Connect with us

ព័ត៌មានអន្ដរជាតិ

មេក្រុមហាម៉ាសថ្មី ជាអ្នកធ្លាប់ត្រូវអ៊ីស្រាអែល កាត់ទោសដាក់គុក ៤ជាតិ

បានផុស

នៅ

តាមការចុះផ្សាយរបស់ BBC នៅថ្ងៃពុធទី៧ខែសីហា, ក្រុមហាម៉ាស បានសម្រេចតែងតាំងលោក Yahya Sinwar ធ្វើជាប្រធានការិយាល័យនយោបាយថ្មីរបស់ខ្លួន ហើយបុរសម្នាក់នេះ ធ្លាប់ត្រូវអ៊ីស្រាអែលកាត់ទោសឲ្យជាប់គុក៤ជាតិ។

លោក Yahya Sinwar (រូបថត៖ EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមនេះបានចេញសេចក្តីថ្លែងការណ៍ថា «ចលនាតស៊ូឥស្លាម (ហាម៉ាស) សូមប្រកាសពីការជ្រើសរើសលោក Yahya Sinwar ឲ្យកាន់តំណែងជាប្រធានការិយាល័យនយោបាយថ្មីរបស់ខ្លួន។ ការជ្រើសរើសលោក Sinwar គឺជាការផ្ញើសារដ៏រឹងមាំមួយទៅកាន់អ៊ីស្រាអែលថា យើងនឹងបន្តនៅលើផ្លូវនៃការតស៊ូមួយនេះ»។

លោក Sinwar អាយុ៦១ឆ្នាំមកពីទីក្រុង Khan Younis គឺជាសមាជិកម្នាក់ក្នុងចំណោមសមាជិកក្រុមហាម៉ាស ដែលអ៊ីស្រាអែល ដាក់ក្នុងបញ្ជីខ្មៅ ដោយចោទថា គាត់ជាមេខ្លោងនៃការវាយប្រហារកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣។

លោក Yahya Sinwar (រូបថត៖ Getty)

ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ គាត់ត្រូវបានអ៊ីស្រាអែល ចាប់ខ្លួនជាច្រើនលើកច្រើនសា ដោយសារចូលរួមក្នុងបាតុកម្មប្រឆាំងការគ្រប់គ្រងរបស់ទីក្រុងហ្ស៊េរុយសាឡិម លើតំបន់ហ្គាហ្សាស្ទ្រីប។ ក្រោយរៀនចប់សកលវិទ្យាល័យ, លោក Sinwar បានជួយបង្កើតបណ្តាញសកម្មប្រយុទ្ធមួយប្រឆាំងអ៊ីស្រាអែល ដែលក្រោយមកបានក្លាយទៅជាកងបញ្ជាការ al-Qassam ដែលជាសម្ព័ន្ធប្រដាប់អាវុធរបស់ហាម៉ាស។

គាត់បានក្លាយជាមេដឹកនាំកំពូលម្នាក់របស់ហាម៉ាស បន្ទាប់ពីលោក Ahmad Yasin បង្កើតក្រុមនេះក្នុងឆ្នាំ១៩៨៧។ មួយឆ្នាំក្រោយមក លោក Sinwar ត្រូវអ៊ីស្រាអែលចាប់ខ្លួន ហើយកាត់ទោសឲ្យជាប់គុក៤ជាតិ ពីបទឃាតកម្មលើទាហានអ៊ីស្រាអែល២នាក់ និងប៉ាឡេស្ទីន៤នាក់ដែលសង្ស័យ ជាចារកម្ម។

លោក Yahya Sinwar (រូបថត៖ AP)

បន្ទាប់ពីជាប់គុកអ៊ីស្រាអែលបាន២៣ឆ្នាំ គាត់ត្រូវដោះលែងវិញនៅឆ្នាំ២០១១ ក្នុងកិច្ចព្រមព្រៀងដោះដូរអ្នកទោសរវាងភាគីទាំងពីរ។ អំឡុងពេលនោះ គាត់បានរៀនភាសា Hebrew និងស្រាវជ្រាវនយោបាយក្នុងស្រុករបស់អ៊ីស្រាអែល។

លោក Sinwar បានក្លាយជាមេដឹកនាំថ្មីរបស់ក្រុមហាម៉ាស ពោលគឺជិតមួយសប្តាហ៍បន្ទាប់ពីអ្នកស្នងតំណែងមុន Ismail Haniyeh ត្រូវគេធ្វើឃាតនៅទីក្រុង តេហេរ៉ង់ នៃប្រទេសអ៊ីរ៉ង់។ ការធ្វើឃាតនោះ បានដុតបញ្ឆេះស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ាឲ្យក្តៅឆួល ខណៈអ៊ីរ៉ង់ និងក្រុមហាម៉ាស​ សុទ្ធតែចោទអ៊ីស្រាអែល ថាជាអ្នកនៅពីក្រោយការធ្វើឃាតនេះ និងប្តេជ្ញាសងសឹកឥតប្រណីដៃ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ៊ីរ៉ង់ ចាប់ខ្លួនមនុស្សជាង២០នាក់ ពាក់ព័ន្ធការធ្វើឃាត មេក្រុមហាម៉ាស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋបាលជលផល និងកូរ៉េ ផ្តល់ការគាំទ្រដាំស្តារព្រៃកោងកាងទំហំជាង៥០០ហិចតានៅខេត្តកោះកុង

សន្តិសុខសង្គម២ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ២ ម៉ោង មុន

លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ដឹកនាំគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូ និងនិស្សិតប៊ែលធី ជិត១០០០នាក់បរិច្ចាគឈាម ក្នុងឱកាសអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា ២៩-ធ្នូ-២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេច ម៉ែន សំអន ៖ កម្ពុជាមានសន្តិភាព ទើបអាចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងសុខមាលភាពប្រជាជន ផ្ទុយពីប្រទេសមានសង្គ្រាម

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

វៀតណាម កាត់ទោសប្រហារជីវិត ស្រ្តីជាមេគ្រឿងញៀន និងបក្សពួក២៦នាក់ទៀត

សន្តិសុខសង្គម២ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្នុងឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចំនួន៨

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

រុស្ស៊ី ព្រមាន ត្រាំ មិន​ឲ្យ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ

សន្តិសុខសង្គម១១ ម៉ោង មុន

នគរបាលខេត្តស្វាយរៀង បំបែកសំណុំរឿងឃាតកម្មលើស្ត្រីជនពិកា​រ(គ)

ជីវិតកម្សាន្ដ៥ ម៉ោង មុន

តារាសម្តែងស្រី នី មុន្នីនាថ បង្ហាញក្តីបារម្ភ​ ខណ:​ការបរិច្ចាគ​ឈាម​​មក​កាន់មូលនិធិឈាមនាង ជួបការខ្វះខាត

Sokha Hotels

ព័ត៌មានពេញនិយម