Connect with us

ព័ត៌មានអន្ដរជាតិ

Hyundai គ្រោង​បោះ​ទុន​ ២៨ លាន​ដុល្លារ​ ដើម្បី​ដាក់​រោង​ចក្រ​ដំឡើង​​រថយន្ត​អគ្គិសនី​នៅ​ថៃ​

បានផុស

នៅ

ក្រុមប្រឹក្សាវិនិយោគ​ថៃ​ (BOI) បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ថ្ងៃពុធ​នេះ​ថា ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូង Hyundai Motor Company នឹងវិនិយោគ ១ ប៊ីលានបាត (២៨ លានដុល្លារ) ដើម្បី​ដាក់​រោង​ចក្រ​ដំឡើង​រថយន្តអគ្គិសនី និងអាគុយរថយន្ត​អគ្គិសនី​នៅក្នុងប្រទេសថៃ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

BOI បាន​និយាយ​​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា​ ​Hyundai ​គ្រោង​ដាក់​ទីតាំងរោង​ចក្រ​នៅភាគអាគ្នេយ៍នៃទីក្រុងបាងកក ដោយ​នឹងចាប់ផ្តើមផលិតកម្ម​នៅឆ្នាំ ២០២៦។ ​

អគ្គលេខាធិការ BOI លោក Narit Therdsteerasukdi បាននិយាយថា៖ «ខ្សែសង្វាក់ផ្គត់ផ្គង់ដ៏រឹងមាំដែលមានស្រាប់របស់​ថៃ នឹងអនុញ្ញាតឱ្យ Hyundai ទទួលបានប្រភពមិនតិចជាង១/៣នៃវត្ថុធាតុដើម និង​គ្រឿង​បន្លាស់​ ដែល​ក្រុម​ហ៊ុន​ត្រូវការពីក្នុងប្រទេសថៃ ដូច្នេះវាជួយដល់ឧស្សាហកម្មក្នុងស្រុក»។

គួរ​បញ្ជាក់​ថា​ វិស័យរថយន្ត​​អគ្គិសនី​របស់​ថៃ ដែល​កំពុង​រីក​ចម្រើន​នា​ពេល​បច្ចុប្បន្ន​ ​ត្រូវបានគ្របដណ្តប់ដោយក្រុមហ៊ុនផលិតរថយន្តចិន រួមទាំងក្រុមហ៊ុន BYD និង Great Wall Motors ដែលប្រើប្រាស់ប្រទេសនេះជាមូលដ្ឋានផលិតកម្ម សម្រាប់ការនាំចេញរថយន្ត​របស់​ខ្លួន​នៅទូទាំងអាស៊ីអាគ្នេយ៍។

ការ​បោះ​ទុន​របស់​Hyundai នៅ​ថៃ​នា​ពេល​នេះ​ ធ្វើ​ឡើង​ចំពេល​ដែល​ការ​លក់​រថយន្ត​អគ្គិសនី ​កំពុង​កើន​ឡើង​នៅ​ទូទាំង​តំបន់​អាស៊ី​អាគ្នេយ៍ ​ដែល​​វាយលុក​ទីផ្សារ​ដោយ​រ​​​ក្រុមហ៊ុន​ BYD ​ដែល​បង្កើន​ការ​ប្រកួត​ប្រជែង​យ៉ាង​សស្រាក់សស្រាំ​​ចំពោះ​ក្រុមហ៊ុន​អន្តរជាតិ​ជើង​ចាស់​ប្រចាំ​តំបន់​ផ្សេង​ៗទៀត​​។ យោងតាម​ក្រុម​ហ៊ុន​ស្រាវជ្រាវ​​ ​​Counterpoint Research ប្រទេសថៃ ដែលជាមជ្ឈមណ្ឌលផលិតរថយន្តដ៏ធំបំផុតក្នុងតំបន់ ​រួម​ចំណែក​ ៥៥ ភាគរយ​ នៃ​ការលក់រថយន្តអគ្គិសនី​ នៅអាស៊ីអាគ្នេយ៍ទាំង​មូល​​ក្នុងត្រីមាសទី១ ឆ្នាំ​នេះ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥២ វិនាទី មុន

អាជ្ញាធរ​ខេត្តកោះកុង ប្រាប់មន្ទីរអង្គភាព និង​រដ្ឋបាលថ្នាក់ក្រោម ត្រូវ​កាន់​កាប់​រដ្ឋសម្បត្តិរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់

ព័ត៌មានជាតិ៣ នាទី មុន

១០ខែឆ្នាំនេះ ច្រកចេញចេញចូលតែមួយក្រុងខេមរភូមិន្ទទទួលចំណូលបាន៦៦លានរៀល

ព័ត៌មានអន្ដរជាតិ៣៩ នាទី មុន

ស្ត្រី​អ៊ីរ៉ង់​ម្នាក់​ត្រូវ​​ឃុំខ្លួន​ ក្រោយតវ៉ា​ដោយ​ដោះ​​សំលៀកបំពាក់​​នៅ​សាកលវិទ្យាល័យ​ក្នុង​ទីក្រុង Tehran

ព័ត៌មានជាតិ១ ម៉ោង មុន

តុលាការសម្រេចឃុំខ្លួនបុគ្គល លី សាម៉េត នៅពន្ធនាគារព្រៃស

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ប្រធានាធិបតីស៊ែប៊ី៖ ការបោះឆ្នោត​អាមេរិកអាច​នាំ​សន្តិភាព​ឬ​សង្គ្រាម​លោក​លើក​ទី៣​

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព្យុះទី២២ ឈ្មោះ ឃីនស៊ីង នឹងជះឥទ្ធិពលលើកម្ពុជា​ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៧វិច្ឆិកា

ព័ត៌មានជាតិ១ ម៉ោង មុន

តុលាការសម្រេចឃុំខ្លួនបុគ្គល លី សាម៉េត នៅពន្ធនាគារព្រៃស

សន្តិសុខសង្គម៥ ម៉ោង មុន

មន្ត្រីជំនាញសម្រេចផ្អាកចរាចរណ៍រថយន្ដធុនធ្ងន់គ្រប់ប្រភេទឆ្លងកាត់ផ្លូវជាតិលេខ៣ដោយសារជំនន់ទឹកភ្លៀង

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក លីវ វណ្ណថេង ក្លាយជាអភិបាលស្រុកល្វាឯម ជំនួសលោក កន សុខកាយ ដែលរបូតតំណែងព្រោះសូកលុយ លោក លី សាម៉េត ៣០ម៉ឺនដុល្លារ

ព័ត៌មានជាតិ១០ ម៉ោង មុន

១០ ខែ ឆ្នាំនេះ ទឹកជំនន់ និងជំនន់ទឹកភ្លៀង មានមនុស្សស្លាប់-របួស ជិត ៣០ នាក់ ប៉ះពាល់ពលរដ្ឋជិត ៦ ម៉ឺនគ្រួសារ

Sokha Hotels

ព័ត៌មានពេញនិយម