Connect with us

ព័ត៌មានជាតិ

សមាគមនារីកម្ពុជា និង​មូលនិធិសប្បុរសធម៌វ័នរ៉ូដ ចែកសម្ភារៈសិក្សាជូនសិស្សជាង ៣០០ នាក់ នៅសាលាបឋមសិក្សាភូមិថ្មី

បានផុស

នៅ

នា​ថ្ងៃ​ទី ៨ ខែ​សីហា ឆ្នាំ ២០២៤ នេះ សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​សាខា​ក្រសួង​ព័ត៌មាន និង​មូលនិធិ​សប្បុរសធម៌​វ័ន​រ៉ូដ បាន​រួម​គ្នា​ធ្វើ​សកម្មភាព​មនុស្សធម៌​ក្នុង​ខេត្ត​ក្រចេះ ដោយ​ចែក​សម្ភារៈ​សិក្សា​ជូន​ដល់​សិស្សានុសិស្ស​ជាង ៣០០ នាក់ នៅ​សាលា​បឋមសិក្សា​ភូមិ​ថ្មី ស្ថិត​ក្នុង​ភូមិ​ថ្មី ឃុំ​ខ្សាច់​អណ្តែត ស្រុក​ឆ្លូង ខេត្ត​ក្រចេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជា​សកម្មភាព​មនុស្សធម៌​ផ្តល់​ស្នាម​ញញឹម​ដល់​កុមារ ជាពិសេស​កុមារ​មកពី​គ្រួសារ​ដែល​មាន​ជីវភាព​ខ្វះខាត ដើម្បី​ពួកគេ​មាន​សម្ភារៈ​ប្រើប្រាស់​សម្រាប់​គាំទ្រ​ដល់​ការ​សិក្សា​រៀន​សូត្រ។

ពិធី​ចែក​អំណោយ​ជា​សម្ភារៈ​សិក្សា​ដល់​សិស្សានុសិស្ស​នេះ ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​របស់ លោក​ស្រី ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធាន​កិត្តិយស​សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​សាខា​ក្រសួង​ព័ត៌មាន រួម​ជាមួយ​សមាជិក​កិត្តិយស និង​សមាជិកា​សមាគម​ដែល​ជា​ថ្នាក់​ដឹកនាំ និង​ភរិយា​ថ្នាក់​ដឹកនាំ​ក្រសួង រួម​នឹង​មន្ត្រីរាជការ នៃ​ក្រសួង​ព័ត៌មាន ដោយ​មាន​វត្តមាន​ចូលរួម​ពី​អគ្គនាយក​ក្រុមហ៊ុន​រថយន្ត Great Wall Motor (GWM) និង​អង្គការ​មូលនិធិ​សប្បុរសធម៌ វ័ន​រ៉ូដ និង​ក្រុម​ការងារ។

នា​ឱកាស​នោះ លោកស្រី ទុយ សិរីរតនៈ នេត្រ ភក្ត្រា បាន​ថ្លែង​ការ​វិនិយោគ​លើ​កុមារ​ថ្ងៃនេះ សំដៅ​បង្កើន​មូលធន​មនុស្ស ក្នុង​យុគសម័យ​បរិវត្ត​កម្ម​ឌីជីថល។

លោកស្រី បាន​ជូនពរ កុមារា កុមារី ទាំងអស់ ទទួល​បាន​នូវ​សុខភាព​ល្អ ប្រាជ្ញា​វាងវៃ ដើម្បី​ក្លាយ​ខ្លួន​ជា​ទំពាំង​ស្នង​ឫស្សី​របស់​ប្រទេស​ជាតិ និង​បាន​លើក​ឡើង​ថា ស្នាមញញឹម​របស់ កុមារា កុមារី ជា​ស្នាម​ញញឹម​របស់ មាតា បិតា និង​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់។

ជាមួយ​នេះ លោកស្រី ក៏បាន​ថ្លែង​អំណរគុណ​ដល់​មូលនិធិ​សប្បុរសធម៌ វ័ន​រ៉ូដ ដែល​ចូលរួម​គាំទ្រ​បេសកកម្ម​មនុស្សធម៌​របស់​សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ និង​ផ្តល់​ស្នាម​ញញឹម​ដល់​កុមារ​កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មនុស្សយ៉ាងតិច២៤​នាក់​ស្លាប់ និង​៤០​នាក់​​របួស​ក្នុង​ហេតុការណ៍ផ្ទុះ​រថយន្ត​ដឹក​ប្រេង​​នៅ​​ហៃទី

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ទឹកជំនន់នៅ មីយ៉ាន់ម៉ា សម្លាប់មនុស្សច្រើនឡើងៗ ដល់ទៅជាង ១០០នាក់ 

ព័ត៌មានជាតិ២ ម៉ោង មុន

ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមាន​ឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា

ព័ត៌មានជាតិ១៤ ម៉ោង មុន

អ្នកនាំពាក្យ៖ ស៊ុយអែត បិទការិយាល័យស្ថានទូតនៅកម្ពុជា ព្រោះត្រូវអភិវឌ្ឍន៍ រក្សាសន្តិភាពប្រទេសជិតខាងខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម