Connect with us

ព័ត៌មានជាតិ

សម្ដេច ម៉ែន សំអន ៖ កម្ពុជា-ចិន បង្កើនកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងក្លា​ពីដៃគូយុទ្ធសាស្ត្រ ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់ ព្រះមហាក្សត្រ បាន​ថ្លែងថា កម្ពុជា​-​ចិន បាន​បង្កើន​កិច្ចសហប្រតិបត្តិការ​កាន់តែ​ខ្លាំងក្លា​ពី​ដៃគូ​យុទ្ធសាស្ត្រ ទៅជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ពិសេស​មិត្តភាព​ដែកថែប​តែម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​បែបនេះ ខណៈ​អនុញ្ញាត​ឲ្យ ឯកឧត្តម វ៉ាង វិន​ពីន (Wang Wenbin) ឯកអគ្គរដ្ឋទូត​ចិន​ថ្មី ប្រចាំ​ប្រទេស​កម្ពុជា ចូល​ជួប​សម្ដែង​ការ​គួរសម នៅ​វិមាន ៧ មករា រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ពុធ ៣ កើត ខែ​ស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី ៧ ខែ​សីហា ឆ្នាំ ២០២៤។

ថ្លែង​ក្នុង​ឱកាស​នោះ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​សម្តែង​នូវ​ការ​ស្វាគមន៍ និង​អបអរសាទរ​យ៉ាង កក់ក្ដៅ​ជូន​ចំពោះ ឯកឧត្តម វ៉ាង វិន​ពីន ដែល​ត្រូវបានតែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ថ្មី​ថ្មី នៃ​សាធារណរដ្ឋ ប្រជាមានិត​ចិន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា បន្ទាប់ពី ឯកឧត្តម វ៉ាង វិនធាន បាន​បញ្ចប់​អាណត្តិ​បេសកកម្ម។

ឯកឧត្ដម​ឯកអគ្គរដ្ឋទូត​ចិន បាន​សម្តែង​នូវ​សេចក្តីសោមនស្ស​រីករាយ និង​ថ្លែងអំណរគុណ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ដែល​បាន​អនុញ្ញាត​ឱ្យ ឯកឧត្តម និង​សហការី បាន​ចូល​ជួប​សម្ដែង​ការ​គួរសម នា​ព្រឹក​នេះ។

ឯកឧត្តម ក៏បាន​កោតសរសើរ​ចំពោះ​ការ​អភិវឌ្ឍ​របស់​កម្ពុជា​យ៉ាង​ឆាប់​រហ័ស​ក្នុង​រយៈ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ក្រោម​ការ​ដឹកនាំ​របស់ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ជាពិសេស​ការ​ពូន​ជ្រំ​ទំនាក់ទំនង​មិត្តភាព​យូរអង្វែង​កម្ពុជា​-​ចិន។

ឯកឧត្តម បាន​ប្ដេជ្ញា​ថា ក្នុង​អាណត្តិ​ការទូត​របស់ ឯកឧត្តម នៅ​កម្ពុជា ឯកឧត្តម នឹង​ពង្រឹង និង​ពង្រីក​បន្ថែម​ទៀត​នូវ​ទំនាក់ទំនង​ការទូត នៃ​ប្រទេស​ទាំងពីរ ឱ្យ​កាន់តែ​ប្រសើរ​ឡើង​មួយ​កម្រិត​ទៀត។

ក្នុង​នោះ​ផង​ដែរ ឯកឧត្តម ក៏បាន​អញ្ជើញ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ដើម្បី​ចូលរួម​ក្នុង​វេទិកា​ស្ត្រី​កិច្ច​សហ​ប្រតិបត្តិការ​សៀង​ហៃ ដែល​នឹង​ប្រព្រឹត្តទៅ​ក្នុង​ខេត្ត​សាន​ទុង ប្រទេស​ចិន នៅ​ថ្ងៃ​ទី ៧-១០ ខែកញ្ញា ឆ្នាំ ២០២៤ ខាងមុខនេះ។

ជា​កិច្ច​ឆ្លើយតប សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​លើកឡើង​អំពី​ចំណងមិត្តភាព​កម្ពុជា-ចិន សម្រាប់​ឆ្នាំនេះ​ជា​ខួប​លើក​ទី ៦៦ នៃ​ចំណង​ការទូត​ប្រទេស​ទាំងពីរ។ សម្ដេច បន្ត​ទៀត​ថា រដ្ឋាភិបាល​កម្ពុជា បាន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ទំនាក់ទំនង​មិត្តភាព​យូរអង្វែង​ជាមួយ​មិត្ត​ចិន។ ការ​ផ្លាស់ប្ដូរ​ទស្សនកិច្ច​ញឹកញាប់​គ្រប់​ជាន់ថ្នាក់ បានធ្វើឱ្យ​ទំនុកចិត្ត​នយោបាយ​រវាង​ថ្នាក់ដឹកនាំ នៃ​ប្រទេស​ទាំងពីរ​រឹងមាំ​ដូច​ដែកថែប មិន​អាច​បំបែក​បាន។ ទំនាក់ទំនង​កម្ពុជា​-​ចិន បាន​រីកចម្រើន​កាន់តែ​ខ្លាំងក្លា​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ពី​ដៃគូ​យុទ្ធសាស្ត្រ ទៅជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​ជា​មិត្តភាព​ដែកថែប រួមគ្នា​កសាង​សហគមន៍​វាសនា​រួម​ប្រកប​ដោយ​គុណភាព​ខ្ពស់ កម្រិត​ខ្ពស់ និង​ស្តង់ដារ​ខ្ពស់ និង​បង្កើត​នូវ​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​ត្បូង​ពេជ្រ។

សម្តេច មាន​ជំនឿ​យ៉ាង​មុតមាំ​ចំពោះ​មិត្ត​ចិន​ក្នុង​ការបន្ត​ជួយ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ជូន​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ការ​កសាង​បក្ស និង​ការ​ផ្លាស់ប្តូរ​ទស្សនកិច្ច​សិក្សា​សំខាន់ៗ ជាពិសេស គឺ​ការ​គាំទ្រ​ចំពោះ​ការ​បណ្តុះបណ្តាល​អ្នកនយោបាយ​វ័យក្មេង​របស់​កម្ពុជា៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៨ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៨ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៩ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម