Connect with us

ជីវិតកម្សាន្ដ

ណុប បាយ៉ារិទ្ធ បំផុសយុវជនជំនាន់ក្រោយគាំទ្រលើកគុណតម្លៃហូលខ្មែរជាមរតកពីដូនតា

បានផុស

នៅ

តារា​ចម្រៀង លោក ណុប បាយ៉ារិទ្ធ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ពិសេស​យុវជន​ជំនាន់​ក្រោយ ត្រូវ​នាំ គ្នា​ចូលរួម​គាំទ្រ និង​លើក​គុណ​តម្លៃ​ពី​ហូល​ខ្មែរ​ដែល​ជា​មរតក​ដូនតា​កុំ​ឲ្យ​បាត់បង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ណុប បាយ៉ារិទ្ធ បាន​បញ្ជាក់​ថា ស្មារតី​ក្នុង​ការ​ចូលរួម​គាំទ្រ និង​លើក​គុណ​តម្លៃ​ពី​ហូល​ខ្មែរ​ជា​រឿង​ដ៏​ចាំបាច់​សម្រាប់​មហាជន និង​មនុស្ស​ជំនាន់​ក្រោយ។ លោក​ថា លោក​ពិត​ជា​ស្រលាញ់​ណាស់ ព្រោះ​ពាក់​មក​ឃើញ​ពី​គុណ​តម្លៃ​នៅ​នឹង​មុខ​តែម្ដង ម្យ៉ាងទៀត​ហូល​ខ្មែរ​គឺ​ពាក់​ចូលរួម​ថែ​មរតក​ដូនតា ដូច្នេះ​បើ​ចេះ​ថែទាំ​ទុក​ដាក់​បាន​ល្អ នោះ​នឹង​ពាក់​ត​ដល់​កូនចៅ។

តារា​ចម្រៀង​ប្រុស ណុប បាយ៉ារិទ្ធ បាន​រៀបរាប់​ទៀត​ថា គុណ​តម្លៃ នៃ​ហូល​ខ្មែរ គឺ​ឆ្លងកាត់​ការ​លំបាក​ច្រើន​ដំណាក់កាល​ណាស់ រាប់​ចាប់​តាំង​ពី​ចំណុច​ចាប់ផ្ដើម នៃ​ការ​ចិញ្ចឹម​នាង​យក​សូត្រ ស្ងោរ​សូត្រ​ស្រាវ​សូត្រ រវៃ​សូត្រ រុំ​សូត្រ ភាព​ច្នៃប្រឌិត​ខ្ពស់​ក្នុង​ការ​ចង​គោម រំលេច​ក្រឡា រុំ​ពណ៌ ជ្រលក់​ពណ៌ លើក​ត្រក ឆ្កឹះ​ត្រក រួមផ្សំ​នឹង​ការ​តស៊ូ​អំណត់​អត់ធ្មត់​ក្នុង​ការ​ត្បាញ ត្បាញ​ម្ដង​មួ ​យ​សរសៃ​ៗ ដែល​កើត​ចិត្ត​ពី​គំនិត​ច្នៃប្រឌិត​ពោរពេញ​ដោយ​ទេពកោសល្យ​គួរ​ឲ្យ​ស្ងើចសរសើរ។

តារា​ចម្រៀង​លោក ណុប បាយ៉ារិទ្ធ និយាយ​ទៀត​ថា ចំណុច​ទាំងអស់​នេះ​កើតឡើង​ពី​ក្តី​ស្រលាញ់ ការ​ថែរក្សា និង​អភិរក្ស​ដ៏​ខ្ជាប់ខ្ជួន​ពី​អ្នក​ចំណេះ​ជំនាញ​ដែល​ជា​មរតក​ដូនតា​មិន​អាច​កាត់ថ្លៃ​បាន​បន្ត​គ្រប់​ជំនាន់។

លោក​បាន​បន្ថែម​ថា លោក​សង្ឃឹមថា​ប្រជាជន​កម្ពុជា ពិសេស​មនុស្ស​ជំនាន់​ក្រោយ ចូលរួម​គាំទ្រ លើក​គុណ​តម្លៃ​ពី​ហូល​ខ្មែរ​ដែល​ជា​មរតក​ពី​ដូនតា​កុំ​ឲ្យ​បាត់បង់ ដោយ​កុំ​គិត​រឿង​តម្លៃ​ជាធំ ព្រោះ​តម្លៃ​កើត​ពី​គុណភាព និង​កម្លាំងកាយ​ចិត្ត​ដែល​ប្រឹងប្រែង​ធ្វើ ព្រោះ​ធ្វើ​ដោយ​ដៃ​ទាំងអស់។ លោក​ថា ហត់នឿយ​ណាស់​ទម្រាំ​បាន​ជា​សមិទ្ធផល​មួយ​ក្បិន​ៗ គួរ​យើង​ចូលរួម​លើកស្ទួយ​ទើប​មិន​បាត់បង់៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៤ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៤ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម