ព័ត៌មានជាតិ
លោក ឃឹម ហ្វីណង់ ជំរុញកសិករនៅស្រុកកណ្តៀង រងគ្រោះពីការប្រែប្រួលអាកាសធាតុ ចងក្រងជាសហគមន៍
លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តដល់កសិករនៅក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលតែងខាតបង់ផលដំណាំដោយសារទឹកជំនន់ជារៀងរាល់ឆ្នាំ គួរតែពិចារណារួមគ្នាបង្កើតជាសហគមន៍ ដើម្បីការពារសមាជិកម្នាក់ៗពីហានិភ័យនៃការប្រែប្រួលអាកាសធាតុ។
តាមរយៈសំណេរនៅលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការ លោក ឃឹម ហ្វីណង់ បានលើកឡើងថា កសិករនៅក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ តែងតែខាតបង់ផលដំណាំរបស់ខ្លួនដោយសារជំនន់ទឹកភ្លៀងស្ទើរតែរៀងរាល់ឆ្នាំ ខណៈឆ្នាំនេះ ជាង ៥០% នៃដំណាំស្រូវប្រមាណ ៨១៥ ហិកតា ទើបទទួលរងផលប៉ះពាល់ពីទឹកជំនន់ ខូចខាតធ្ងន់ធ្ងរមិនអាចស្តារឡើងវិញបាន។
លោកថា លក្ខខណ្ឌភូមិសាស្ត្រតំបន់នេះគឺជាទីតាំងទំនាបខ្លាំង និងកន្លែងមុខទឹកហូរកាត់ពីផ្ទៃរងទឹកភ្លៀងនៃជួរភ្នំក្រវ៉ាញទៅកាន់បឹងទន្លេសាប ងាយនឹងរងជំនន់ទឹកភ្លៀងណាស់។ ជាទូទៅ មួយឆ្នាំធ្វើស្រែបានតែម្តង និងសមស្របតែជាមួយប្រភេទស្រូវឡើងតាមទឹកតែប៉ុណ្ណោះ។
លោក ឃឹម ហ្វីណង់ បានសង្កត់ធ្ងន់ថា «ការបង្កបង្កើនផលស្រូវស្រាលពិតជាប្រថុយប្រថានខ្ពស់ ទាមទារឱ្យមានហេដ្ឋារចនាសម្ព័ន្ធគាំទ្រច្រើន និងមានផែនការច្បាស់លាស់ទើបអាចធ្វើទៅបាន ហើយក៏ប្រហែលត្រូវធ្វើពិពិធកម្មបន្ថែមប្រភេទដំណាំផ្សេងក្រៅពីស្រូវទើបប្រសើរ»។
លោក បានបន្តថា កសិករម្នាក់ៗ កម្រិតគ្រួសារពិតជាពិបាកធ្វើដូច្នេះបើជាសហគមន៍អាចទៅរួច។ នេះគឺជាដំណោះស្រាយមួយដែលកសិករទទួលយកទៅពិចារណា ចំណែកឯការជួយជាគ្រាប់ពូជសម្រាប់ការដាំដុះឡើងវិញត្រូវរង់ចាំរហូតដល់ខែវិច្ឆិកា ក្រោយទឹកស្រកវិញទើបអាចធ្វើទៅបាន៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា