ជីវិតកម្សាន្ដ
ពិធីការិនីជើងចាស់លោកស្រី ច័ន្ទ ធី ធ្លាក់ខ្លួនឈឺ
រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញ្ញារីទ្ធ នៅព្រឹកថ្ងៃទី០៤ខែកុម្ភៈឆ្នាំ២០២១នេះបានឆ្លៀតឱកាសចូលសួរសុខទុក្ខលោកស្រី ច័ន្ទ ធី ពិធីកា រិនីជើងចាស់ប្រចាំទូរទស្សន៍ជាតិកម្ពុជា (ទទក) ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត្រ។
ការអញ្ជើញចូលសួរសុខទុក្ខពីសំណាក់លោក ខៀវ កាញ្ញារីទ្ធ ធ្វើឡើងក្រោយពេលដែលរដ្ឋមន្ត្រីក្រសួងព័ត៌មានបានចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈឆ្នាំ២០២១នេះ។
លោក ខៀវ កាញ្ញារីទ្ធ បានលើកឡើងថា ចាក់វ៉ាក់សាំងរួចមកសួរសុខទុក្ខលោកជំទាវ ច័ន្ទ ធី ពិធីការិនីជើងចាស់ប្រចាំទូរទស្សន៍ជាតិកម្ពុជា(ទទក)កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត្រ។ គេនៅមិនទាន់ដឹងថា លោកស្រីមានជំងឺអ្វីនៅឡើយទេ។
លោកស្រីច័ន្ទ ធី ដែលជាពិធីការិនីទូរទស្សន៍ជាតិកម្ពុជា (ទទក) បានចូលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតមានរយៈពេលច្រើនថ្ងៃមកហើយបន្ទាប់ពីធ្លាក់ខ្លួនឈឺ។ មានអ្នកគាំទ្រជាច្រើនបានជូនពរឲ្យពិធីការិនីរូបនេះឆាប់ជាសះស្បើយពីជំងឺផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន កំពុងជួយរុញឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែងើបឡើងបន្ថែមទៀត
-
KPT+៦ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្រះភិក្ខុ អុឹង ប៊ុនហ៊ូវ ប្រគេនដី២០០ហិកតាក្នុងខេត្តកំពង់ឆ្នាំង ដើម្បីសង់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
តើឧកញ៉ាមានសិទ្ធិកាន់កាប់ និងប្រើប្រាស់កាំភ្លើង ដែរឬទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បុរសម្នាក់ ត្រូវសត្វថ្លែនខាំបណ្តាលឱ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព