Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសចំនួន​៤ ធ្វើ​សមយុទ្ធ​រួម​គ្នា​លើក​ដំបូង​លើ​សមុទ្រ​ចិន​ខាង​ត្បូង

បានផុស

នៅ

ហ្វីលីពីន កាណាដា សហរដ្ឋអាមេរិក និងអូស្ត្រាលី បានចាប់ផ្តើម​​ធ្វើ​សមយុទ្ធយោធារួមគ្នា​​នៅ​ថ្ងៃ​ទី​​​៧​ខែ​សីហា​​លើ​សមុទ្រចិនខាងត្បូង ដើម្បីបង្កើនសមត្ថភាពអន្តរប្រតិបត្តិការ​កងកម្លាំង​ចម្រុះ​។

រូបតំណាង (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមយុទ្ធរយៈពេល២​ថ្ងៃ ដែលនឹងមានការចូលរួមពីអង្គភាពទ័ពជើងទឹក និងទ័ពអាកាស គឺជា​សមយុទ្ធ​រួម​គ្នា​​លើក​ដំបូង​​នៃ​​សមាជិក​​ប្រទេសទាំង៤ ហើយ​ធ្វើ​ឡើង​បន្ទាប់ពី​សមយុទ្ធ​​មួយ​​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​រវាង​ហ្វីលីពីន និង​ជប៉ុន​ នៅ​ដែន​​ជម្លោះ​សមុទ្រចិនខាងត្បូង​កាលពីសប្តាហ៍មុន។

ប្រទេសទាំង​៤ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេរក្សាសិទ្ធិសេរីភាពក្នុងការធ្វើនាវាចរណ៍ និងការហោះហើរពីលើសមុទ្រចិនខាងត្បូង ដោយបន្ថែមថា កងនាវាចរ និងកងទ័ពអាកាសនឹងធ្វើប្រតិបត្តិការរួមគ្នានៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខដែលមានចម្ងាយ ៣២០​គីឡូ​ម៉ែត្រ​របស់ទីក្រុងម៉ានីល ដើម្បីកែលម្អកិច្ចសហប្រតិបត្តិការ និងអន្តរប្រតិបត្តិការ។ សេចក្តីថ្លែងការណ៍​ដដែល ​បាន​បន្ត​ទៀត​ថា៖ «យើងឈររួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមដែនសមុទ្ររួម និងគូសបញ្ជាក់ការយកចិត្តទុកដាក់រួមគ្នារបស់យើងក្នុងការរក្សាច្បាប់អន្តរជាតិ និងសណ្តាប់ធ្នាប់​ដោយ​ផ្អែកលើច្បាប់»។

សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តសន្ធិសញ្ញារបស់ហ្វីលីពីន ធ្លាប់​បានធ្វើសមយុទ្ធស្រដៀងគ្នា​នេះ​នៅ​លើ​សមុទ្រ​ចិន​ខាង​ត្បូង កាល​ពី​ខែ​មិថុនា ដោយ​មាន​​ចូល​រួម​ពី​ហ្វីលីពីន និង​ជប៉ុន។

ប្រទេស​ចិន បានទាមទារ​អធិបតេយ្យភាព​របស់ខ្លួនភាគច្រើន​លើ​​សមុទ្រចិនខាងត្បូង ដែលជាច្រក​​ពាណិជ្ជកម្ម​ផ្លូវ​ទឹក​​​មាន​តម្លៃ​ប្រហែល ៣​ទ្រីលាន​ដុល្លារ បើទោះបីជាមានការ​ច្រាន​ចោល​នឹង​​​ការ​អះអាង​​នេះ​ដោយ ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និងវៀតណាមក៏ដោយ។

ហ្វីលីពីន និង​មហាយក្ស​ចិន បានប៉ះទង្គិចគ្នាម្តងហើយម្តងទៀតនៅសមុទ្រចិនខាងត្បូង ដោយចោទប្រកាន់គ្នាទៅវិញទៅមកពី​​ទង្វើ​ឈ្លានពាន ពាក់ព័ន្ធនឹងកប៉ាល់របស់ពួកគេ និង​ទង្វើ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់ដល់បរិស្ថានសមុទ្រ។

ក្នុងឆ្នាំ២០១៦ តុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍ (Permanent Court of Arbitration)នៅទីក្រុងឡាអេ បាននិយាយថា ការអះអាងរបស់ចិនមិនមានមូលដ្ឋានផ្លូវច្បាប់ទេ។ យ៉ាង​ណា រដ្ឋាភិបាល​ក្រុង​ប៉េកាំងបានច្រាន​ចោល​​​នូវ​សេចក្ដី​សម្រេច​​មួយ​នេះ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍២៤ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ជីវិតកម្សាន្ដ២១ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ព័ត៌មានជាតិ១៧ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

ព័ត៌មានជាតិ១៣ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

រដ្ឋ Johor ភាគខាងត្បូង​ម៉ាឡេស៊ី​​ប្រឈមទឹកជំនន់ ខណៈ​អ្នក​ប៉ះពាល់​កើនជិត៤០០០នាក់

Sokha Hotels

ព័ត៌មានពេញនិយម