Connect with us

ព័ត៌មានជាតិ

តំណាងធនាគារពិភពលោក សរសើរសម្ដេចតេជោ​ ដែលនាំកម្ពុជាងើបចេញពីវិបត្តិកូវីដ១៩លឿន ហើយបើកសាលារៀនលឿនជាងអាមេរិក

បានផុស

នៅ

ក្នុងពេលសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ចូលជួបសម្ដែងការគួរសម និងជម្រាបលា តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) នៃធនាគារពិភពលោក ប្រចាំកម្ពុជា លោក អាសាដ យ៉ាកុប បានកោតសរសើរចំពោះចំណាត់ការដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ក្នុងការដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ទូទាំងប្រទេសប្រកបដោយជោគជ័យ និងបានលើកឡើងថា កម្ពុជាជាប្រទេសឈានមុខគេមួយដែលបានដាក់ចេញនូវយុទ្ធសាស្ត្រក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩យ៉ាងមានប្រសិទ្ធភាព ដែលបានជាប់ចំណាត់ថ្នាក់នៅអាស៊ី ហើយ ដែលឈានទៅដល់ការបើកសាលារៀនមុនគេ ពោលគឺមុនសហរដ្ឋអាមេរិកទៅទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈជំនួបនាព្រឹកថ្ងៃទី០៧ ខែសីហា  សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយដែលបានជួប Asad Yaqub ហើយដែលបានធ្វើការជាមួយជាមួយសម្ដេច និងកម្ពុជាអស់រយៈពេល៥ឆ្នាំមកនេះ ដែលបានឆ្លងកាត់នូវការលំបាកនានា ជាពិសេសអំឡុងពេលវិបត្តិជំងឺកូវីដ-១៩។ សម្ដេចក៏បានសម្ដែងការសោកស្ដាយផងដែរ ដែលលោក Asad Yaqub ត្រូវបញ្ចប់បេសកកម្មការងារនៅកម្ពុជា។

លោក Asad Yaqub ក៏បានបន្តគូសបញ្ជាក់ផងដែរ អំពីជោគជ័យយ៉ាងត្រចះត្រចង់គួរជាទីមោទនៈរបស់កម្ពុជា​ក្នុងតួនាទីជាប្រធានប្តូរវេនអាស៊ានកាលពីឆ្នាំ២០២២ និងជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍ SEA Games នាពេលកន្លងទៅ។ លោកក៏បានលើកឡើងពីការផ្ទេរអំណាចពីរដ្ឋាភិបាលចាស់ទៅរដ្ឋាភិបាលថ្មីប្រកបដោយរលូននិងបរិយាកាសសន្តិភាព និងបានសម្តែងនូវការកោតសរសើរចំពោះភាពវិជ្ជមានជាច្រើនដែលរាជរដ្ឋាភិបាលថ្មីបាននឹងកំពុងបន្តធ្វើ។ លោកក៏បានកោតសរសើរចំពោះទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងសារជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ក្នុងកិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។

 សម្តេចតេជោក៏បានអរគុណដល់លោក Asad Yaqub ដែលបានរួមសុខរួមទុក្ខជាមួយកម្ពុជានៅក្នុងពេលមានជំងឺកូវីដ-១៩។ នាឱកាសនោះ សម្ដេចតេជោក៏បានចែករំលែកបទពិសោធក្នុងការគ្រប់គ្រងជំងឺកូវីដ១៩ ខណៈដែលប្រទេសអភិវឌ្ឍន៍មួយចំនួន បានមើលស្រាលកម្ពុជាថាមានប្រព័ន្ធសុខាភិបាលទន់ខ្សោយ តែផ្ទុយទៅវិញកម្ពុជាបានអនុវត្តដោយជោគជ័យនូវការគ្រប់គ្រងជំងឺកូវីដ-១៩នោះ។

សម្ដេចតេជោ អះអាងថា  យុទ្ធនាការ ៣កុំ ៣ការពារ របស់ សម្តេច បូកផ្សំនឹងអភិក្រមផ្ការីក សំដៅពង្រាយការចាក់វ៉ាក់សាំងទូទាំងប្រទេសដើម្បីពង្រឹងភាពសុំាសហគមន៍ និងយន្តការប្រតិបត្តិការឆាប់រហ័សដទៃទៀត​ បានធ្វើឱ្យកម្ពុជាអាចទប់ស្កាត់វិបត្តិកូវីដ-១៩យ៉ាងមានប្រសិទ្ធភាព។ សម្ដេចបន្តថា ចិនគឺជាប្រភពដ៏សំខាន់នៃការផ្ដល់វ៉ាក់សាំងមកដល់កម្ពុជា ហើយប្រទេសដទៃទៀត ក៏បានរួមផ្សំផ្តល់វាក់សាំងផងដែរ។

សម្តេច បានបន្ថែមថា ឱកាសគុណវិបត្តិតែងបង្កប់នូវកាលានុវត្តភាព តួយ៉ាងវិបត្តិជំងឺកូវីដ-១៩បានជួយពន្លឿនផ្នែកឌីជីថលនៅកម្ពុជា រួមមានការសិក្សាតាមប្រព័ន្ធអនឡាញ ការទូទាត់ទំនិញតាមរយៈ QR Code ដោយមិនចាំបាច់ប្រើសាច់ប្រាក់ជាដើម ក៏ដូចជាបានបង្ហាញពីការចូលរួមយ៉ាងផុសផុលពីសំណាក់ប្រជាពលរដ្ឋ តាមរយៈការរួមចំណែកវិភាគទានដោយស្ម័គ្រចិត្តពីវិស័យឯកជនផងដែរ។ សម្តេចតេជោក៏បានអរគុណដល់សប្បុរសជននានា ពាណិជ្ជករ ដែលបានចូលរួមក្នុងចលនាផ្ដល់ជាជំនួយឧបត្ថម្ភផ្សេងៗ រួមចំណែកក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានលើកឡើងពីសភាពការណ៍តានតឹងមួយចំនួននៅជុំវិញពិភពលោក នឹងបានកត់សម្គាល់ថា សន្តិសុខថាមពលអាចមានផលប៉ះពាល់ដល់យើង តែសន្តិសុខស្បៀងត្រូវតែធានាឱ្យបានដាច់ខាត។ សម្តេច ក៏បានជូនពរ លោក Asad Yaqub សម្រាប់ភារកិច្ចថ្មីនាពេលខាងមុខ និងសង្ឃឹមថាអ្នកបន្តវេនថ្មីនឹងបន្តសហការកាន់តែជិតស្និទ្ធិជាមួយរាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទី មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម២២ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៥២ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម