សន្តិសុខសង្គម
នគរបាលប៉ុស្ដិ៍រដ្ឋបាលឪឡោក នាំខ្លួនយុវសិស្ស២នាក់មកអប់រំ ករណីបំពាក់ស៊ីម៉ាំងកែច្នៃឮខ្លាំង
យុវសិស្សចំនួនពីរនាក់កំពុងជិះម៉ូតូធ្វើដំណើរតាមផ្លូវដោយមានបំពាក់ស៊ីម៉ាំងកែច្នៃសម្លេងឮខ្លាំងៗត្រូវបានកម្លាំងសមត្ថកិច្ចឃាត់នាំមកប៉ុស្តិ៍នគរបាលរដ្ឋបាលឪឡោក នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល ដេីម្បីណែនាំអប់រំ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤។
ការនាំខ្លួនយុវសិស្សទាំងពីរនាក់មកអប់រំនៃនាំនេះ បានធ្វើឡើងនៅពេលដែលកម្លាំងសមត្ថកិច្ចជិះល្បាតក្នុងមូលដ្ឋាន នៅចំណុចផ្លូវបេតុង៤២ស្ថិតនៅ ភូមិត្រពាំងពោធិ៍ សង្កាត់ឪឡោក បានឃើញម៉ូតូចំនួន០១គ្រឿង បេីកបរដោយយុវសិស្សចំនួនពីរនាក់ កំពុងធ្វើដំណើរតាមផ្លូវដោយមានបំពាក់ស៊ីម៉ាំងកែច្នៃសម្លេងឮខ្លាំង ភ្លាមៗនោះ សមត្ថកិច្ចបានធ្វើការឃាត់អ្នកបើកបរ និងអ្នករួមដំណើរ រួមទាំងម៉ូតូខាងលើ យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលឪឡោកតែម្ដង។
ក្រោយពីអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់បំពាក់បំពង់សុីម៉ាំងកែច្នៃ សមត្ថកិច្ចបានឱ្យដោះស៊ីម៉ាំងកែច្នៃចេញ និងយកបំពង់សុីម៉ាំងដើមមកបំពាក់វិញ។
គួរបញ្ជាក់ថា ក្រោយសមត្ថកិច្ចធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យារួច សមត្ថកិច្ចបានហៅអាណាព្យាបាលមកធានា ដើម្បីត្រឡប់ទៅលំនៅដ្ឋានវិញផងដែរ។ ជាមួយគ្នានេះ សមត្ថកិច្ចក៏បានអំពាវនាវដល់ឪពុកម្តាយ ព្រមទាំងអាណាព្យាបាលទាំងអស់ ត្រូវខិតខំតាមដាន អប់រំ និងទូន្មានប្រៀនប្រដៅដល់កូនៗ ឱ្យដើរតាមគន្លងត្រឹមត្រូវចាកនូវអំពើអបាយមុខ ដើម្បីក្លាយជាពលរដ្ឋល្អសម្រាប់សង្គមជាតិ ព្រោះយុវជនទាំងអស់ គឺជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ៕ឮ
អត្ថបទ៖ សុខា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ