ព័ត៌មានអន្ដរជាតិ
ត្រឹម១ខែ ជប៉ុន មានអ្នកស្លាប់ជាង១២០នាក់ដោយសារជំងឺដាច់សរសៃឈាមខួរក្បាលព្រោះក្តៅខ្លាំង
មនុស្សជាង១២០នាក់បានស្លាប់ដោយសារជំងឺដាច់សរសៃឈាមខួរក្បាលនៅតំបន់ទីប្រជុំជនក្នុងទីក្រុងតូក្យូត្រឹមតែរយៈពេលតែមួយខែកក្កដា ខណៈពេលដែលសីតុណ្ហភាពជាមធ្យមរបស់ប្រទេសនេះបានឈានដល់កម្រិតខ្ពស់បំបែកកំណត់ត្រា។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី៧ខែសីហានេះ។
យោងតាមក្រសួងសុខាភិបាលជប៉ុនក្នុងចំណោមមនុស្ស១២៣នាក់ដែលបានស្លាប់គឺភាគច្រើនជាមនុស្សចាស់ទាំងអស់ ក្នុងនោះមនុស្សពីរនាក់ត្រូវបានរកឃើញថា បានស្លាប់នៅក្នុងផ្ទះ ហើយភាគច្រើនមិនបានប្រើម៉ាស៊ីនត្រជាក់ទេ បើទោះបីជាពួកគេបានដំឡើងម៉ាស៊ីនត្រជាក់ក៏ដោយ។ ចំណែកមនុស្សជាង ៣៧ ០០០ នាក់បានស្វែងរកសេវាព្យាបាលនៅមន្ទីរពេទ្យដោយសារជំងឺនេះនៅទូទាំងប្រទេសជប៉ុនចាប់ពីថ្ងៃទី១ខែកក្កដាដល់ថ្ងៃទី២៨ខែកក្កដា។
សីតុណ្ហភាពជាមធ្យមក្នុងខែកក្កដាគឺ ២,១៦អង្សាសេ ខ្ពស់ជាងមធ្យមភាគក្នុងរយៈពេល៣០ឆ្នាំកន្លងមក ដែលធ្វើឲ្យខែកក្កដាឆ្នាំនេះជាខែក្តៅបំផុតចាប់តាំងពីទីភ្នាក់ងារឧតុនិយមជប៉ុនបានចាប់ផ្តើមរក្សាកំណត់ត្រាតាំងពីឆ្នាំ១៨៩៨។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលជប៉ុន បានឲ្យដឹងថា នេះគឺជាចំនួនអ្នកស្លាប់ដោយសារជំងឺដាច់សរសៃឈាមខួរក្បាលច្រើនជាងគេនៅក្នុងសង្កាត់ទាំង២៣ របស់ទីក្រុងតូក្យូក្នុងខែកក្កដា ចាប់តាំងពីមានការស្លាប់ចំនួន១២៧នាក់ត្រូវបានកត់ត្រាក្នុងអំឡុងពេលមានរលកកម្ដៅខ្លាំងឆ្នាំ២០១៨ ។
អាជ្ញាធរសុខាភិបាលជប៉ុន និងអ្នកព្យាករណ៍អាកាសធាតុបានណែនាំម្តងហើយម្តងទៀតឱ្យប្រជាជនស្នាក់នៅក្នុងផ្ទះ ទទួលទានវត្ថុរាវឱ្យបានច្រើន ដើម្បីជៀសវាងការខ្វះជាតិទឹក និងប្រើប្រាស់ម៉ាស៊ីនត្រជាក់ ខណៈមនុស្សចាស់នៅជប៉ុនតែងតែគិតថាម៉ាស៊ីនត្រជាក់មិនល្អសម្រាប់សុខភាព ហើយតែងតែជៀសវាងការប្រើប្រាស់វាដែលធ្វើឱ្យមានហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលកាន់តែច្រើនឡើង។
កាលពីថ្ងៃអង្គារ ក៏មានការព្រមានអំពីជំងឺដាច់សរសៃឈាមខួរក្បាលបានកើតឡើងនៅក្នុងភាគច្រើននៃទីក្រុងតូក្យូ និងភាគខាងលិចនៃប្រទេសជប៉ុន ដោយសីតុណ្ហភាពបានកើនឡើងដល់ប្រហែល៣៤អង្សាសេនៅកណ្តាលទីក្រុងតូក្យូ។យ៉ាងណាទីភ្នាក់ងារឧតុនិយមបានព្យាករណ៍កំដៅបន្ថែមទៀតនៅក្នុងខែសីហា ជាមួយនឹងសីតុណ្ហភាពនឹងបន្តខ្ពស់ដល់៣៥អង្សាសេឬខ្ពស់ជាងនេះ។
អាកាសធាតុក្តៅមិនត្រឹមតែកើតមាននៅប្រទេសជប៉ុននោះទេ សូម្បីនៅប្រទេសកូរ៉េខាងត្បូងក៏មានការរាយការណ៍ពីករណីស្លាប់ដោយសារដាច់សរសៃឈាមក្នុងខួរក្បាលបណ្តាលមកពីកម្ដៅខ្លាំង ដោយមនុស្សចំនួន១១នាក់ស្លាប់ ខណៈរលកកម្ដៅដ៏ខ្លាំងមួយបាននឹងកំពុងមានឥទ្ធិពលប្រទេសនេះ ចាប់តាំងពីសប្តាហ៍មុនជាមួយនឹងសីតុណ្ហភាពកើនឡើងលើសពី៣៥អង្សាសេនៅក្នុងតំបន់ជាច្រើននៃប្រទេស ហើយថែមទាំងកើនឡើងដល់ជិត៤០អង្សាសេនៅទីក្រុង Yangsan ភាគអាគ្នេយ៍នៃប្រទេសនេះ៕
អត្ថបទ៖ ប៊ុន សុភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល