Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ចាប់ផ្តើមបញ្ជូនអាវុធទៅឲ្យអ៊ីរ៉ង់ ត្រៀមធ្វើសង្គ្រាមជាមួយ អ៊ីស្រាអែល 

បានផុស

នៅ

តាមការចុះផ្សាយរបស់ Daily Mail ដោយដកស្រង់សម្តីមន្ត្រីនៅទីក្រុងតេហេរ៉ង់, ពេលនេះប្រទេសរុស្ស៊ី បានចាប់ផ្តើមបញ្ជូនសព្វាវុធទៅឲ្យអ៊ីរ៉ង់ហើយ ដើម្បីត្រៀមធ្វើសង្គ្រាមជាមួយអ៊ីស្រាអែល។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសេចក្តីរាយការណ៍កាលពីថ្ងៃអង្គារទី៦ខែសីហា, មន្ត្រីអ៊ីរ៉ង់ប្រាប់ថា រុស្ស៊ី ចាប់ផ្តើមបញ្ជូនរ៉ាដានិងប្រព័ន្ធការពារដែនអាកាសដ៏ទំនើបរូចហើយ ជាពិសេស ខែល S-300 ដែលផលិតដោយរុស្ស៊ីផ្ទាល់។ 

ទោះបីជាយ៉ាងណាក៏ដោយ គេមិនដឹងច្បាស់ទេថាតើ អ៊ីរ៉ង់ បានស្នើសុំសព្វាវុធអ្វីខ្លះពីភាគីរុស្ស៊ី ហើយទីក្រុងមូស្គូ ក៏មិនទាន់ចេញមុខនិយាយពាក់ព័ន្ធរឿងនេះដែរ។

(រូបថត៖ Hossein Zohrevand)

ព័ត៌មាននេះកើតឡើងស្របពេល លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី និងជាអតីតរដ្ឋមន្ត្រីការពារជាតិលោក Sergei Shoigu បានជួបជាមួយប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian និងមន្ត្រីសន្តិសុខកំពូលផ្សេងទៀត ដើម្បីគាំទ្រប្រទេសមជ្ឈិមបូព៌ាមួយនេះ។

ក្នុងជំនួបនោះ លោក Shoigu ថ្លែងថា «យើងត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការពេញទំហឹងជាមួយប្រទេសអ៊ីរ៉ង់ក្នុងវិស័យផ្សេងៗ»។

(រូបថត៖ EPA)

ទន្ទឹមនោះ លោក Pezeshkian ក៏ថ្លែងអំណរគុណដល់ទីក្រុងមូស្គូវិញដែរ សម្រាប់ការគាំទ្រអ៊ីរ៉ង់នៅក្នុងគ្រាដ៏លំបាក ហើយលោកចង់ពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ីបន្ថែមទៀត។

សូមបញ្ជាក់ថា បច្ចុប្បន្នអ៊ីរ៉ង់កំពុងរៀបចំបើកការវាយប្រហារដ៏ធំមួយ សងសឹកអ៊ីស្រាអែល ដែលខ្លួនចោទថា បានសម្លាប់មេក្រុមហាម៉ាសឈ្មោះ Ismail Haniyeh នៅក្នុងទីក្រុង តេហេរ៉ង់ និងមេបញ្ជាការក្រុម ហេសបូឡា លោក Fuad Shukr ក្នុងទីក្រុង បេរូត កាលពីខែមុន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ មន្ត្រីកំពូល​​រុស្ស៊ី​​ ជាន់​ទឹក​ដី​អ៊ីរ៉ង់ ខណៈអ៊ីរ៉ង់​សញ្ជឹងវាយប្រហារ​​​អ៊ីស្រាអែល​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទី មុន

លោក ប៉ែន បូណា៖ ឱសថដ៏ស័ក្តិសិទ្ធិដើម្បីលុបបំបាត់មនោគមន៍វិជ្ជាជ្រុលនិយម គឺការផ្សាយព័ត៌មានពិតដល់ពលរដ្ឋ

សន្តិសុខសង្គម១ ម៉ោង មុន

អាជ្ញាធរចុះកាយសាបបេតុងដែលពលរដ្ឋចាក់បិទផ្លូវទឹក ខណៈពលរដ្ឋថា ទោះកាយរួចក៏ទឹកមិនហូរដែរ ព្រោះប្រព័ន្ធលូចាស់មិនទាន់ស្តារ

ព័ត៌មានជាតិ១ ម៉ោង មុន

IMF ជំរុញឱ្យវិស័យឯកជនបន្តលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលដើម្បីធ្វើឱ្យសេដ្ឋកិច្ចជាតិកាន់តែរឹងមាំ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

បំណុលបរទេស​ហ្វីលីពីន កើន​ឡើង​ដល់​ជាង​ ១៣០ ប៊ីលាន​ដុល្លារ​

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ បង្ហាញព័ត៌មានបឋមពីផលប៉ះពាល់ជំនន់ទឹកភ្លៀង នៅស្រុកចិត្របុរី ខេត្តក្រចេះ

Sokha Hotels

ព័ត៌មានពេញនិយម