ព័ត៌មានអន្ដរជាតិ
វៀតណាម ចាប់ខ្លួនជនជាតិចិនមួយក្រុម បម្រុងចូលកម្ពុជា ធ្វើការជាមួយបណ្តាញឆបោកតាមអនឡាញ
តាមការចុះផ្សាយរបស់ VN Express កាលពីថ្ងៃអង្គារទី៦ខែសីហាឆ្នាំ២០២៤ ឆ្មាំព្រំដែនវៀតណាម បានឃាត់ខ្លួនបុរសជនជាតិចិនមួយក្រុមមានគ្នា៦នាក់ ដែលចូលប្រទេសនេះដោយខុសច្បាប់ ហើយបម្រុងនឹងបន្តដំណើរចូលប្រទេសកម្ពុជា ដើម្បីចូលធ្វើការឲ្យបណ្តាញឆបោកតាមអនឡាញ។
បញ្ជាការឆ្មាំព្រំដែនខេត្ត Quang Tri បាននិយាយថា ជនជាតិចិនទាំង៦នាក់នេះ បានចូលវៀតណាមតាមច្រកតូចមួយ ក្បែរច្រកព្រំដែនអន្តរជាតិ Lao Bao ក្នុងស្រុក Huong Hoa ជាប់ព្រំដែនឡាវ ហើយបច្ចុប្បន្ន ជនជាតិចិនទាំង៦នាក់នេះ ត្រូវបានភាគីវៀតណាម ឃុំខ្លួនជាបណ្តោះអាសន្នសិន។
នេះមិនមែនជាលើកដំបូងឡើយដែលវៀតណាម ចាប់បានជនជាតិចិន ដែលចូលមកដោយខុសច្បាប់ ពោលគឺថា កាលពីមុនវៀតណាម ក៏ចាប់បានដូចករណីនេះដែរ។ មានព័ត៌មានថា ជនជាតិចិន បានចូលប្រទេសវៀតណាម ដោយមានជំនួយពីសំណាក់ម្ចាស់សណ្ឋាគារមួយដែលគេមិនទាន់បញ្ចេញឈ្មោះ នៅតំបន់ត្រីកោណមាស។
ជនជាតិចិនទាំងនេះ បានរៀនចំណេះជំនាញនិងបច្ចេកទេសឆបោកតាមអនឡាញនៅក្នុងតំបន់ត្រីកោណមាស ហើយបម្រុងចេញពីវៀតណាម ចូលកម្ពុជា ដើម្បីធ្វើការជាមួយក្រុមឧក្រិដ្ឋជន។
តំបន់ត្រីកោណមាស ជាទីតាំងល្បីល្បាញចំពោះការផលិត ព្រមទាំងជួញដូរអាភៀន និងហេរ៉ូអ៊ីន។ ទីតាំងភូមិសាស្រ្តរបស់វា គឺគ្របដណ្តប់ពីភាគខាងជើងប្រទេសថៃ ភាគខាងលិចឡាវ និងភាគខាងកើតប្រទេសមីយ៉ាន់ម៉ា ហើយទីនោះជាតំបន់ភ្នំនិងដាច់ស្រយាល ធ្វើឲ្យរដ្ឋាភិបាលនានាពិបាកគ្រប់គ្រង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កម្ពុជាបណ្ដេញជនជាតិចិនម្នាក់ចេញពីប្រទេស ក្រោយសិង្ហបុរីផ្តន្ទាទោសដាក់ពន្ធនាគារពីបទសម្អាតប្រាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ