ជីវិតកម្សាន្ដ
Rain ត្រូវបង្ខំចិត្តហាត់ប្រាណខ្លាំងៗរាល់ថ្ងៃដើម្បីចៀសឆ្ងាយពីជំងឺតំណពូជធ្លាប់ឆក់ជីវិតម្ដាយ
តារាសម្តែងកូរ៉េខាងត្បូង Rain ឬទស្សនិកជនកម្ពុជាស្គាល់ថា លី យុងជេ តាមការឲ្យដឹងពីប្រភពជិតស្និតបានទម្លាយថា តាមពិតទៅលោកបានប្តេជ្ញាចិត្តជាង២០ ឆ្នាំមកហើយ ក្នុងការធ្វើលំហាត់ប្រាណខ្លាំងៗដើម្បីទទួលបានជោគជ័យក្នុងអាជីព ហើយជាពិសេសទៀតនោះគឺដើម្បីការពារជំងឺទឹកនោមផ្អែម ដែលជាឃាតកឆក់យកជីវិតម្តាយរបស់លោកតាំងពីនៅតូច។
ថ្លែងនៅថ្ងៃទី ០២ ខែសីហា ក្នុងបទសម្ភាសន៍ជាមួយ Spotv News អំពីការវិលត្រឡប់របស់ខ្លួនទៅទូរទស្សន៍ក្នុងរឿង “Red Swan” តារាប្រុសពេញដោយសាច់ដុំពេញខ្លួនបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់គាត់ចំពោះកាយសម្បទា។
តារាសម្ដែវ័យ៤២ឆ្នាំរូបនេះបាននិយាយថា «ខ្ញុំហាត់ប្រាណប្រហែលមួយម៉ោងជារៀងរាល់ថ្ងៃ ដោយមិនសម្រាក។ ឆ្អឹងខ្ចីជង្គង់ខាងឆ្វេងរបស់ខ្ញុំស្ទើរតែអស់ទៅហើយ ប៉ុន្តែបន្ទាប់ពីស្វែងរកជំនួយពីគ្រូពេទ្យដំបូង ខ្ញុំបានកសាងសាច់ដុំដើម្បីយកឈ្នះលើបញ្ហានេះ ដែលធ្វើឲ្យវាកាន់តែមានផាសុកភាព។ ឥឡូវនេះខ្ញុំមានអារម្មណ៍ស្រួលជាងទាំងនៅលើឆាក និងពេលសម្ដែងបើធៀបនឹងយុវវ័យរបស់ខ្ញុំ»។
បន្ថែមពីនេះទៀត Rain បានរៀបរាប់ថា គ្រួសារគាត់ជំរុញឲ្យទម្លាប់ហាត់ប្រាណប្រចាំថ្ងៃ។ នោះក៏ដោយសារតែជំងឺហ្សែននៅក្នុងគ្រួសារដែលម្តាយរបស់លោកបានស្លាប់ដោយសារជំងឺទឹកនោមផ្អែម។ បន្ទាប់ពីម្តាយបានទទួលមរណភាព តារាសម្ដែង-ចម្រៀងរូបនេះ បានសន្យាខ្លួនឯងថា ប្រសិនបើរូបគេមានកូន លោកធានាថាគ្មានអ្វីកើតឡើងចំពោះកូនៗនោះទេ។ ប៉ុន្តែប្រសិនបើលោកនៅតែឯងអាចខ្ជិលហាត់ប្រាណ នេះក៏ដោយសារតែខ្លួនមានគ្រួសារ ទើបត្រូវមានវិន័យប្រចាំខ្លួនជានិច្ច។
លោកបានគូសបញ្ជាក់ថា ជំងឺមួយនេះបានប៉ះពាល់ដល់គ្រួសារទាំងមូល «ខ្ញុំបានមើលថែម្តាយរបស់ខ្ញុំជាយូរមកហើយ។ ខ្ញុំហាត់ប្រាណច្រើនដើម្បីកុំឲ្យក្លាយជាបន្ទុកដល់គ្រួសារខ្ញុំនិងមានសុខភាពល្អ»។
Jung Ji Hoon ដែលត្រូវបានគេស្គាល់ថាជា Rain គឺជាតារាសម្តែងកូរ៉េខាងត្បូងដ៏ល្បីមួយរូប ហើយត្រូវបានសាទរចំពោះការងាររបស់គាត់ក្នុងវិស័យភាពយន្ត ទូរទស្សន៍ និងតន្ត្រី។ ថ្មីៗនេះគាត់ទទួលបានការចាប់អារម្មណ៍សម្រាប់តួនាទីរបស់គាត់នៅក្នុងរឿង “Red Swan” ជាមួយតារាសម្តែងកូរ៉េខាងត្បូង Kim Ha Neul ។
ដោយឡែក យោងតាមគេហទំព័រ Lifestyle Asia បានឲ្យដឹងថា Rain បានចាប់ផ្តើមស្នេហាជាមួយភរិយារបស។គាត់គឺ Kim Tae Hee ក្នុងឆ្នាំ ២០១៣ ហើយរៀបការជាមួយនាងក្នុងឆ្នាំ ២០១៧។ ក្រោយមក ពួកគេមានកូនពីរនាក់ គឺកើតនៅឆ្នាំ ២០១៧ និង ២០១៩។ បុរសសង្ហាលេចមុខក្នុងវិស័យ kpop ដំបូងគេនេះត្រូវបានគេរាយការណ៍ថា ជាតារាល្បីម្នាក់ក្នុងចំណោមតារាល្បីដែលរកចំណូលបានច្រើនជាងគេរបស់កូរ៉េខាងត្បូង ជាមួយនឹងទ្រព្យសម្បត្តិប្រហែល ២០ លានដុល្លារអាមេរិកឯណោះ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖IU ម៉ៅផ្ដាច់កៅអី VIP លើយន្តហោះអាមេរិក ឲ្យបុគ្គលិកជាង ១០០ នាក់ ជិះទៅកូរ៉េវិញយ៉ាងរំភើយ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ