Connect with us

សុខភាព

អាហារគួរចៀសវាង ញ៉ាំច្រើនកាលណាកាន់តែបង្កើនល្បឿនសក់ស្កូវមុនអាយុ

បានផុស

នៅ

បញ្ហា​ទូទៅ​មួយ​ដែល​នាំ​ឲ្យសក់​ស្កូវ​មុន​អាយុ​ដូច​ជា ហ្សែន ភាព​តានតឹង និង​របប​អាហារ​មិន​ល្អ​។ ថ្វីដ្បិតតែពួកយើងជាច្រើនដឹងថារបបអាហារមិនល្អមានឥទ្ធិពលអវិជ្ជមានលើសុខភាពរបស់យើងក៏ដោយ ប៉ុន្តែជារឿយៗយើងមើលរំលងវា។ អាហារដែលយើងញ៉ាំក៏ប៉ះពាល់ដល់ស្ថានភាពសក់របស់យើងដែរ។

អាហារទាំង ១០ ដែលអ្នកគួរចៀសវាង អ្នកញ៉ាំកាន់តែច្រើន សក់របស់អ្នកនឹងប្រែជាពណ៌ប្រផេះលឿន។

១ អាហារសម្រន់ដែលមានជាតិប្រៃដូចជាដំឡូងបារាំង អាហារសម្រន់ វាជាអាហារសម្រន់ដ៏ពេញនិយម អាហារសម្រន់ទាំងនេះមានជាតិសូដ្យូមខ្ពស់ អាចនាំឲ្យមានការខះជាតិទឹកដែលអាចប៉ះពាល់ដល់សុខភាពសក់។ ការទទួលទានអំបិលច្រើនពេកក៏អាចបណ្តាលឲ្យមានការប្រមូលផ្តុំជាតិពុលនៅក្នុងខ្លួនផងដែរ អាចបំផ្លាញឫសសក់ និងបណ្តាលឲ្យសក់ស្កូវមុនអាយុ។

២ អាហារចៀនមានជាតិខ្លាញ់អាក្រក់ច្រើន ដែលជាកត្តាមួយដែលបណ្តាលឲ្យសក់ស្កូវមុនអាយុ ការទទួលទានអាហារចៀនច្រើនពេក​ ក៏បណ្តាលឲ្យរ៉ាឌីកាល់សេរីកកកុញនៅក្នុងខ្លួន​​ ឈានដល់ការបំផ្លាញឫសសក់ និងធ្វើឲ្យសក់ប្រែជាពណ៌ប្រផេះលឿន។

៣ ជាតិស្ករ ស្ករអាចបណ្តាលឲ្យរលាកនៅក្នុងខ្លួន នេះជះឥទ្ធិពលអវិជ្ជមានដល់ឫសសក់ និងការផលិតមេឡានីន ដែលជាសារធាតុពណ៌ផ្តល់ឲ្យសក់នូវពណ៌របស់វា។ ការទទួលទានអាហារដែលមានជាតិស្ករខ្ពស់ក៏បណ្តាលឲ្យអរម៉ូនដែលគ្រប់គ្រងការលូតលាស់សក់មិនមានតុល្យភាព អាចនាំឲ្យសក់ស្កូវមុនអាយុ។

៤ ការផឹកស្រាច្រើនពេកអាចបណ្តាលឲ្យសក់ស្កូវមុនអាយុ ជាតិអាល់កុលធ្វើឲ្យរាងកាយខ្សោះជាតិទឹក ដែលជះឥទ្ធិពលអវិជ្ជមានដល់សុខភាពសក់ លើសពីនេះអាល់កុលប៉ះពាល់ដល់ការផលិតមេឡានីន​​ជាសារធាតុពណ៌ដែលផ្តល់ឲ្យសក់នូវពណ៌របស់វា ធ្វើឲ្យសក់ពណ៌ប្រផេះលឿន។

៥ ជាតិកាហ្វេអ៊ីន គឺជាសារធាតុរំញោចដែលត្រូវបានរកឃើញជាទូទៅនៅក្នុងតែ កាហ្វេ និងភេសជ្ជៈប៉ូវកម្លាំងជាច្រើន ការទទួលទានជាតិកាហ្វេអ៊ីនច្រើនពេក​ អាចបណ្តាលឲ្យខ្សោះជាតិទឹក​ ជះឥទ្ធិពលអវិជ្ជមានដល់សុខភាពសក់ លើសពីនេះ ជាតិកាហ្វេអ៊ីនក៏រារាំងការស្រូបយកសារធាតុចិញ្ចឹមសំខាន់ៗ អាចនាំឲ្យសក់ស្កូវមុនអាយុ។

៦ ស្ករសិប្បនិម្មិត ជារឿយៗពួកវាត្រូវបានគេប្រើជំនួសស្ករធម្មជាតិ ដើម្បីកាត់បន្ថយការទទួលទានកាឡូរី ។ ជាតិស្ករសិប្បនិម្មិតទាំងនេះមានឥទ្ធិពលអវិជ្ជមានលើសុខភាពរបស់យើង រួមទាំងមូលហេតុមួយក្នុងចំណោមមូលហេតុនៃសក់ស្កូវមុនអាយុ។

៧ អាហាររហ័ស វាជាជម្រើសដ៏ពេញនិយមសម្រាប់អ្នកដែលមានរបៀបរស់នៅដ៏មមាញឹក។ អាហារទាំងនេះច្រើនតែមានជាតិខ្លាញ់អាក្រក់ សូដ្យូម និងជាតិស្ករខ្ពស់ ដែលជាកត្តានាំឲ្យសក់ស្កូវមុនអាយុ អាហាររហ័សក៏ខ្វះសារធាតុចិញ្ចឹមសំខាន់ៗដែលត្រូវការសម្រាប់ការលូតលាស់សក់ដែលមានសុខភាពល្អ។

៨ ផលិតផលទឹកដោះគោដូចជាទឹកដោះគោ និងឈីស គឺជាប្រភពដ៏ពេញនិយមនៃជាតិកាល់ស្យូម និងប្រូតេអ៊ីន។ ការទទួលទានផលិតផលទឹកដោះគោច្រើនពេក អាចបណ្តាលឲ្យសក់ស្កូវមុនអាយុ។ ផលិតផលទឹកដោះគោមានអាស៊ីត arachidonic ​ នេះ​ជា​សារធាតុ​បង្ក​ឲ្យមាន​ការ​រលាក​ក្នុង​រាង​កាយ និង​ប៉ះពាល់​ដល់​ការ​ផលិត​សារធាតុ melanin បន្ថែម​ពីលើ​នេះ ផលិតផល​ទឹកដោះគោ​ធ្វើ​ឲ្យអ័រម៉ូន​ដែល​គ្រប់គ្រង​ការលូតលាស់​សក់​មិន​មាន​តុល្យភាព ដែលអាចនាំឲ្យសក់ស្កូវមុនអាយុ។

៩ អាហារកែច្នៃ ដូចជាអាហារសម្រន់វេចខ្ចប់ អាហារក្លាសេ និងមី។ ពួកវាជាជម្រើសដ៏ងាយស្រួល និងតម្លៃសមរម្យសម្រាប់មនុស្សជាច្រើន ពួកវាច្រើនតែមានជាតិសូដ្យូម ខ្លាញ់អាក្រក់ និងសារធាតុថែរក្សា ដែលជាកត្តានាំឲ្យសក់ស្កូវមុនអាយុ លើសពីនេះទៀត អាហារកែច្នៃខ្វះសារធាតុចិញ្ចឹមសំខាន់ៗដែលត្រូវការសម្រាប់ការលូតលាស់សក់ដែលមានសុខភាពល្អ។

១០ ជាតិកាហ្វេអ៊ីន គឺជាសារធាតុដែលជួយជំរុញដល់រាងកាយ វាមានច្រើននៅក្នុងតែ កាហ្វេ និងភេសជ្ជៈប៉ូវកម្លាំងផ្សេងៗ។ ការផឹកកាហ្វេអ៊ីនច្រើនពេកអាចបណ្តាលឲ្យខ្សោះជាតិទឹក ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសក់ ធ្វើអោយសក់ស្ងួត ខូច និងខ្វះសំណើម៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តើអាហារប្រភេទណា ជួយ​រក្សា​លំនឹង​ជាតិ​ស្ករ​ក្នុង​ឈាម?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទី មុន

កម្ពុជា-តួកគី បន្តរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ

ព័ត៌មានអន្ដរជាតិ១៨ នាទី មុន

អង់គ្លេស និង​អេហ្ស៊ីប ឲ្យ​យន្តហោះ​ខ្លួន​ជិះ​វាង​ដែនអាកាស​អ៊ីរ៉ង់ និង​លីបង់

ព័ត៌មានជាតិ១៩ នាទី មុន

ផ្លូវក្នុងភូមិ ១ ខ្សែក្នុងក្រុង​បាត់ដំបង ​រអិល​ពិបាក​ធ្វើ​ដំណើររាប់ឆ្នាំ​ ខណៈអាជ្ញាធរមិនគិតគូរ

សន្តិសុខសង្គម២០ នាទី មុន

នៅរាជធានីភ្នំពេញ មានភ្លើងស្តុបជិត២០០ទីតាំង ជួយសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋ

ព័ត៌មានអន្ដរជាតិ២៦ នាទី មុន

ទ័ពអ៊ុយក្រែន ១ពាន់នាក់ សម្រុកឆ្លងដែន ចូលបាញ់ក្នុងដីរុស្ស៊ី មិនធ្លាប់មានសោះ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ក្លាយជាមេបញ្ជាការរងអាវុធហត្ថរាជធានី២០ថ្ងៃ កូនប្រុសលោក រ័ត្ន ស្រ៊ាង ត្រូវទៅកាន់តួនាទីថ្មីជាមេបញ្ជាការអាវុធហត្ថខេត្តសៀមរាបវិញម្ដង

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

​ទឹក​ជំនន់​វាយ​ប្រហារស៊ូដង់បណ្តាល​ឲ្យ​មនុស្ស​យ៉ាងតិច​៣២នាក់ស្លាប់ និង ១០៧ នាក់រងរបួស

កីឡា១៦ ម៉ោង មុន

យុទ្ធគុនបុរាណ​ខ្មែរពាន​«សម្តេច​ធិបតី»នឹង​ធ្វើរាល់ឆ្នាំ​ជាមួយ​ច្បាប់​ថ្មី និង​មានតម្លៃបំផុត​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

តុលាការធម្មនុញ្ញថៃ សម្រេចឲ្យរំលាយ គណបក្សចលនាឆ្ពោះទៅមុខ 

ព័ត៌មានជាតិ១៥ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម​ និងមន្ត្រី​ជំនាញ​ចុះពិនិត្យ​ស្ថានភាព​ច្រាំងទន្លេនៅឃុំពាមកោះស្នា​ ស្រុកស្ទឹងត្រង់​

Sokha Hotels

ព័ត៌មានពេញនិយម