Connect with us

ព័ត៌មានជាតិ

ពលការិនីខ្មែរធ្វើការនៅអារ៉ាប៊ីសាអូឌីតជាង​១០០​នាក់ហើយបានវិលត្រឡប់មកមាតុប្រទេសវិញ

បានផុស

នៅ


ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤នេះ មានពលការិនីខ្មែរធ្វើការនៅប្រទេសអារ៉ាប៊ីសាអូឌីតចំនួន១០៤នាក់ហើយបានវិលត្រឡប់មកមាតុប្រទេសវិញប្រកបដោយសុវត្ថិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីជូនដំណឹងវឌ្ឍនភាពនៃការអន្តរាគមន៍ជួយដល់ពលការិនីខ្មែរនៅប្រទេសអារ៉ាប៊ីសាអូឌីតឱ្យបានវិល​ត្រឡប់​មកប្រទេសកម្ពុជាវិញចុះថ្ងៃទី០៦សីហា បានឱ្យដឹងថា ក្រសួងការងារបានសហការយ៉ាងសកម្មជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអារ៉ាប៊ីសាអូឌីត រាជរដ្ឋាភិបាលនៃប្រទេសអារ៉ាប៊ីសាអូឌីត និងស្ថាប័នពាក់ព័ន្ធដើម្បីអន្តរាគមន៍ និងសម្របសម្រួលឱ្យពលការិនីចំនួន ២៦នាក់បន្ថែមទៀត
បានវិលត្រឡប់មកប្រទេសកម្ពុជាវិញនៅថ្ងៃទី១ និងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះប្រកបដោយសុវត្ថិភាព។ គិតត្រឹមថ្ងៃទី០៦សីហា ក្រសួងបានរៀបចំឱ្យពលការិនីវិលត្រឡប់មកមាតុប្រទេសវិញសរុបចំនួន ១០៤នាក់រួចហើយ។

ក្រសួងបានបន្តថា ការមកដល់របស់ពលការិនីត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រី នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងនៅទីស្តីការក្រសួងដោយពលការិនីបានជួបជុំជាមួយក្រុមគ្រួសារប្រកបដោយភាពនឹករលឹក និងសប្បាយរីករាយ។ បន្ថែមពីនេះទៀត មន្ត្រីជំនាញពាក់ព័ន្ធរបស់ក្រសួងក៏បានផ្តល់ការពិនិត្យសុខភាពដល់បងប្អូនពលការិនី ណែនាំអំពីឱកាសការងារដើម្បីផ្តល់ការងារថ្មីធ្វើ និងការចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ព្រមទាំងបានជូនបងប្អូនពលការិនីទៅកាន់គេហដ្ឋានរៀងៗខ្លួនប្រកបដោយសុវត្ថិភាព។

បើតាមក្រសួងការងារមានពលការិនីខ្មែរចំនួន១៣៣នាក់ធ្វើការនៅនៅអារ៉ាប៊ីសាអូឌីតបានស្នើសុំវិលត្រឡប់មកប្រទេសកម្ពុជាវិញហើយរហូតមកដល់ពេលមានមានពលការិនីសរុបចំនួន១០៤នាក់ ហើយបានវិលត្រឡប់មកដល់ប្រទេសវិញខណៈនៅសល់ពលការិនីចំនួន២៩នាក់ទៀតនឹងត្រូវធ្វើដំណើរមកប្រទេសវិញជាបន្តបន្ទាប់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុង ពិធីសម្ពោធរោងចក្រកែច្នៃកៅស៊ូធម្មជាតិ និងបើកមុខចៀរជ័រកៅស៊ូថ្មី នៅខេត្តព្រះវិហារ

នយោបាយ៣ ម៉ោង មុន

រដ្ឋអាចនឹងចាប់ផ្ដើមទទួលពាក្យស្នើសុំដីពីពលរដ្ឋ​ក្រីក្រចាប់ពីខែកុម្ភៈ

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋ និងសហជីព គាំទ្រយ៉ាងពេញទំហឹងចំពោះច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តនៅសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​ឈើ​តម្លៃ​ជិត ៣ លាន​ដុល្លារ​ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅ​ខេត្ត​ Lop Buri ប្រទេសថៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ការ​សិក្សា៖ មនុស្សរាប់លាននាក់នៅ​អឺរ៉ុបនឹងស្លាប់​ដោយ​សារកម្ដៅ​​ ខណៈ​ដែល​ពិភពលោក​ឡើង​កម្តៅ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​ឈើ​តម្លៃ​ជិត ៣ លាន​ដុល្លារ​ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅ​ខេត្ត​ Lop Buri ប្រទេសថៃ

ព័ត៌មានជាតិ៨ ម៉ោង មុន

គណៈសង្ឃនាយកចាត់ទុកមនោគមវិជ្ជារបស់សមាគមទេវ សក្ខី ភគវន្ត ធ្វើឱ្យមានភាពច្របូកច្របល់ដល់កិច្ចបដិបត្តិសាសនា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ដំណឹងល្អ! រុស្ស៊ី នឹងដាក់លក់ថ្នាំចាក់ព្យាបាលជំងឺមហារីកសឹងគ្រប់ប្រភេទ នៅខែកញ្ញាឆ្នាំនេះ

សន្តិសុខសង្គម៩ ម៉ោង មុន

ដុតទៀនធូបសែនចូលឆ្នាំចិន ចាក់សោរទុកចោលក្លាយជាអគ្គិភ័យឆេះផ្អើលអ្នកជិតខាង

Sokha Hotels

ព័ត៌មានពេញនិយម