កីឡា
ភ្នំពេញក្រោន ជាក្រុមនារីដំបូងគេនាំចូលកីឡាការិនីជប៉ុនត្រៀមលីគ
ក្លិបបាល់ទាត់នារីភ្នំពេញក្រោន បានបង្កភាពភ្ញាក់ផ្អើល បន្ទាប់ពីប្រកាសនាំយកកីឡាការិនីជប៉ុន Ichikawa Miki ពីក្លិប Loveledge ក្នុងក្របខណ្ឌលីគទី ២ របស់ប្រទេសជប៉ុន។
បើនិយាយពីក្លិបបាល់ទាត់នារីក្នុងស្រុក ភ្នំពេញក្រោនជាក្លិបទី១ ដែលបាននាំយកកីឡាការិនីបរទេសមកចូលរួមក្រុម។ ការនាំចូលកីឡាការិនីជប៉ុន Ichikawa Miki គឺដើម្បីប្រកួតលីគកំពូលបាល់ទាត់នារីកម្ពុជា Cambodian Women’s League ដែលនឹងប្រព្រឹត្តនៅពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានក្លិបបាល់ទាត់ សមាគម មន្ទីរ និងអង្គការ សរុបចំនួន ១០ក្រុមចូលរួមប្រកួតប្រជែង។
មុនផ្លាស់មកកាន់ភ្នំពេញក្រោន កីឡាការិនី Ichikawa Miki ធ្លាប់បានមកធ្វើទស្សនកិច្ចហ្វឹកហាត់ និងចែករំលែកបទពិសោធ ជាមួយក្រុមនារីភ្នំពេញក្រោនរយ:ពេល៣ថ្ងៃ កាលពីខែកុម្ភៈ កន្លងទៅ។
នេះជាគោលដៅថ្មីមួយទៀត របស់ក្លិបបាល់ទាត់នារីភ្នំពេញក្រោន ក្នុងការប្រកួតប្រជែងជើងឯកលីគកំពូលបាល់ទាត់នារីកម្ពុជារដូវកាលថ្មី។ ភ្នំពេញក្រោនជាក្លិបមួយដែលទទូលបានជោគជ័យទាំងបុរស និងនារី៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា