Connect with us

ជីវិតកម្សាន្ដ

ឌួង ហ្សូរីដា រំលេចខ្លួនក្នុងសំលៀកបំពាក់ខ្មែរ ជាមួយការជំរុញទឹកចិត្តរួមគ្នាផ្សព្វផ្សាយមរតកដូនតា

បានផុស

នៅ

តារា​សម្តែង និង​ជា​ពិធីការិនី ឌួង ហ្សូរីដា មុននេះ​បាន​ទម្លាយរូបភាព​ជា​ច្រើន​សន្លឹកស្ថិត​ក្នុង​សំលៀកបំពាក់​នារីខ្មែរ​យ៉ាង​ស្រស់ស្អាត ដែល​ថត​នៅទឹកដីប្រាសាទអង្គរវត្ត​កំពុង​ទទួលបានការចាប់អារម្មណ៍ និង​សរសើរ​ច្រើនពីមហាជន​គ្រប់មជ្ឈដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការ​ពិត​តារាស្រីក​ញ្ញា ឌួង ហ្សូរីដា ជារឿយ​ៗនាងតែងចេញមុខ​បំផុសស្មារតី​តាមរយៈ​ការ​ស្នើ​សុំដ​ល់​ពលរដ្ឋ និងយុវជនខ្មែរ​គ្រប់រូប គឺត្រូវ​មានឆន្ទៈ​គោរពស្រឡាញ់​ជាតិ​សាសន៍ និង​​មរតក​កេរ្តិ៍​ពី​ដូនតា​ដែល​បាន​បន្សល់ទុក​សម្រាប់​កូន​ចៅជំនាន់​ក្រោយៗ​បានស្គាល់ និងគង់វង្ស។

ស្ថិត​ក្នុង​សំលៀកបំពាក់​នារី​ខ្មែរ​យ៉ាង​ស្រស់​ស្អាត​ដែល​បាន​ថតនៅ​ប្រាសាទអង្គរវត្ត​កញ្ញា ឌួង ហ្សូរីដា បាន​បញ្ចេញខ្លឹមសារខ្លីដោយបំផុសថា “ជាតិនិយមផ្តើមចេញពីយើងម្នាក់ៗជាខ្មែរផ្ទាល់” ។ កន្លងមកកញ្ញា ឌួង ហ្សូរីដា បាន​លើកឡើងដែរថា នាងសង្ឃឹមថា រូបថតក្នុងសម្លៀកបំពាក់ខ្មែរ​នៅក្នុងប្រាសាទ​អង្គរវត្តនឹង​មានអ្នកចូលរួមចែករំលែកច្រើន។


កាលណោះ​តារាស្រីរូប​ស្រស់ ឌួង ហ្សូរីដា បានបញ្ជាក់ថា សកម្មភាពនេះ​គឺចាត់​ទុកជា​ការចូលរួម​ជួយ​ផ្សព្វផ្សាយ​វប្បធ៌ម អរិយធ៌មជាតិ និង​បង្ហាញ​ដល់អ្នក​ទេសចរណ៍​ទូទាំង​ពិភព​លោក​ឲ្យមកលេងអង្គរវត្តនៃ​ទឹកដីខេត្តសៀមរាបដ៏​អច្ឆរិយ​របស់​ប្រទេស​កម្ពុជា។

ជាមួយ​គ្នានៃការបង្ហោះរូបភាពនេះខាងលើ គេឃើញមាន​អ្នកគាំទ្រ និង​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុកមួយ​ចំនួនសម្តែង​ការសរសើរ​ចំពោះ​តារាស្រី កញ្ញា ឌួង ហ្សូរីដា ថាពិតជា​ស្រស់ស្អាត និងលើកទឹកចិត្តផងដែរ។ នេះពុំមែនជាលើកទី១ ដែល​តារា ឌួង ហ្សូរីដា បង្ហាញ​ការ​ស្លៀកពាក់​តុបតែង​ខ្លួនក្នុង​សម្លៀកបំពាក់ប្រពៃណី​បុរាណ​ខ្មែរ និង​បន្តចូលរួមផ្សព្វផ្សាយ វប្បធម៌ អរិយធម៌​មរតក​ដូនតា៕

អត្ថបទ​៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម