Connect with us

ព័ត៌មានអន្ដរជាតិ

មន្ត្រីកំពូល​​រុស្ស៊ី​​ ជាន់​ទឹក​ដី​អ៊ីរ៉ង់ ខណៈអ៊ីរ៉ង់​សញ្ជឹងវាយប្រហារ​​​អ៊ីស្រាអែល​​​

បានផុស

នៅ

បន្ទាប់​ពី​ពិធី​​ស្បថ​ចូល​កាន់​ដំណែង​​​មិន​ដល់​១សប្តាហ៍ លោក Masoud Pezeshkian​ ប្រធានាធិបតីថ្មី​របស់​សាធារណៈរដ្ឋ​អ៊ីស្លាម​​អឺរ៉ង់​​​ ​បាន​ទទួល​ជួបលេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី​ លោក Sergei Shoigu ក្នុង​ពេល​ដែល​អ៊ីរ៉ង់​កំពុង​សញ្ជឹង​​​វាយ​ប្រហារ​ប្រទេសអ៊ីស្រាអែល​​ដែលខ្លួន​ចោទ​ប្រកាន់​​ថា​​នៅពីក្រោយ​ការ​ធ្វើឃាត​មេដឹកនាំ​ក្រុមហាម៉ាស​​កាល​ពីសប្តាហ៍​មុន។

​​លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី​ លោក Sergei Shoigu ក្នុងជំនួប​ជាមួយ​ប្រធានាធិបតី​អ៊ីរ៉ង់​កាល​ថ្ងៃទី​៥​ខែ​សីហា​។ Iran President
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេស​រុស្ស៊ី​ដែល​ជាគូប្រជែង​​​ឥទ្ធិពល​​​នយោបាយ​និង​ភូមិសាស្រ្ត​សកល​ធំបំផុត​​​របស់សហរដ្ឋ​អាមេរិក កំពុង​បង្ហាញ​ការ​គាំទ្រ​ដល់​​ប្លុក​អារ៉ាប់​ជាពិសេស​ប្រទេសអ៊ីរ៉ង់​ដែលហ៊ាន​ក្រោក​​ឈរ​តតាំង​ជាមួយសហរដ្ឋ​អាមេរិក​។​

សហរដ្ឋ​អាមេរិក​​​ដែល​ជា​សម្ព័ន្ធ​មិត្ត​​ចាក់​ទឹក​មិន​លិច​​របស់​អ៊ីស្រាអែល​​​​ ពេលនេះ​កំពុង​បង្កើន​វត្តមាន​កងទ័ព​​​​និង​យុទ្ធោបករណ៍​​​នៅតំបន់​មជ្ឍិមបូព៌ា​ដើម្បី​ត្រៀម​ជួយ​អន្តរាគមន៍​​​អ៊ីស្រាអែល​ក្នុងករណី​​​ទទួល​រង​ការ​​វាយ​ប្រហារ​ពី​ប្រទេស​អ៊ីរ៉ង់​ និង​ក្រុម​ហេសបូឡា​​លីបង់​ដែលគាំទ្រ​ដោយ​​អ៊ីរ៉ង់​ដែរនោះ។

ប្រធានាធិបតីថ្មី​របស់​សាធារណៈរដ្ឋ​អ៊ីស្លាម​​អឺរ៉ង់​​​ ​បាន​ទទួល​រង​ភាព​អាម៉ាស់​​​យ៉ាង​ខ្លាំង​ក្នុងឆាក​អន្តរជាតិ​​​ដោយសារ​តែ​ការ​​ធ្វើឃាត​​លើ​មេដឹកនាំ​​​នយោបាយ​ដ៏សំខាន់​នៃ​ក្រុមសកម្ម​ប្រយុទ្ធ​ហាម៉ាស លោក Ismail Haniyeh ​ក្នុង​ប្រទេស​​​​អ៊ីរ៉ង់​ និង​ក្នុងរាត្រី​ដែល​​លោក​ ​ Masoud Pezeshkian ស្បថចូល​កាន់តំណែង​ប្រធានាធិបតី​ជាផ្លូវការ​។​

អ៊ីស្រាអែល​​ ដែល​ត្រូវ​បាន​ចោទ​ថា នៅ​ពីក្រោយ​​ការ​​ធ្វើឃាត​លោក Ismail Haniyeh​ ជា​គោលដៅ​នៃការ​វាយ​ប្រហារ​​សងសឹក​​របស់​រដ្ឋាភិបាល​​អឺរ៉ង់ និង​ក្រុម​សកម្មប្រយុទ្ធ​​ជា​ច្រើន​ទៀត​​​ដែលគាំទ្រ​ដោយ​​រដ្ឋាភិបាល​អឺរ៉ង់។

រដ្ឋាភិបាល​​រុស្ស៊ី​ បាន​បញ្ជូន​​​លេខាធិការក្រុមប្រឹក្សាសន្តិសុខ លោក Sergei Shoigu ទៅ​ជួប​ប្រធានាធិបតី​ថ្មី​របស់​អ៊ីរ៉ង់ លោក​ ​ Masoud Pezeshkian ​ដែល​បាន​ប្រកាសសង​សឹក​អ៊ីស្រាអែល​ម្តងហើយ​ម្តង​ទៀត​ចាប់តាំងពីមរណៈ​ភាព​របស់​លោក Haniyeh។

លោក Haniyeh មេដឹកនាំ​នយោបាយ​របស់​ក្រុមហាម៉ាស​ដែល​ត្រូវ​គេ​ធ្វើឃាត​កាល​ពីសប្តាហ៍​មុន។​

ក្នុង​ជំនួ​ប​​​មេដឹកនាំ​អ៊ីរ៉ង់​និងលេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី​ក្នុងពេល​វេលា​ដ៏តាន​តឹង​បំផុត​ក្នុង​តំបន់មជ្ឍិម​បូព៌ា​​​នាពេល​នេះ មេដឹកនាំ​ទាំងពីរ​​បាន​ប្តេជ្ញា​​ពង្រីក​ទំនាក់​ទំនងរបស់​ពួកគេ​ឱ្យឈាន​ដល់​​«ដៃគូ​យុទ្ធសាស្រ្ត»។​​

ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ីរ៉ង់​​បាន​ផ្សាយ​ថា ប្រធានា​ធិបតី​អ៊ីរ៉ង់​​បាន​ប្រាប់លេខាធិការក្រុមប្រឹក្សាសន្តិសុខ​រុស្ស៊ីថា៖«រុស្ស៊ី​​ជា​ប្រទេស​មួយ​ក្នុងចំណោម​​ប្រទេសជាច្រើន​​ដែល​គាំទ្រ​អ៊ីរ៉ង់​​អំឡុង​ពេល​វេលាលំបាក​បំផុត​»។​

ជាការ​កត់សម្គាល់ ក្នុងសង្គ្រាម​​រវាង​​រុស្ស៊ី​និង​អ៊ុយក្រែន​ រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​​គាំទ្រ​រុស្ស៊ី​ និង​បាន​ផ្តល់​យន្តហោះ​គ្មាន​មនុស្ស​បើក​ (ដ្រូន) ​ទៅដល់​រុស្ស៊ី​សម្រាប់​ការ​ធ្វើសង្គ្រាម​​ជាមួយអ៊ុយក្រែន៕​

ដោយ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ២៥ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម