Connect with us

ព័ត៌មានអន្ដរជាតិ

ការ​ខ្ស័យធន​របស់​ធនាគារជនបទ​​នៅ​ឥណ្ឌូណេស៊ី​ កើន​ឡើង​ជា​គំហុក​

បានផុស

នៅ

អាជ្ញាធរសេវាកម្មហិរញ្ញវត្ថុឥណ្ឌូណេស៊ី​ (OJK) បានដកហូតអាជ្ញាប័ណ្ណអាជីវកម្មរបស់ធនាគារចំនួន ១៤ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ចាប់តាំងពីដើមឆ្នាំ ២០២៤​ ដោយសារ​ធនាគារ​ទាំង​នោះ​ខ្ស័យ​ធន​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ Jakarta Globe។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយកប្រតិបត្តិនៃការគ្រប់គ្រងធនាគាររបស់ OJK លោក Dian Ediana Rae បាន​ឱ្យដឹង​កាល​ពី​ថ្ងៃ​ចន្ទ​ថា​៖ «​ក្នុងឆ្នាំ ២០១៤ ធនាគារចំនួន ១៤ ​ក្នុងប្រទេសឥណ្ឌូណេស៊ីបានដួលរលំ ហើយត្រូវបានដកហូតអាជ្ញាប័ណ្ណអាជីវកម្មរបស់ពួកគេ។ ធនាគារទាំងនេះ គឺជាប្រភេទ​ធនាគារជនបទ (BPR)»។

បើ​តាម​ Jakarta Globe ចំនួន​នៃ​ធនាគារ​ដែល​ក្ស័យធន​នៅ​ឆ្នាំ​នេះ​ មាន​ច្រើន​​ទៅ​ដល់​​​ទៅជាង​​៣​​ដង​ធៀប​នឹង​ឆ្នាំ​មុន ហើយ​នេះ​គិត​ត្រឹម​តែ​ដើម​សីហា​​​ប៉ុណ្ណោះ​។ កាល​ពី​ឆ្នាំ ២០២៣​ មានតែធនាគារចំនួន ៤ បានក្ស័យធន​ក្នុងប្រទេស​ឥណ្ឌូ​ណេស៊ី​។

ជាមធ្យម ធនាគារចំនួន៧​-៨ បានក្ស័យធនជារៀងរាល់ឆ្នាំនៅក្នុងប្រទេសឥណ្ឌូណេស៊ី ដោយសារការគ្រប់គ្រងហិរញ្ញវត្ថុ​មិនត្រឹមត្រូវ រួម​ទាំង​ការ​ក្លែង​បន្លំ​ប្រាក់​ក្នុង​ស្ថាប័ន​ធនាគារ​ផ្ទាល់​។ ចាប់តាំងពីឆ្នាំ ២០០៥ មក ធនាគារសរុបចំនួន ១៣៦ បានក្ស័យធន។ បើ​តាម​លោក​ Dian Ediana Rae ស្ទើរតែទាំងអស់នៃធនាគារដែលបានក្ស័យធនក្នុង​ឆ្នាំ​នេះ​ គឺ​ជា​ប្រភេទ​ធនាគារជនបទ​។

អ្នក​ជំនាញ​មើល​ឃើញ​ថា​ ការ​ក្ស័យធន​របស់ធនាគារជនបទ អាចបង្កើតគម្លាតនៃការសន្សំ-វិនិយោគកាន់តែ​ធំ​ ហើយធ្វើ​ឱ្យ​ការ​ទទួល​បាន​មូលនិធិកម្ចី​ដើម្បី​អភិវឌ្ឍ​អាជីវកម្មខ្នាតតូច និង​តូចបំផុត​ មាន​ការ​ថយ​ចុះ​ ដែល​ការណ៍​នេះ​ នឹង​វាជះឥទ្ធិពលដល់កំណើនសេដ្ឋកិច្ចក្នុង​សហគមន៍​តូច​ៗ​។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៦ នាទីutes មុន

រយៈពេល១០ខែដើមឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលយុត្តិធម៌​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ករណីបៀតបៀនផ្លូវភេទបាន​ចំនួន៤៨នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សន្តិសុខសង្គម៨ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម១៦ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

សន្តិសុខសង្គម១៣ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម