៗនេះ មិនទាន់មានក្រុមណាចេញមុខទទួលខុសត្រូវទេ។

(រូបថត៖ US Army)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាក្សីឃើញផ្ទាល់ភ្នែកប្រាប់ថា ពួកគេបានឮការផ្ទុះចំនួនពីរលើក នៅមូលដ្ឋាន Al-Asad នាភាគខាងលិចទីក្រុងបាកដាដ ខណៈមានសេចក្តីរាយការណ៍ថា មីស៊ីលខ្លះ ត្រូវប្រព័ន្ធការពារដែនអាកាស C-RAM ស្ទាក់ចាប់បាន។

យោងតាមរបាយការណ៍មួយ, ជើងទម្របាញ់មីស៊ីល Arash-1 ក៏ត្រូវបានរកឃើញនៅជិតមូលដ្ឋានទ័ពអាមេរិកផងដែរ បន្ទាប់ពីការវាយប្រហារ។

(រូបថត៖ US Army)

ការវាយប្រហារនេះទៀតសោត កើតឡើងចំពេលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងអនុប្រធានាធិបតី Kamala Harris ស្ថិតក្នុងបន្ទប់ប្រជុំនៃសេតវិមាន ដើម្បីពិភាក្សាអំពីស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ា។

ទាំងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល សុទ្ធតែជឿជាក់ថា ភាគីអ៊ីរ៉ង់នឹងវាយប្រហារសងសឹកចំពោះការធ្វើឃាតមេដឹកនាំនយោបាយរបស់ក្រុមហាម៉ាសលោក Ismail Haniyeh កាលពីសប្តាហ៍មុននៅទីក្រុងតេហេរ៉ង់ ត្បិតអ៊ីស្រាអែល​មិន​ប្រកាស​ទទួល​ខុស​ត្រូវ​ជា​ផ្លូវ​ការ​ចំពោះ​ការស្លាប់នោះក៏ដោយ។

(រូបថត៖ ក្រសួងការពារជាតិអាមេរិក)

សូមបញ្ជាក់ថា កាលពីខែមេសា ទីក្រុងតេហេរ៉ង់ បានបាញ់មីស៊ីល និងបញ្ជូនយន្តហោះគ្មានមនុស្សបើកវាយប្រហារប្រទេសអ៊ីស្រាអែល ក្រោយការបាញ់មីស៊ីលលើស្ថានកុងស៊ុលអ៊ីរ៉ង់នៅទីក្រុងដាម៉ាស នៃប្រទេសស៊ីរី ដែលបានសម្លាប់មន្ត្រីជាន់ខ្ពស់មួយចំនួន។

ចំពោះ Al-Asad វិញ, មូលដ្ឋានមួយនេះ តែងរង​ការ​បាញ់​ប្រហារ​ជា​បន្តបន្ទាប់ពីសំណាក់​កងជីវពល Shia អ៊ីរ៉ាក់​នាពេល​កន្លង​មក។ វាក៏ត្រូវអ៊ីរ៉ង់បាញ់មីស៊ីលដាក់ នៅក្នុងខែមករាឆ្នាំ ២០២០ផងដែរ បន្ទាប់ពីអាមេរិក ប្រើយន្តហោះគ្មានមនុស្សបើក ធ្វើឃាតមេទ័ពកងឆ្មាំបដិវត្តឥស្លាម លោកឧត្តមសេនីយ៍ Qassem Soleimani ក្នុងទីក្រុងបាកដាដ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ក្រុមគាំទ្រដោយអ៊ីរ៉ង់ បាញ់រ៉ុកកែតពីអ៊ីរ៉ាក់ វាយប្រហារមូលដ្ឋានទ័ពអាមេរិក នៅស៊ីរី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៨ នាទី មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៤៤ នាទី មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៤៦ នាទី មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម២ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម