Connect with us

ព័ត៌មានជាតិ

បុរសម្នាក់ដើរឆក់ត្រីពេលយប់ សង្ស័យខុសបច្ចេទេសបណ្ដាលឲ្យឆក់ខ្លួនឯងស្លាប់

បានផុស

នៅ

បាត់កូន១យប់ម្ដាយដើររកមិនឃើញ លុះព្រឹកឡើងអ្នកភូមិប្រាប់ថាឃើញសពអណ្ដែតក្រោមសពសពក្នុងនៅក្រោមឡុងឈិន ម្ដាយទៅមើលឃើញសពកូនក៏ស្រែកទ្រហោយំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី៥ខែសីហាឆ្នាំ២០២៤ វេលាម៉ោង១២ថ្ងៃត្រង់ ក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

សពមានឈ្មោះ  ណាន់ ធ៉ារ៉ា អាយុ ២៧ឆ្នាំ មុខរបរលក់ប្រលិតនិងនេសាទ មានទីលំនៅភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

មុនពេលកើតហេតុកូនប្រុសរបស់គាត់បានបាត់ខ្លួនមួយយប់មិនដឹងទៅណា លុះនៅព្រឹកថ្ងៃទី៥  ខែសីហា ម្ដាយជនរងគ្រោះ ក៏ដើររកនៅតាមប្រឡាយ និងមករកនៅស្ពានឡុងឈិន ក៏បានប្រទះឃើញសាកសពកូនអណ្ដែតទឹកនៅក្រោមស្ពានហើយក៏ប្រាប់អ្នកជិតខាងបង្ករមានការភ្ញាក់ផ្អើលនាំគ្នាជួយស្រង់ឡើងលើគោក ដើម្បីរងចាំសមត្ថកិច្ចត្រួតពិនិត្យសព។

តាមស្ត្រីជាម្ដាយបានឲ្យដឹងទៀត ថាកូនរបស់ខ្លួន ជាទូទៅតែងតែរកស៊ីឆក់ត្រី និងដកព្រលិតយកទៅលក់នៅផ្សារព្រែកព្នៅ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា បុរសរូបនេះតែងតែឃើញដើរដើរឆក់ត្រីតាមមាត់ប្រឡាយ ហើយសង្ស័យឆក់ខ្លួនឯងធ្លាក់ទឹកលិចបាត់១យប់ទើបសពអណ្តែតឡើង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញកោសល្យវិច័យនៃស្នងការនគរបាលរាជធានីភ្នំពេញមកពិនិត្យសព រួចប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

 អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម