Connect with us

ព័ត៌មានជាតិ

កម្ពុជានឹងរៀបចំពិព័រណ៍វិស័យផ្គត់ផ្គង់ ម្ហូបអាហារ សណ្ឋាគារ និងបដិសណ្ឋារកិច្ចនៅចុងឆ្នាំនេះ

បានផុស

នៅ


កម្ពុជានឹងរៀបចំពិព័រណ៍ B2B វិស័យផ្គត់ផ្គង់ម្ហូបអាហារ សណ្ឋាគារ និងបដិសណ្ឋារកិច្ច២០២៤ (CAMFOOD & CAMHOTEL 2024) ជាមួយនឹងការប្រកួតប្រជែងចំអិនម្ហូប និងបដិសណ្ឋារកិច្ចថ្នាក់ជាតិកម្ពុជាដែលនឹងប្រព្រឹត្តិទៅនៅចុងឆ្នាំ២០២៤ខាងមុខនេះ ដោយរំពឹងថា នឹងមានអ្នកចូលរួមប្រមាណជាង១២០០០នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Alice Lam នាយកគ្រប់គ្រង និងអភិវឌ្ឍន៍អាជីវកម្មប្រចាំប្រទេសម៉ាឡេស៊ី និងកម្ពុជានៃក្រុមហ៊ុន Informa​ បានថ្លែងក្នុងសន្និសីទសារព័ត៍មានកាលពីរសៀលថ្ងៃទី០៧សីហាថា CAMFOOD & CAMHOTEL 2024 នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រដោយមានក្រុមហ៊ុនដាក់តាំងជាង១៥០ ហើយរំពឹងថា នឹងមានអ្នកចូលរួមទស្សនាប្រមាណជាង១២០០០នាក់ហើយព្រឹត្តិការណ៍ដ៏សំខាន់នេះឆ្លុះបញ្ចាំងពីកំណើនដ៏រឹងមាំ និងសក្ដានុពលដ៏ធំធេងនៃឧស្សាហកម្មបដិសណ្ឋារកិច្ចរបស់ប្រទេសកម្ពុជា។

លោកស្រីបានបន្តទៀតថា លើសពីនេះទៀតព្រឹត្តិការណ៍ពិព័រណ៍ដ៏សំខាន់នេះនឹងក្លាយជាមជ្ឈមណ្ឌលដ៏រស់រវើកដើម្បីបង្ហាញអំពីឧត្តមភាពនៃសង្វាក់ផ្គត់ផ្គង់នៃឧស្សាហកម្មម្ហូបអាហារកម្ពុជាជាមួយនិន្នាការនៃការវិត្តន៍នៃវិស័យបដិសណ្ឋារកិច្ច​ទំនើបទាន់សម័យនាពេលបច្ចុប្បន្ន និងអនាគត។ លោកស្រី Alice Lam បានបន្ថែម «ការតាំងពិព័រណ៍នេះផ្តល់នូវវេទិកាដ៏ទូលំទូលាយមួយសម្រាប់អ្នកជំនាញក្នុងឧស្សាហកម្មដើម្បីបង្ហាញផលិតផល ប្រភពអ្នកផ្គត់ផ្គង់ថ្មី និន្នាការ និងបង្កើតទំនាក់ទំនងអាជីវកម្មសំខាន់ៗសម្រាប់អាជីវកម្មគ្រប់ទំហំបង្កើតឱកាស និងបណ្តាញទំនាក់ទំនងរវាងអ្នករោងចក្រ អ្នកចែកចាយ និងដៃគូដែលមានសក្តានុពល»។

លោក ឌិន សុមេធារិទ្ធ ប្រធានសហព័ន្ធទេសចរណ៍កម្ពុជាបានមានប្រសាសន៍នៅក្នុងសន្និសីទថា «វិស័យបដិសណ្ឋារកិច្ច និងម្ហូបអាហារបស់កម្ពុជា និងមានកំណើនមិនធ្លាប់មានពីមុនមកដែលជំរុញដោយកំណើនទេសចរណ៍ និងការពង្រីកទីផ្សារក្នុងស្រុក។ ការតាំងពិព័រណ៍នេះជាយុទ្ធសាស្ត្រដើម្បីទាញយកទុនលើការបង្កើនការវិនិយោគលើ
ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ និងការបង្កើនការផ្សព្វផ្សាយមុខម្ហូបខ្មែរលើឆាកអន្តរជាតិ»។

ពិព័រណ៍នេះនឹងបង្ហាញនូវទម្រង់សំខាន់ៗចំនួនបីរួមមានបរិក្ខារផ្គត់ផ្គង់ដូចជាបង្ហាញការច្នៃប្រឌិតចុងក្រោយបង្អស់ក្នុងបច្ចេកវិទ្យាផ្ទះបាយ ឧបករណ៍រៀបចំអាហារ និងសម្ភារៈ ផ្គត់ផ្គង់ភោជនីយដ្ឋាន។ អាហារ និងភេសជ្ជៈរួមមានគ្រឿងផ្សំ ភេសជ្ជៈ វិស័យកាហ្វេរ និងផលិតផលសម្រេចពីក្នុងស្រុក និងជុំវិញពិភពលោក និងបដិសណ្ឋារកិច្ច និងការលក់រាយដូចជាបង្ហាញសេវាកម្មបដិសណ្ឋារកិច្ចទំនើបដំណោះស្រាយបច្ចេកវិទ្យា និងការច្នៃប្រឌិតផ្នែកលក់រាយ និងលក់ដុំ។

ជាមួយការរំលិចឡើងនៃព្រឹត្តិការណ៍ការប្រកួតប្រជែងចំអិនម្ហូប និងបដិសណ្ឋារកិច្ចថ្នាក់ជាតិឆ្នាំ២០២៤ នឹងបង្ហាញអំពីការប្រកួតជំនាញធ្វើម្ហូប និងភាពច្នៃប្រឌិតរួមមានការឆ្លាក់ផ្លែឈើ និងបន្លែ a turkey challenge, black box
competitions, ម្ហូបបួស ការរចនានំអាពាហ៍ពិពាហ៍ និងជំនាញបដិសណ្ឋារកិច្ចដូចជាការរៀបចំគ្រែ ការរៀបចំផ្កា ការប្រកួតរៀបចំតុ និង sommelier, Waiterthon ជាដើម។ ការប្រកួតប្រជែងនេះអាចធ្វើទៅបានតាមរយៈការសហការជាមួយដៃគូឧស្សាហកម្មសំខាន់ៗរួមមាន LSH, KSLM, USA Poultry, CAPFISH CAPTURE-UNIDO, និង HITEC Water។

លោក សុង តេង ប្រធានសមាគមចុងភៅកម្ពុជា មានប្រសាសន៍ថា “ការប្រកួតធ្វើម្ហូបថ្នាក់ជាតិឆ្នាំនេះនឹងជំរុញឧត្តមភាពផ្នែកធ្វើម្ហូបអោយកាន់តែប្រសើរ។ យើងបានសិក្សាបញ្ហាប្រឈមនានា ដើម្បីកែតម្រូវ និងពង្រឹងជំនាញបច្ចេកទេសដោយរួមបញ្ចូលជាមួយគ្រឿងផ្សំជាតិ និងអន្តរជាតិដើម្បីធ្វើអោយប្រសើរឡើងនៃម្ហូបដ៏សម្បូរបែបរបស់កម្ពុជា។

ចំណែកលោកឧកញ៉ា ហ៊ី សុធា ប្រធានសមាគមសណ្ឋាគារកម្ពុជា បានបន្ថែមថា CAMFOOD & CAMHOTEL 2024 នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឧស្សាហកម្មរបស់យើងសម្របខ្លួនទៅនឹងនិន្នាការក្រោយជំងឺរាតត្បាត ក្រោមការណែនាំ និងការអនុវត្តប្រកបដោយនិរន្តរភាពជាមួយនឹងដំណោះស្រាយជាមួយនឹងបច្ចេកវិទ្យាចុងក្រោយប្រកបដោយផាសុខភាព។

គួរបញ្ជាក់ថា នៅក្នុងសន្និសីទសារព័ត៌មានក៏មានការចុះអនុស្សារណៈយោគយល់គ្នា(MOU) រវាងសហព័ន្ធទេសចរណ៍កម្ពុជា និងក្រុមហ៊ុនរៀបចំពិព័រណ៍ INFORMAMARKETS។ MOU នេះជាគំនិតផ្តួចផ្តើមរួមគ្នាដែលផ្តោតលើការចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់ឧស្សាហកម្ម និងកិច្ចខិតខំប្រឹងប្រែងទីផ្សាររួមគ្នាដើម្បីលើកកម្ពស់វិស័យបដិសណ្ឋារកិច្ចលំប្រទេសកម្ពុជា៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

ជំងឺផ្តាសាយបក្សីប្រភេទថ្មី ឆ្លង​ដល់​សត្វគោយកទឹកដោះ​នៅ​សហរដ្ឋអាមេរិក បង្កក្តីបារម្ភ​ខ្លាំង​

ព័ត៌មានអន្ដរជាតិ៥០ នាទីutes មុន

​ថៃ​សង្គ្រោះ​ជនរងគ្រោះ៦១នាក់​ពីកន្លែងឆបោកនៅមីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៥៦ នាទីutes មុន

ប្រជាជន​ហ្គាហ្សា​​​​​​រង​​ភាព​វេទនាខ្លាំង ខណៈ​អាកាសធាតុចុះ​ត្រជាក់ខ្លាំង​​​ លាយឡំដោយ​ព្យុះ

ក្រសួងការងារ
ព័ត៌មានជាតិ១ ម៉ោង មុន

បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារនៅតាមគ្រឹះស្ថានអប់រំ ជាការបង្ខិតឱកាសការងារ ដល់សិស្ស និស្សិត

ព័ត៌មានជាតិ១ ម៉ោង មុន

គម្រោងដំឡើងរបាំងពុះចែកទ្រូង លើផ្លូវ ៦០ ម៉ែត្រ ប្រើប្រាស់ពេលប្រមាណ ១ ខែកន្លះ ទើបបញ្ចប់

ភ្នំសំពៅ
សន្តិសុខសង្គម៤ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ផ្សារក្រមួន
សន្តិសុខសង្គម៥ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ២០ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

Sokha Hotels

ព័ត៌មានពេញនិយម