Connect with us

ព័ត៌មានអន្ដរជាតិ

តួលេខជនជាតិវៀតណាម ស្លាប់ដោយសារគ្រោះធម្មជាតិ កើនដល់ជាង ១០០នាក់

បានផុស

នៅ

គិតត្រឹមពេលនេះ ឧប្បត្តិហេតុទាក់ទងនឹងគ្រោះមហន្តរាយធម្មជាតិនៅប្រទេសវៀតណាម ចាប់តាំងពីដើមឆ្នាំ២០២៤មក បានបណ្តាលឲ្យមនុស្សចំនួន១០៤នាក់ស្លាប់ឬបាត់ខ្លួន ព្រមទាំងបង្កជាការខូចខាតគិតជាទំហំទឹកប្រាក់ប្រមាណ២ទ្រីលានដុង (៧៩.២លានដុល្លារអាមេរិក)។

(រូបថត៖ Tuyet Anh)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ Tuoi Tre កាលពីថ្ងៃចន្ទទី៥ខែសីហាឆ្នាំ២០២៤, តួលេខទាំងនេះ ត្រូវបានបង្ហាញក្នុងរបាយការណ៍ ដែលដាក់ជូននាយករដ្ឋមន្ត្រី Pham Minh Chinh កាលពីថ្ងៃអាទិត្យ។

រលកកម្តៅ គ្រោះរាំងស្ងួត និងការជ្រៀតចូលនៃទឹកប្រៃ បានវាយលុកប្រទេសវៀតណាមខ្លាំងនៅដើមឆ្នាំនេះ ខណៈមកដល់ពាក់កណ្តាលឆ្នាំ វៀតណាម ត្រូវរងគ្រោះជាទម្ងន់បន្ថែមទៀតដោយបំណាក់ដី គ្រោះទឹកជំនន់ និងភ្លៀងធ្លាក់ខ្លាំង ភាគច្រើននៅតំបន់ភាគខាងជើង និងកណ្តាល។

(រូបថត៖ កាកបាទក្រហមវៀតណាម)

ត្រឹមមួយខែកក្កដា ពលរដ្ឋ​ជាង៤០​នាក់ ត្រូវ​​គេ​រាយការណ៍​ថា​​ស្លាប់ និង​បាត់​ខ្លួន​ដោយ​សារ​ព្យុះ​ភ្លៀង និង​បំណាក់ដី។

មិនត្រឹមប៉ុណ្ណឹង មជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករធនធានជលសាស្ត្របានប្រកាសថា លំនាំអាកាសធាតុ La Niña អាចនឹងប៉ះពាល់ដល់ប្រទេសចាប់ពីខែសីហាតទៅ ដែលនឹងបណ្តាលឲ្យមានព្យុះកាចសាហាវ ភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ បំណាក់ដី និងបាក់ទំនប់ ជាហេតុបង្កហានិភ័យធំធេងដល់ផលិតកម្ម ការប្រកបរបរចិញ្ចឹមជីវិត ផ្ទះសម្បែងនិងសុវត្ថិភាពរបស់អ្នកស្រុក។

ស្របពេលជាមួយគ្នានោះ ក្រសួងធនធានធម្មជាតិនិងបរិស្ថាន ក៏ត្រូវបានស្នើឲ្យសិក្សាឲ្យទាន់ពេលវេលា និងតាមដានការព្យាករក៏ដូចជាការព្រមានផងដែរ ដើម្បីទប់ស្កាត់គ្រោះមហន្តរាយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ២ខែចុងក្រោយ ភាគខាងជើងវៀតណាម ធ្លាក់ភ្លៀងខ្លាំង បង្កគ្រោះមហន្តរាយធំធេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

បាក់​​អណ្តូងរ៉ែ​មាស​​នៅ​ប្រទេស​​​ម៉ាលី​ សម្លាប់​មនុស្សជាង​៤០នាក់

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មន្ត្រី​សំខាន់ៗ​របស់​​ពូទីន​ចេញ​ទៅ​អារ៉ាប៊ី សាអូឌីត​ ក្នុងបុព្វហេតុ​​ជំនួប​កំពូល «ត្រាំ-ពូទីន»

សន្តិសុខសង្គម១៣ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនី ឆេះហាងលក់ស្បែកជើង ១ កន្លែង នៅខណ្ឌបឹងកេងកង

ព័ត៌មានជាតិ១៤ ម៉ោង មុន

លោកបណ្ឌិត ហ៊ឺ វីរៈ សង្ឃឹមថា វគ្គបណ្ដុះបណ្ដាលជំនាញពិធីករ-ពិធីការិនី នឹងពង្រឹងទេពកោសល្យមន្ត្រីលើការសរសេរព័ត៌មានប្រកបដោយវិជ្ជាជីវៈខ្ពស់

សេដ្ឋកិច្ច១៤ ម៉ោង មុន

គម្រោងសាងសង់ស្ពានចាក់អង្រែ-ព្រែកប្រាសម្រេចបានជាង ២០ ភាគរយ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

​ថាក់ស៊ី​នដែលកំពុង​ឡើង​ប្រ​ជាប្រិយភាព​ត្រូវ​​ហាម​ចូល​កម្ពុជា​និង​​​​​ទៅកាន់​វៀតណាម

រ៉ែមាស
ព័ត៌មានជាតិ២១ ម៉ោង មុន

យុវតី​​វ័យ​ជាង ២០​ ឆ្នាំ ប្រាប់​បទពិសោធន៍​ បើក​រថយន្ត​បែន​​​តម្លៃ​ជាង ១ លានដុល្លារ ដឹក​រ៉ែមាស​ជម្នះ​ការ​មើលស្រាល​ពី​មជ្ឈដ្ឋាន​ទូទៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​ក្រោយ​ផ្តាច់​ភ្លើង​​និង​អ៊ីនធឺណិត​នៅ​ព្រំដែន​មីយ៉ាន់ម៉ា ថៃត្រៀម​ធ្វើ​ដូចគ្នា​នៅ​ព្រំដែន​កម្ពុជា​

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

ស្ថានភាពជំងឺតារាកំប្លែង នាយ កុយ កាន់តែប្រសើរច្រើន ត្រៀមវិលមកកម្ពុជាឆាប់ៗ នេះ

សន្តិសុខសង្គម១៤ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនីឆេះផ្ទះល្វែង ០១ ខ្នង ខូចខាតសម្ភារៈស្ទើរតែទាំងស្រុង

Sokha Hotels

ព័ត៌មានពេញនិយម