Connect with us

ព័ត៌មានជាតិ

គិតត្រឹមបំណាច់ខែកក្កដា ប.ស.ស មានសមាជិកសរុបជាង ២ លាន ៤ សែននាក់ នៅទូទាំងប្រទេស

បានផុស

នៅ

លោក​បណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប​.​ស​.​ស និង​ជា​អ្នកនាំពាក្យ នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ឱ្យ​ដឹង​ថា គិត​ត្រឹម​បំណាច់​ខែ​កក្កដា ឆ្នាំ ២០២៤ បេឡា​ជាតិ​សន្តិសុខ​សង្គម នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ មាន​សមាជិក​សរុប​ចំនួន ២ ៤៥៣ ៩១៤ នាក់​ហើយ នៅ​ទូទាំង​ប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បណ្ឌិត បាន​បន្ត​ថា ក្នុង​ចំណោម​សមាជិក​សរុប​ចំនួន ២ ៤៥៣ ៩១៤ នាក់ ក្នុង​នោះ សមាជិក ប​.​ស​.​ស ជា​មន្ត្រី​សាធារណៈ​មាន​ចំនួន ៤៤០ ៣៦៥ នាក់ សមាជិក ប​.​ស​.​ស ក្នុង​វិស័យ​ឯកជន​មាន​ចំនួន ១ ៦៤៣ ៩៨៧ នាក់ សមាជិក ប​.​ស​.​ស ជា​បុគ្គល​ស្វ័យ​និ​យោជន៍​ចំនួន ២៨៣ ៤២១ នាក់ និង​សមាជិក ប​.​ស​.​ស ដែល​ជា​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស មាន​ចំនួន ៨៧ ៩០៩ នាក់។

លោក​បណ្ឌិត បន្ត​ទៀត​ថា សមាជិក ប​.​ស​.​ស មាន​ការ​កើន​ឡើង​ជា​បន្តបន្ទាប់ ដោយសារ​ប្រជាពលរដ្ឋ​ជា​បុគ្គល​ស្វ័យ​និ​យោជន៍​មាន​ការ​យល់ដឹង​ពី​សារៈសំខាន់ នៃ​ការ​ប្រើ​បណ្ណ ប​.​ស​.​ស បាន​ជួយ​ធ្វើ​ឱ្យ​ជីវភាព​គ្រួសារ​ប្រសើរ​តាមរយៈ​ការ​កាត់បន្ថយ​ការ​ចំណាយ​លើ​ការ​ព្យាបាល​ជំងឺ​ផ្សេងៗ។

លោកស្រី ទូច ចាន់ធឿន សមាជិក ប​.​ស​.​ស ជា​ស្ត្រី​វ័យ​កណ្ដាល​ម្នាក់ ក្នុង​ចំណោម​សមាជិក ប​.​ស​.​ស ជាច្រើន​នាក់ ដែល​បាន​មក​ទទួល​សេវា​ថែទាំ​សុខភាព​ក្នុង​មន្ទីរពេទ្យ​ជាតិ​តេ​ជោ​សន្តិភាព បាន​បង្ហាញ​អារម្មណ៍​ពិត​ថា លោកស្រី​ពិតជា​រំភើប និង​កក់ក្ដៅ​ខ្លាំង​ណាស់ ដែល​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​យកចិត្តទុកដាក់​ក្នុង​ការ​ព្យាបាល ដោយ​មិន​មាន​ការ​រើសអើង ឬ​បែងចែក​ចំពោះ​អ្នកជំងឺ​ប្រើប្រាស់​ប័ណ្ណ ប​.​ស​.​ស ដូចជា​លោកស្រី។

លោកស្រី បន្ត​ថា សម្រាប់​ការ​ព្យាបាល​ជំងឺ​របស់​លោកស្រី ប្រសិនបើ​គ្មាន​ប័ណ្ណ ប​.​ស​.​ស ទេ នោះ​មិន​ដឹង​ថា​គាត់​ត្រូវ​ចំណាយ​ប្រាក់​អស់​ប៉ុន្មាន​នោះ​ទេ ហើយ​គាត់​ក៏​មិន​ដឹង​ថា​បាន​ប្រាក់​ឯណា​មក​ចេញ​ថ្លៃ​ព្យាបាល​នោះ​ដែរ។

លោកស្រី​បន្ត​ទៀត​ថា រូប​គាត់​ពិតជា​មាន​សំណាង​ខ្លាំង​ណាស់ ដែល​បាន​កើត​ក្នុង​សម័យ​ដែល​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព និង​ទទួល​បាន​ការ​យកចិត្តទុកដាក់​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល ពិសេស​ការ​ផ្តល់​ការ​ធានារ៉ាប់រង​សុខភាព​ជូន​ប្រជាពលរដ្ឋ តាមរយៈ​ការ​ផ្តល់​ប័ណ្ណ ប​.​ស​.​ស។

ចំណែក​លោក​វេជ្ជបណ្ឌិត សួន សាមិត្ត នាយក​មន្ទីរពេទ្យ​ជាតិ​តេ​ជោ​សន្តិភាព បាន​បញ្ជាក់​ឱ្យ​ដឹង​ថា មន្ទីរពេទ្យ​ជាតិ​តេ​ជោ​សន្តិភាព គឺជា​មន្ទីរពេទ្យ​រដ្ឋ​ដែល​ធំ​ជាងគេ​បំផុត​នៅ​កម្ពុជា ដោយ​មាន​បំពាក់​នូវ​ឧបករណ៍​ទំនើបៗ សម្រាប់​ព្យាបាល​អ្នកជំងឺ និង​មិន​ចាញ់​មន្ទីរពេទ្យ​នៅ​បណ្ដា​ប្រទេស​ជិតខាង​នោះ​ទេ។

លោក​វេជ្ជបណ្ឌិត នាយក​មន្ទីរពេទ្យ បាន​បន្ត​ថា គ្រប់​ប្រជាពលរដ្ឋ​ដែល​មក​ទទួល​សេវា​ពិនិត្យ និង​ព្យាបាល​ជំងឺ​នៅ​ទីនេះ នឹង​ទទួល​បាន​ការ​ផ្តល់​សេវា​ដូចៗ គ្នា ដោយ​មិន​មាន​ការ​បែងចែក ឬ​រើសអើង មិន​ថា​អ្នក​បង់​ប្រាក់ ឬ​អ្នក​ដែល​ប្រើប្រាស់​ប័ណ្ណ ប​.​ស​.​ស ក៏ដូចជា​ប័ណ្ណ​មូលនិធិ​សមធម៌​សុខាភិបាល​ជាដើម គឺ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​មើលថែ​យ៉ាង​យកចិត្តទុកដាក់​ខ្លាំង​បំផុត។

លោក​វេជ្ជបណ្ឌិត បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា បន្ទាប់ពី​មន្ទីរពេទ្យ​ជាតិ​តេ​ជោ​សន្តិភាព ត្រូវ​បាន​សម្ពោធ​បើក​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី ២៤ ខែ​តុលា ឆ្នាំ ២០២៣ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ការ​ផ្ដួចផ្ដើម​កសាង​ដោយ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​ឧត្ដម​ក្រុមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា រហូតមកដល់​ពេលនេះ មាន​ប្រជាពលរដ្ឋ​មក​ទទួល​សេវា​ពិនិត្យ និង​ព្យាបាល​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់តែ​ច្រើន​ឡើងៗ គួរ​ឱ្យ​កត់​សម្គាល់ ដោយ​គ្រាន់តែ​មួយថ្ងៃ គឺ​មាន​អ្នក​មក​ទទួល​សេវា​ចំនួន ៦៣០ នាក់ ហើយ​ក្នុង​នោះ មាន​អ្នកជំងឺ​ជា​សមាជិក ប​.​ស​.​ស (​ប្រើប្រាស់​ប័ណ្ណ ប​.​ស​.​ស) មាន​រហូត​ដល់ ៣២៥ នាក់ ដែល​ស្មើ​ជាង​ពាក់កណ្ដាល នៃ​អ្នកជំងឺ​សរុប ក៏​បាន​មក​ទទួល​សេវា​នៅ​ទីនេះ​ផង​ដែរ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤១ នាទីutes មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

នៅមណ្ឌលគិរី អាជ្ញាធរលែងកូនត្រីចម្រុះ២ម៉ឺន៧ពាន់ក្បាលក្នុងទំនប់អូរតេធិបតី ដើម្បីបង្កើនការផ្គត់ផ្គង់ និងស្ទួចលេងកម្សាន្ត

ព័ត៌មានជាតិ២ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១៦ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា បញ្ជូនបុរសជនសង្ស័យបាញ់សម្លាប់ លោក លិម គិមយ៉ាទៅឱ្យភាគីថៃ

ព័ត៌មានជាតិ១៨ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

ចរាចរណ៍២១ ម៉ោង មុន

ត្រឹម ៥ ថ្ងៃ ផ្លូវ ៦០ ម៉ែត្រ ឆក់យកជីវិតមនុស្ស ៤ នាក់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ២ ករណី ផ្សេងគ្នា

ជីវិតកម្សាន្ដ២០ ម៉ោង មុន

ណុប បាយ៉ារិទ្ធ រន្ធត់ចិត្តរហូតហូរទឹកភ្នែកចំពោះសោកនាដកម្មលើ ក្រុមគ្រួសារមួយ នៅផ្លូវ ៦០ ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម