Connect with us

សេដ្ឋកិច្ច

សិនជូរីផ្លាហ្សា៖ ទីតាំង​សម្គាល់​ថ្មី​របស់​ភ្នំពេញ​បានបង្ហាញជាផ្លូវការ កិច្ចការរៀបចំតុបតែងហាងរបស់អាជីវករត្រូវរួសរាន់ឡើង

បានផុស

នៅ

សិនជូរីផ្លាហ្សាជាទីតាំង​សម្គាល់​ថ្មីមួយ​របស់​ភ្នំពេញ កំពុងរៀបចំយ៉ាងពេញលេញសម្រាប់ការបើកការសាកល្បងនាពេលខាងមុខ និងស្វាគមន៍ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាមួយនឹងរូបរាងថ្មី។ សិនជូរីផ្លាហ្សាគ្របដណ្តប់លើផ្ទៃដី ១១,៤០០ ម៉ែត្រការ៉េ បើគិតទាំងជាន់ក្រោមដីមាន៨ជាន់ ផ្ទៃក្រឡាសំណង់សរុប៥០,០០០ម៉ែត្រការ៉េ ដែល​វា​ជា «​តារា​ថ្មី​» នៅក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ក្នុង​រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វឌ្ឍនភាព និងគោលដៅរបស់សិនជូរីផ្លាហ្សា

ក្នុងនាមជាគម្រោងអភិវឌ្ឍន៍ទីផ្សារឡើងវិញដែលដឹកនាំដោយរដ្ឋាភិបាល សិនជូរីផ្លាហ្សាបានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ការងើបឡើងវិញនៃសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ទីក្រុងនៃរាជធានីភ្នំពេញ ដោយមានគោលដៅពីរគឺការលើកកម្ពស់មុខមាត់ទីក្រុង និងគាំទ្រដល់ការអភិវឌ្ឍន៍អាជីវកម្មក្នុងស្រុក និងសហគមន៍។  តាមរយៈការផ្តល់ឱកាសការងារ ស្តារទិដ្ឋភាពទីផ្សារក្នុងទីក្រុងភ្នំពេញ  ផ្តល់ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាមួយនឹងបទពិសោធន៍ទិញទំនិញថ្មី ការកម្សាន្ត និងទំនាក់ទំនងសង្គមបែបសម័យទំនើប។

កិច្ចការរៀបចំតុបតែងហាងរបស់អាជីវករត្រូវរួសរាន់ឡើង

ការបើកសាកល្បងខិតជិតមកដល់ ​សិនជូរីផ្លាហ្សាកំពុងជំរុញយ៉ាងសកម្មនូវការងារតុបតែង និងការរៀបចំរបស់អាជីវករ។ ដើម្បីធានាបាននូវភាពជោគជ័យនៃប្រតិបត្តិការសាកល្បង ការរៀបចំតុបតែងត្រូវតែធ្វើឡើងដោយគ្មានការពន្យាពេល ពាណិជ្ជករទាំងអស់គួរតែចាប់ផ្តើមការងារតុបតែងជាបន្ទាន់ ហើយធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមការងាររបស់ក្រុមហ៊ុន។ ក្រុមការងារវិស្វកម្មគម្រោងនឹងគាំទ្រយ៉ាងពេញទំហឹងដល់ពាណិជ្ជករក្នុងការតុបតែងហាង ដើម្បីធានាថាការងារនឹងអាចបញ្ចប់ដោយប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនឹងនេះ យើងនឹងជួយអាជីវករឱ្យសម្រេចបានបរិយាកាសធុរកិច្ចល្អឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន តាមរយៈការសម្រួលនិងដោះស្រាយបញ្ហាទាន់ពេល។

ពត៌មានជួល និងការបញ្ចុះតម្លៃជួល

សិនជូរីផ្លាហ្សាមាន​ចំណត​រថយន្តគ្រប់គ្រាន់​ ដោយមានចំណតក្រោមដីសម្រាប់ចតរថយន្តតូចជាង២៦០កន្លែង កន្លែងចតរថយន្តក្រុងចំនួន៨ និងកន្លែងចតរថយន្តជាង៣០នៅជាន់ផ្ទាល់ដី។ ទីនេះក៏មានចំណតម៉ូតូ ក្រោមដីដែលអាចចតម៉ូតូបាន ៥០០ គ្រឿងផងដែរ វាផ្ដល់ភាពងាយស្រួល​ដល់​អតិថិជន​និង​អ្នកជួលទូទៅ ទាំងនេះគឺជាអត្ថប្រយោជន៍ដ៏សំខាន់របស់ផ្សារសិនជូរីផ្លាហ្សា។

បច្ចុប្បន្នមានកន្លែងពាណិជ្ជកម្មជាច្រើនសម្រាប់ជួលនៅសិនជូរីផ្លាហ្សា ដែលសាកសមសម្រាប់អាជីវកម្មតូចធំ។ គម្រោងនេះផ្តល់នូវលក្ខខណ្ឌជួលដែលអាចបត់បែនបាន រួមមានទាំងរយៈពេលមិនគិតថ្លៃជួល និងភាពបត់បែនក្នុងការកែតម្រូវរយៈពេលជួលផងដែរ ដើម្បីជាការលើកទឹកចិត្តដល់អ្នកជួលថ្មីនិងសហគ្រិនធំនិងតូចថ្មីចូលមកកាន់សិនជូរីផ្លាហ្សា។

ជាពិសេស សម្រាប់សហគ្រាសដែលទើបបង្កើតថ្មី និងសហគ្រាសធុនតូច  វិធានការទាំងនេះក៏មានការអនុគ្រោះច្រើន អាចជួយកាត់បន្ថយថ្លៃដើមនៃដំណើរការដំបូងនិងថ្លៃរៀបចំតុបតែង បង្កើតម៉ាកយីហោ និងសម្រាប់មូលដ្ឋានអតិថិជនរបស់ពួកគេ។

សម្រាប់ការសាកសួរព័ត៌មាន សូមទំនាក់ទំនង៖

Mr.GARY LAM នាយកគ្រប់គ្រងមជ្ឈមណ្ឌលផ្សារទំនើប និងអាជីវកម្ម (+៨៥៥) ០៩៨ ៨៥៦ ៦១១

Ms. Xiao Luo ទីប្រឹក្សាអចលនទ្រព្យជាន់ខ្ពស់ (+៨៥៥) ០១៦ ៣១៣ ១២២

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៩ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម