ព័ត៌មានជាតិ
៦ ខែ ឆ្នាំ ២០២៤ ទេសចរបរទេសជាង ៥២ ម៉ឺននាក់បានមកកម្សាន្តនៅខេត្តសៀមរាប
បើតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តសៀមរាបដែលផ្តល់ឲ្យកម្ពុជាថ្មី ក្នុងឆមាសទី ១ ឆ្នាំ ២០២៤ ខេត្តសៀមរាបទទួលបានទេសចរបរទេសមកកម្សាន្តសរុបជាង ៥២ ម៉ឺននាក់។
ខណៈខេត្តគោលដៅទេសចរដ៏ល្បីនេះទទួលបានទេសចរក្នុងស្រុកជាង ១ លាន ៣ សែន នាក់ ក្នុងឆមាសទី ១ ឆ្នាំ ២០២៤ ភ្ញៀវទេសចរបរទេសដែលមកកម្សាន្តក្នុងខេត្តសៀមរាបកើនឡើងជាង ៣៥ % បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។
ក្នុងរបាយការណ៍ក៏បានបង្ហាញភ្ញៀវទេសចរបរទេសដែលនាំមុខគេ ដែលមកកម្សាន្តក្នុងខេត្តសៀមរាបក្នុងឆមាសទី ១ ឆ្នាំ ២០២៤ គឺទេសចរអាមេរិកមានជាង ៥ ម៉ឺន ៥ ពាន់ នាក់ អង់គ្លេសមានជាង ៤ ម៉ឺន ៨ ពាន់នាក់ បារាំងមានជាង ៤ ម៉ឺន ៣ ពាន់នាក់ កូរ៉េមានជាង ៤ ម៉ឺន ៣ ពាន់នាក់ ចិនមានជាង ៣ ម៉ឺន ៨ ពាន់នាក់ និងទេសចរជប៉ុនមានជាង ៣ ម៉ឺន ៣ ពាន់នាក់។
មន្ត្រីសម្របសម្រួលនៅអាកាសយានដ្ឋានសៀមរាបអង្គរ បានលើកឡើងពីស្ថានភាពនៃអ្នកធ្វើដំណើរនៅអាកាសយានដ្ឋានសៀមរាបអង្គរ។
លោក យឹម សានីរាន មន្ត្រីសម្របសម្រួលអ្នកដំណើរនៅអាកាសយានដ្ឋានសៀមរាបអង្គរបានឲ្យកម្ពុជាដឹងតាមតេលេក្រាមថា បច្ចុប្បន្នអាកាសយានដ្ឋានសៀមរាបអង្គរទទួលបានជើងហោះហើរជាមធ្យមប្រមាណ ៤០ ជើងក្នុងមួយថ្ងៃ ។
បើតាមលោក សានីរាន នៅចុងឆ្នាំនេះនឹងមានក្រុមហ៊ុនអាកាសចរណ៍ថ្មីៗជាច្រើនទៀត ភ្ជាប់ជើងហោះហើរមកអាកាសយានដ្ឋានសៀមរាបអង្ករ ស្របពេលជារដូវ high season ដែលមានមានភ្ញៀវទេសចរបុកមកកម្សាន្តច្រើន។
លោក John KC LEE ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង នៅក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីកម្ពុជានៅក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះ បានលើកឡើងអំពីការពង្រីកកិច្ចសហការលើវិស័យដ៏សក្តានុពលមានទាំងផ្នែកធុរកិច្ច ការវិនិយោគ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន រួមទាំងពិនិត្យលទ្ធភាពក្នុងការបង្កើតជើងហោះហើរត្រង់ពីទីក្រុងហុងកុងមកខេត្តសៀមរាបប្រទេសកម្ពុជា។
នាឱកាសនោះ ក៏មានការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងតំណាងក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង ជាមួយអាកាសយានដ្ឋានកម្ពុជា ដើម្បីបង្កើនការតភ្ជាប់ជើងហោះហើរពីកម្ពុជានិងទីក្រុងហុងកុង។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATACC) បានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២៤ នេះថា ទីក្រុងហុងកុងជាតំបន់ស្នូលអន្តរជាតិ ដែលជាច្រកចេញចូលរបស់ភ្ញៀវចិន និងអន្តរជាតិផ្សេងទៀត។ ការបង្កើនជើងហោះហើរនេះជាសញ្ញាល្អ ដែលនឹងជួយកែប្រែស្ថានភាពនិងពង្រឹងវិស័យអាកាសចរណ៍ប្រទេសកម្ពុជាឲ្យកាន់ល្អប្រសើរថែមទៀត៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២០ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ