Connect with us

ព័ត៌មានជាតិ

សម្ដេច ម៉ែន សំអន រំពឹងថា ចិននឹងបន្តជួយបណ្ដុះបណ្ដាលអ្នកនយោបាយវ័យក្មេងរបស់កម្ពុជា

បានផុស

នៅ

លើកឡើងក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតចិន នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានសម្ដែងក្ដីរំពឹងថា ភាគីចិននឹងបន្តគាំទ្រ និងជួយដល់ការបណ្ដុះបណ្ដាលអ្នកនយោបាយវ័យក្មេងរបស់កម្ពុជា ពិសេសមន្ត្រីគណបក្សប្រជាជនកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានជំនឿយ៉ាងមុតមាំចំពោះភាគីចិនក្នុងការបន្តជួយបណ្តុះបណ្តាលធនធានមនុស្សជូនមន្ត្រីគណបក្សប្រជាជនកម្ពុជា ការកសាងបក្ស និងការផ្លាស់ប្តូរទស្សនកិច្ចសិក្សាសំខាន់ៗ ជាពិសេសការគាំទ្រចំពោះការបណ្តុះបណ្តាលអ្នកនយោបាយវ័យក្មេងរបស់កម្ពុជា។

ជំនួបរវាងសម្ដេច ម៉ែន សំអន និងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំកម្ពុជា ដែលបានធ្វើឡើងនៅវិមាន៧មករា រាជធានីភ្នំពេញ បានលើកឡើងពីសារៈសំខាន់នៃចំណងទំនាក់ទំនងយ៉ាងជិតស្និទ្ធនៃប្រទេសទាំងពីរ កម្ពុជា-ចិន ដែលបានពូនជ្រុំដោយមេដឹកនាំគ្រប់ជំនាន់មកហើយ ខណៈឆ្នាំនេះ ជាខួបលើកទី៦៦ នៃចំណងការទូតប្រទេសទាំងពីរ។

អនុប្រធានគណបក្សប្រជាជនកម្ពុជារូបនេះ បានគូសរំលេចថា ការផ្លាស់ប្តូរទស្សនកិច្ចញឹកញាប់គ្រប់ជាន់ថ្នាក់ បានធ្វើឱ្យទំនុកចិត្តនយោបាយរវាងថ្នាក់ដឹកនាំនៃប្រទេសទំាងពីររឹងមាំដូចដែកថែប មិនអាចបំបែកបាន ហើយទំនាក់ទំនងកម្ពុជា-ចិន បានរីកចម្រើនកាន់តែខ្លាំងក្លាពីមួយឆ្នាំទៅមួយឆ្នាំ ពីដៃគូយុទ្ធសាស្ត្រ ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តភាពដែកថែប ពិសេសការរួមគ្នាកសាងសហគមន៍វាសនារួមប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ និងបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ។

ចំណែក លោក វ៉ាង វិនពីន ក៏បានកោតសសើរចំពោះការអភិវឌ្ឍរបស់កម្ពុជាយ៉ាងឆាប់រហ័យក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាពិសេសការពូនជ្រំទំនាក់ទំនងមិត្តភាពយូរអង្វែងកម្ពុជា-ចិន។

ក្នុងអាណត្តិការទូតនៅកម្ពុជា លោក វ៉ាង វិនពីន ក៏បានបេ្តជ្ញាថា នឹងពង្រឹងនិងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងការទូតនៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។ ឆ្លៀតក្នុងឱកាសនោះ លោកឯកអគ្គរដ្ឋទូតក៏បានអញ្ជើញសម្តេច ម៉ែន សំអន ដើម្បីចូលរួមក្នុងវេទិកាស្ត្រីកិច្ចសហប្រតិបត្តិការសៀងហៃ ដែលនឹងប្រព្រឹត្តទៅនៅខេត្តសានទុង ប្រទេសចិននៅថ្ងៃទី៧-១០ ខែកញ្ញា ឆ្នាំ២០២៤ខាងមុខ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៥ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៥ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម