Connect with us

ព័ត៌មានអន្ដរជាតិ

យន្តហោះទម្លាក់គ្រាប់បែកអាមេរិក បង្អួតភាពខ្លាំង ហោះជាង ២ម៉ឺនគីឡូម៉ែត្រ ឥតឈប់

បានផុស

នៅ

សហរដ្ឋអាមេរិក បានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B-1B Lancer ចំនួន២គ្រឿង ហោះទៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក រួចហោះត្រឡប់មកវិញ ពោលគឺធ្វើដំណើរចម្ងាយ ២០ ០០០គីឡូម៉ែត្រដោយឥតឈប់សោះតែម្តង ដែលនេះជាការបង្អួតភាពខ្លាំង ឲ្យសត្រូវភ្លឺភ្នែកថា ខ្លួនមានសមត្ថភាពអស្ចារ្យកម្រិតណា។

យន្តហោះទម្លាក់គ្រាប់បែក B-1B Lancer (រូបថត៖ Military.com)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ VN Express នៅថ្ងៃពុធ៧ខែសីហាឆ្នាំ២០២៤ យន្តហោះទម្លាក់គ្រាប់បែកដែលចាត់ឲ្យទៅបំពេញភារកិច្ចជាមួយអង្គភាពទម្លាក់គ្រាប់បែកលេខ៣៤ បានបំពេញបេសកកម្ម «CONUS to CONUS» ពីមូលដ្ឋានទ័ពអាកាស Ellsworth ទៅកាន់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក កាលពីថ្ងៃទី១-២ខែសីហា ប្រកបដោយជោគជ័យ ពោលគឺធ្វើដំណើរចម្ងាយជាង ២០ ០០០គីឡូម៉ែត្រ។

អង្គភាពនេះនិយាយថា ក្នុងអំឡុងបេសកកម្មរយៈពេល៣១ម៉ោង យន្តហោះទាំងពីរ បានសហការជាមួយសម្ព័ន្ធមិត្តនិងដៃគូរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ ដើម្បីបង្កើនសន្តិសុខពិភពលោក, បង្ហាញពីការត្រៀមខ្លួនរបស់អង្គភាព និងផ្តល់ការបណ្តុះបណ្តាលចាំបាច់ដើម្បីឆ្លើយតបទៅនឹងវិបត្តិ ឬបញ្ហាប្រឈមនានាជុំវិញពិភពលោក។

យន្តហោះទម្លាក់គ្រាប់បែក B-1B Lancer (រូបថត៖ Military.com)

ត្បិតអង្គភាពមិនបានបញ្ចេញឈ្មោះសម្ព័ន្ធមិត្តនិងដៃគូដែលចូលរួមក្នុងបេសកកម្មនេះក៏ពិតមែន ប៉ុន្តែកងកម្លាំងអាកាសជប៉ុនអះអាងថា យន្តហោះចម្បាំង F-15 Eagle ចំនួន៤គ្រឿងរបស់ខ្លួន បានចូលរួមក្នុងសកម្មភាពហ្វឹកហ្វឺនជាមួយ B-1B Lancer កាលពីថ្ងៃទី២ខែសីហា នៅលើដែនអាកាសភាគខាងជើងទីក្រុង Yamaguchi។

ស្របពេលជាមួយគ្នានោះដែរ បើយោងតាមទិន្នន័យតាមដានអាកាសចរណ៍, យន្តហោះទម្លាក់គ្រាប់បែកអាមេរិក២គ្រឿងនេះ បានចាក់សាំងនៅលើអាកាសលើកោះ Vancouver របស់ប្រទេសកាណាដា ពេលចេញដំណើរទៅ ហើយពេលមកវិញ បានចាក់សាំងម្តងទៀត នៅជិតរដ្ឋអាឡាស្កា។

យន្តហោះទម្លាក់គ្រាប់បែក B-1B Lancer (រូបថត៖ Military.com)

សូមបញ្ជាក់ថា យន្តហោះ B-1B Lancer មានសមត្ថភាពផ្ទុកគ្រាប់បែក និងមីស៊ីលបានប្រហែល ៣៤ តោន ហើយវាឈានដល់ល្បឿនអតិបរមា Mach 1.2 (ប្រហែល ១ ៤៨១គីឡូម៉ែត្រក្នុងមួយម៉ោង) ពេលហោះលើសមុទ្រ។

ខុសពីយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-2 Spirit និង B-52H Stratofortress, យន្តហោះ B-1B Lancer ត្រូវបានដកចេញពីបេសកកម្មនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៩៤។ មកដល់ឆ្នាំ២០១១ ទីក្រុងវ៉ាស៊ីនតោនបានកែប្រែ B-1B Lancer ទៅជាយន្តហោះផ្ទុកអាវុធមិនមែនអាវុធនុយក្លេអ៊ែរ ដើម្បីអនុលោមតាមសន្ធិសញ្ញា New START ដែលចុះហត្ថលេខាដោយសហរដ្ឋអាមេរិក និងរុស្ស៊ី ​នៅដើមឆ្នាំនោះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លើកដំបូង! យន្តហោះទម្លាក់គ្រាប់បែក រុស្ស៊ី-ចិន ល្បាតរួមគ្នាកៀក អាមេរិក ដុតបញ្ឆេះស្ថានការណ៍ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២ នាទីutes មុន

ត្រូវនឹងបុណ្យ៧ថ្ងៃ Ruthko ផង ផេកនៅតែចាក់ឡាយកម្មវិធីឃើញវត្តមាននៅរស់រវើក ធ្វើឲ្យអ្នកគាំទ្រមើលទាំងទឹកភ្នែក

សេចក្ដីជូនដំណឹង៦ នាទីutes មុន

សេចក្ដីជូនដំណឹង ស្ដីពីការពិគ្រោះថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈនិងប្រេងរំអិល ជូនមន្ទីរពេទ្យព្រះអង្គឌួងឆ្នាំ២០២៥

សុខភាព៧ នាទីutes មុន

ក្រសួងសុខាភិបាលបង្ហាញថា ករណីជំងឺគ្រុនឈាមក្នុងឆ្នាំ២០២៤ថយចុះ៤៦% បើធៀបនឹងឆ្នាំ២០២៣

សេដ្ឋកិច្ច៨ នាទីutes មុន

អាមេរិកនៅតែជាទីផ្សារនាំចេញធំជាងគេ របស់កម្ពុជា ដែលមានទំហំទឹកប្រាក់ជិត ១០ ពាន់​លានដុល្លារ នៅឆ្នាំ ២០២៤

ព័ត៌មានជាតិ១០ នាទីutes មុន

អ្នកនាំពាក្យ៖ ម្ចាស់ឡានខ.មដែលបើកក្បួនឱ្យអ្នកលក់ឡេត្រូវអនុវត្តទណ្ឌកម្មវិន័យ

ចរាចរណ៍១ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍៣ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃនៅ LA កើនដល់២៤នាក់ ខណៈ តួលេខអាចហក់ឡើងខ្ពស់ទៀត

ព័ត៌មានជាតិ១ ម៉ោង មុន

រោងចក្រផលិតសំបកកង់រថយន្ត​ថ្មីមួយ​ទៀត​ ​​តម្លៃ​ជាង ៥០០ លាន​អាមេរិក​ បើក​ការដ្ឋាន​សាង​សង់​នៅ​ខេត្ត​ស្វាយ​រៀង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អ៊ុយក្រែន ចាប់បានទាហានកូរ៉េខាងជើង២នាក់ យកទៅ សុំដោះដូរជាមួយឈ្លើយសឹកនៅ រុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម