Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំបង្កើតកម្មវិធីប្រឡងសំណេរចំប៉ី ជំរុញទឹកចិត្តស្រលាញ់ ថែរក្សាអក្សរសាស្ត្រខ្មែរ​

បានផុស

នៅ

ក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតកម្មវិធីប្រឡងសំណេរចំប៉ី ដើម្បីជំរុញលើកទឹកចិត្តឱ្យកូនខ្មែរស្រលាញ់ចូលរួមថែរក្សាក៏ដូចជាលើកកម្ពស់អក្សរសាស្ត្រខ្មែរឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅព្រឹក ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ នេះថា ក្រសួង កំពុងជំរុញសាលានានាក្នុងការលើកកម្ពស់ការអាន ការសរសេរភាសាខ្មែរ។ ខណៈកម្មវិធីប្រឡងសំណេរចំប៉ី ត្រូវបានរៀបចំឡើងក្នុងគោលបំណងឱ្យសិស្សថ្នាក់ទី៥ និងទី៦ បានបង្ហាញសមត្ថភាព នៃសំណេរអត្ថបទ មានភាពក្លាហាន មានទំនុកចិត្តក្នុងការចូលរួមប្រកួតប្រជែងនានា ពង្រឹងការអនុវត្តសំណេរសរសេរតាមអាន របស់សិស្សានុសិស្សកម្រិតបឋមសិក្សា និងជំរុញទឹកចិត្តឱ្យកូនខ្មែរស្រឡាញ់ ចូលរួមថែរក្សាអក្សរសាស្ត្រខ្មែរ។

អ្នកស្រីបានបន្តថា លើសពីនេះ កម្មវិធីនេះធ្វើឡើងក៏ដើម្បីជាការសាកល្បង ឬបំប៉នបន្ថែមទៅលើការសរសេរតាមអានទៅតាមស្មារតីក្រោយពី ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកម្មវិធី សំណេរអង្គរ ទទួលបានជោគជ័យ ដើម្បីធ្វើយ៉ាងណាឱ្យសិស្សានុសិស្សមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការសរសេរឱ្យបានត្រឹមត្រូវ ស្រមតាមអក្ខរាវិរុទ្ធខ្មែរ និងយកចិត្តទុកដាក់បន្ថែមលើភាសាខ្មែរ និងការសរសេរតាមអានផងដែរ។

គួររម្លឹកថា កម្មវិធីប្រឡងសំណេរចំប៉ី បានរៀបចំឡើង នៅខេត្តកំពត នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ នេះ ក្រោមការអធិបតី បណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា១៤ នាទីutes មុន

De Bruyne ហាក់ចង់នៅបន្ត ខណៈ Man City មិនអើពើបន្ត​កុងត្រាថ្មី

ព័ត៌មានជាតិ២១ នាទីutes មុន

​រដ្ឋបាលខេត្តក្រចេះ​​​ ស្នើ​​វិនិយោគិន​កូរ៉េបង្កើតរោងចក្រ​​កែច្នៃ​​ក្នុង​ខេត្ត​​​ ដើម្បី​ជំរុញការ​នាំចេញ

ព័ត៌មានជាតិ៣៤ នាទីutes មុន

នគរបាលតាមប៉ុស្តិ៍រដ្ឋបាល នៅតែបន្តយកចិត្តទុកដាក់លើការផ្ដល់អត្តសញ្ញាណប័ណ្ណ និងសៀវភៅស្នាក់នៅជូនប្រជាពលរដ្ឋ

ព័ត៌មានអន្ដរជាតិ៣៨ នាទីutes មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ជំនួប​​ផ្ទាល់​ជាមួយ​រុស្ស៊ី តែ​ក្រោយ​មាន​បទ​ឈប់​បាញ់​ពេញ​លេញ​សិន

កីឡា៣៩ នាទីutes មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង ប៉ះ បឹងកេត វគ្គ​១/២ ពាន​សម្តេច​​តេជោ ល្ងាច​នេះ​នៅអូឡាំពិក

ចរាចរណ៍២០ ម៉ោង មុន

ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច
សន្តិសុខសង្គម២១ ម៉ោង មុន

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច កោះហៅលោក សាន សាធុកា​ ឲ្យចូលបំភ្លឺក្រោយរងការ​ចោទ​ប្រកាន់រឿងជំរិតទារប្រាក់

សន្តិសុខសង្គម១៨ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនីឆេះសាលាអន្តរជាតិមួយកន្លែង នៅខណ្ឌជ្រោយចង្វារ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

យន្តហោះចម្បាំងយោធាមីយ៉ាន់ម៉ាមិនអើពើនឹងការព្រមាន​របស់​ថៃ​ ដោយ​ទម្លាក់គ្រាប់បែករាប់​សិប​គ្រាប់​ក្បែរ​ព្រំដែន

ព័ត៌មានជាតិ១៩ ម៉ោង មុន

ថ្នាក់កម្រិត គ ​នៅ​សាលា​មត្តេយ្យ​​ធនធាន​ សម្តេច ជា ស៊ីម រំសាយចោល ដោយសារខ្វះ​​គ្រូ​បង្រៀន

Sokha Hotels

ព័ត៌មានពេញនិយម