ព័ត៌មានអន្ដរជាតិ
ទាហានភេទទី ៣ ដំបូងគេរបស់កូរ៉េខាងត្បូង ត្រូវរកឃើញស្លាប់ក្នុងផ្ទះ
ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍ថា ទាហានភេទទី ៣ ដំបូងគេរបស់កូរ៉េខាងត្បូងដែលត្រូវបានបណ្ដេញចេញពីជួរយោធាកាលពីឆ្នាំមុនសម្រាប់ការវះកាត់ប្តូរភេទត្រូវបានគេរកឃើញស្លាប់នៅក្នុងផ្ទះរបស់ខ្លួនកាលពីថ្ងៃពុធ ទី៣ ខែមីនា ។
ដោយដកស្រង់សម្ដីប៉ូលិសសារព័ត៌មាន Yonhap បានរាយការណ៍ថា ទាហានភេទទី ៣ ឈ្មោះ Byun Hui-su អាយុ ២៣ ឆ្នាំដែលជាពលបាលត្រីមុនពេលត្រូវបានបណ្ដេញចេញ បន្ទាប់ពីនាងបានធ្វើការវះកាត់កែភេទនៅប្រទេសថៃ ពេលនាងឈប់សម្រាកត្រូវបានរកឃើញដោយមន្រ្តីសង្គ្រោះបន្ទាន់នៅឯផ្ទះរបស់នាងនៅក្នុងទីក្រុង Cheongju ភាគខាងត្បូងទីក្រុងសេអ៊ូល ។
មិនទាន់មានព័ត៌មានណាមួយបញ្ជាក់ពីមូលហេតុនៃការស្លាប់របស់នាងនៅឡើយទេ ខណៈអ្នកនាំពាក្យប៉ូលិសទីក្រុង Cheongju មិនអាចទាក់ទងសុំការបំភ្លឺបន្ថែមបានភ្លាមៗនោះទេ ។
Yonhap បានរាយការណ៍ថា មជ្ឈមណ្ឌលប្រឹក្សាក្នុងតំបន់មួយដែល Byun ត្រូវបានចុះឈ្មោះបានរាយការណ៍ទៅមន្រ្តីសង្គ្រោះបន្ទាន់ថា នាងមិនអាចទាក់ទងបានទេចាប់តាំងពីថ្ងៃទី ២៨ ខែកុម្ភៈ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Asianone
ចុចអាន ៖ ចារកម្មកូរ៉េខាងត្បូង៖ Hacker កូរ៉េខាងជើងលួចទិន្នន័យវ៉ាក់សាំងពីក្រុមហ៊ុន Pfizer
ចុចអាន ៖ ចំណងទំនាក់ទំនងកូរ៉េខាងត្បូង និងកូរ៉េខាងជើង អាចស្ដារឡើងវិញដោយសារជំនួយមួយនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ