ព័ត៌មានជាតិ
ស្ថាប័នអន្តរជាតិ២នឹងជួយ CGCC ឱ្យកាន់តែមានសមត្ថភាពក្នុងការផ្តល់ការធានាឥណទានដល់អាជីវកម្មក្នុងស្រុក
សាជីវកម្មធានាឥណទានកម្ពុជា (CGCC), ស្ថាប័ន GuarantCo និងក្រុមហ៊ុនអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ (PIDG) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីលើកកម្ពស់ការផ្តល់ហិរញ្ញប្បទានប្រកបដោយនិរន្តរភាព និងបង្កើនឱកាសវិនិយោគនៅកម្ពុជា។
តាមរយៈកិច្ចសហការដែលត្រូវបានធ្វើឡើងកាលពីថ្ងៃទី២ខែសីហា ក៏នឹងជួយសម្រួលដល់ការបង្កើនសមត្ថភាពរបស់ CGCC តាមរយៈការចូលរួមនៅក្នុងប្រភេទប្រតិបត្តិការជាច្រើនជាមួយ GuarantCo និង PIDG Technical Assistance (TA)។
MoU នេះគឺជាជំហ៊ានដំបូងដើម្បីឆ្ពោះទៅរកកិច្ចព្រមព្រៀងក្របខ័ណ្ឌទូលំទូលាយមួយ ដែលភាគីទាំងពីរសង្ឃឹមថានឹងបញ្ចប់ និងអនុវត្តនៅចុងឆ្នាំនេះ ដោយគ្របដណ្តប់លើការរួមបញ្ចូលការធានារបស់ GuarantCo ដែលមានការប៉ះពាល់ទៅលើ CGCC និងការផ្តល់ជំនួយបច្ចេកទេសផងដែរ។
កម្មវិធីជំនួយបច្ចេកទេសនឹងជួយដល់ CGCC ក្នុងការបង្កើតឯកសារធានាសំខាន់ៗ និងចូលរួមជាមួយទីប្រឹក្សាប្រតិបត្តិការដើម្បីផ្តល់ប្រឹក្សាលើឯកសារផ្តល់សេវា ព្រមទាំងផ្តល់ការគាំទ្រការកសាងសមត្ថភាពលើឥណទាន ការវិនិយោគ និងដំណើរការគ្រប់គ្រងផលប៉ះពាល់នៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
នាយកប្រតិបត្តិនៃ PIDG លោកPhilippe Valahu បានមានប្រសាសន៍នៅក្នុងកម្មវិធីចុះហត្ថលេខានោះថា សម្រាប់ដំណោះស្រាយហិរញ្ញប្បទានក្នុងស្រុកគឺជាផ្នែកសំខាន់មួយនៃយុទ្ធសាស្រ្តឆ្នាំ ២០៣០ របស់ស្ថាប័នលោក។ លោកថ្លែងថា៖« ការលើកកម្ពស់ឥណទាននៅក្នុងប្រទេសគឺជាគោលបំណងសំខាន់មួយដើម្បីជួយអភិវឌ្ឍទីផ្សារក្នុងស្រុក។ ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយសាជីវកម្មធានាឥណទានកម្ពុជា នឹងជួយពន្លឿនការងារទាំងនេះឱ្យកាន់តែមានប្រសិទ្ធិភាព»។
ជាមួយគ្នានេះដែរលោក Layth Al-Falaki នាយកប្រតិបត្តិនៃក្រុមហ៊ុន GuarantCo មានប្រសាសន៍ថាការចុះMoUនេះជាមួយសាជីវកម្មធានាឥណទានកម្ពុជាដើម្បីអាចប្រមូលនូវអ្នកជំនាញដែលសមត្ថភាពធានានាដើម្បីជួយដល់ CGCC ក្នុងការពង្រីកធ្វើប្រតិបត្តិការផ្តល់ហិរញ្ញប្បទានប្រកបដោយនិរន្តរភាពតាមរយៈ ទីផ្សារមូលបត្រក្នុងស្រុក ស្របតាមផែនការយុទ្ធសាស្រ្តរបស់ PIDG និង GuarantCo ។
លោកបានថ្លែងថា៖«ការចូលរួមរបស់ GuarantCo នៅកម្ពុជាបានចាប់ផ្តើមនៅឆ្នាំ ២០២២តាមរយៈការសហការជាមួយ First Finance និង Royal Railway និងក្រុមហ៊ុន Cellcard ក្នុងឆ្នាំ ២០២៣។ តាមរយៈ MoU ជាមួយ CGCC យើងកំពុងបន្តសកម្មភាពរបស់យើងនៅក្នុងប្រទេសកម្ពុជា ដើម្បីជាប្រយោជន៍ដល់ប្រជាជនកម្ពុជា ដែលនឹងទទួលបានអត្ថប្រយោជន៍ពីហេដ្ឋារចនាសម្ព័ន្ធកាន់តែប្រសើរឡើង»។
លោក Wong Keet Loong នាយកប្រតិបត្តិCGCC ក៏បានលើកឡើងផងដែរថាការសហការជាមួយ GuarantCo ដែលជាក្រុមហ៊ុនផ្តល់ការធានាឥណទានលំដាប់អន្តរជាតិដែលត្រូវបានបង្កើតឡើងតាមរយៈការផ្តល់មូលនិធិពីប្រទេស G12 រួមមានចក្រភពអង់គ្លេស ស្វីស ស៊ុយអែត អូស្ត្រាលីហូឡង់ កាណាដា និងបារាំង។ CGCC នឹងទទួលបានអត្ថប្រយោជន៍ពីអ្នកជំនាញបច្ចេកទេសដើម្បីបញ្ចូលការអនុវត្តល្អបំផុតទៅក្នុងដំណើរការធានានៃសញ្ញាប័ណ្ណរបស់យើង។ យើងរីករាយជាមួយនឹងកិច្ចសហការនេះ »។
CGCC ត្រូវបានបង្កើតឡើងក្នុងខែវិច្ឆិកា ឆ្នាំ ២០២០ ជាមួយនឹងថវិការដ្ឋចំនួន ២០០ លានដុល្លារ។ CGCC គឺជាគ្រឹះស្ថានធានាឥណទានដែលស្ថិតក្រោមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីជួយលើកកម្ពស់ និងអភិវឌ្ឍកំណើននៃសហគ្រាសមីក្រូធុនតូច និងមធ្យម។
យោងតាមរបាយការណ៍របស់ CGCC ចេញផ្សាយកាលពីពេលថ្មីៗនេះ គិតចាប់តាំងពីខែមេសា ឆ្នាំ២០២១ ដែល CGCC បានដាក់ឱ្យដំណើរការគម្រោងធានាឥណទានដំបូង រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ CGCC បានផ្តល់ការធានាឥណទានជូនដល់ ២៣៦៦ គណនី ក្នុងទំហំទឹកប្រាក់កម្ចីប្រហាក់ប្រហែល ២០១.២៦ លានដុល្លារហើយដើម្បីជួយធានារនៃការផ្តល់ឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុដល់ម្ចាស់អាជីវកម្មធុនមីក្រូ តូច និងមធ្យមក្នុងការបន្តនិរន្តរភាពនិងពង្រីកអាជីវកម្មរបស់ខ្លួនចាប់តាំងពីទទួលរងពីការជះឥទ្ធិពលនៃការផ្ទុះការរីករាលដាលជំងឺកូវីដ១៩៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ