ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ចាម និងមន្ត្រីជំនាញចុះពិនិត្យស្ថានភាពច្រាំងទន្លេនៅឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់
នៅរសៀល ថ្ងៃទី៧ខែសីហា ឆ្នាំ២០២៤ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យស្ថានភាពច្រាំងទន្លេដែលប្រឈមការគំរាមគំហែងការបាក់ស្រុតច្រាំងនៅចំណុចភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ឆ្លៀតឱកាសនោះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជំរុញឲ្យមន្ត្រីជំនាញ ជាពិសេសមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកំពង់ចាម ធ្វេីយ៉ាងណាទប់ស្កាត់ដាក់បេខ្សាច់ ឬបោះថ្មទប់បន្ថែមទៀត ខណៈនេះគ្រោះមហន្តរាយបង្កដោយធម្មជាតិ។ កន្លងទៅមន្ត្រីជំនាញបានធ្វេីការដាក់បេខ្សាច់និងថ្មទប់តាមច្រាំងទន្លេនៅចំណុចនេះជាច្រេីនមកហេីយ ដោយស្ថានភាពអាកាសធាតុប្រែប្រួលផង ទន្លេបន្តហក់ឡេីង ហេីយកន្លែងខ្លះបន្តស្រុតបាក់ដីភូមិអ្នកស្រុកទៀត ដូច្នោះមន្ត្រីជំនាញរួមអាជ្ញាធរនឹងបន្តរកវិធានការបង្ការទប់ស្កាត់ឲ្យខានតែបាន។

លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកំពង់ចាម បានឲ្យដឹងថា បច្ចុប្បន្នច្រាំងទន្លេមេគង្គដែលកំពុងគំរាមគំហែងដីភូមិរបស់អ្នកឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ពេលនេះមានប្រវែងប្រមាណជាង៥០ម៉ែត្រហេីយ ខណៈតំបន់ខ្លះអាជ្ញាធរ រួមមន្ត្រីជំនាញបានទប់ស្កាត់កុំឲ្យមានការបាក់ស្រុតតទៅទៀត៕
អត្ថបទ៖ឡេក ចាន់ពេជ្រ




-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?