ព័ត៌មានជាតិ
ផ្លូវក្នុងភូមិ ១ ខ្សែក្នុងក្រុងបាត់ដំបង រអិលពិបាកធ្វើដំណើររាប់ឆ្នាំ ខណៈអាជ្ញាធរមិនគិតគូរ
ប្រជាពលរដ្ឋ រស់នៅក្នុងភូមិព្រៃកូនសេក សង្កាត់អូរចា ក្រុងបាត់ដំបង បានប្រាប់ «កម្ពុជាថ្មី» ថា «តើឲ្យពួកគាត់ត្រូវរស់នៅក្នុងភូមិសង្កាត់នេះដល់ឆ្នាំណាទៀត ទើបអាចទទួលបានផ្លូវ ១ ខ្សែ អាចធ្វើដំណើរបានស្រួល ខណៈដល់រដូវភ្លៀងម្តងៗប្រឈមនឹងបញ្ហលំបាកខ្លាំងក្នុងការធ្វើដំណើរ»។

អនុភូមិម្នាក់តំណាងឱ្យពលរដ្ឋ បានឱ្យដឹងថា ផ្លូវក្នុងភូមិ ១ខ្សែនេះ ស្ថិតនៅភូមិព្រៃកូនសេក សង្កាត់អូរចា ក្រុងបាត់ដំបង នេះ គឺមានប្រវែងសរុបប្រមាណ ៤ គីឡូម៉ែត្រ មានប្រជាពលរដ្ឋប្រមាណ ៤០០ខ្នងផ្ទះ ស្មើនិង ១៩៧៩នាក់ ដែលប្រឈមការលំបាកនៅក្នុងការធ្វើដំណើរទៅមកជាប្រចាំ។ រាល់ឆ្នាំផ្លូវនេះដល់រដូវភ្លៀង ប្រជាពលរដ្ឋប្រឈមក្នុងការធ្វើដំណើរទៅមក លុះដល់រដូវប្រាំងពលរដ្ឋក្នុងភូមិចូលលុយគ្នាចាក់ដីបំពេញកន្លែងដែលខូចខាត មិនមានមន្ត្រីពាក់ព័ន្ធណាមើលឃើញឡើយ។
អនុភូមិដដែលបន្តថា «ការស្នើសុំពីពលរដ្ឋក៏ច្រើនលើកច្រើនសារហើយ។ ពួកគាត់ស្ទើរអស់ជំនឿទាំងស្រុងលើអាជ្ញាធរដឹកនាំ»។

ទោះបីយ៉ាងណា លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរ សាធារណៈការខេត្ត ធ្លាប់ប្រាប់ «កម្ពុជាថ្មី» ថា ផ្លូវ ១ខ្សែខាងលើនេះ មិនពាក់ព័ន្ធនឹងគម្រោងរបស់មន្ទីរទេ។
«ចាំមើលខ្ញុំជួយរំរុញទៅខាងរដ្ឋបាលក្រុងឱ្យ»។ លោកបញ្ជាក់យ៉ាងដូច្នេះ។
អនុភូមិបានអះអាងថា ពលរដ្ឋស្នើដល់អាជ្ញាធរមេត្តាជួយគិតគូរឱ្យបានយ៉ាងហោចណាស់ត្រឹមតែចាក់គ្រួសកុំឱ្យរអិល និងស្នើដល់អភិបាលខេត្តជួយសម្រួលនិងគិតគូរពីផលលំបាករបស់ពលរដ្ឋ ដែលបានប្រឈមជាច្រើនឆ្នាំមកនេះ៕
អត្ថបទ៖ សៅ សារិទ្ធ




-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?