សេដ្ឋកិច្ច
ក្រុមហ៊ុនក្នុងស្រុកមួយបោះទុនជាង ៤លានដុល្លារ ផលិតជីធម្មជាតិ
ដើម្បីរួមចំណែកដល់ការរីកចម្រើននៃវិស័យកសិកម្ម ជាពិសេសកាត់បន្ថយការនាំចូលជីពីក្រៅប្រទេស ក្រុមហ៊ុនខ្នាតតូចមួយ ដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរ បានចំណាយដើមទុនជាង ៤លានដុល្លារ ដើម្បីផលិតជីធម្មជាតិ។
លោក យន់ សុផា ប្រធាននាយកបច្ចេកទេស នៃក្រុមហ៊ុនផលិតជីធម្មជាតិ ហ៊ុយយន់ អេហ្គ្រីខលឈ័រ បានប្រាប់ កម្ពុជាថ្មី ថា ក្រុមហ៊ុនផលិតជីខ្នាតតូចរបស់លោក បានចាប់ផ្ដើមឡើងតាំងពីឆ្នាំ ២០១៣ មកម្ល៉េះ។ លោក បន្តថា បច្ចុប្បន្ន ក្រុមហ៊ុន មានសមត្ថភាពផលិតជីសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងមួយថ្ងៃប្រមាណជាង ៣០០ ទៅ៤០០តោន ដើម្បីចែកចាយទៅតាមបណ្ដាខេត្តនានាក្នុងប្រទេសកម្ពុជា។
លោក បន្ថែមទៀតថា ទាក់ទងនឹងជី ដែលផលិតក្នុងរោងចក្ររបស់លោក នាពេលបច្ចុប្បន្ននេះ មានប្រមាណជាង ៥ប្រភេទ ក្នុងនោះមានដូចជា៖ ប្រភេទម្សៅកំបោរ ថ្នាំប៉ូវ ជីគ្រាប់ ជីម្សៅ និងប្រភេទដី សម្រាប់ការធ្វើកសិកម្មដាំបន្លែផ្ទះសំណាញ់ជាដើម។
លោក យន់ សុផា បានបញ្ជាក់ទៀតថា សម្រាប់វត្ថុធាតុដើមក្នុងដំណើរការផលិតជីនេះ ក្រុមហ៊ុនរបស់លោកបានប្រមូលកាកសំណល់នៅតាមផ្សារ និងទីប្រជុំជននានា ក្នុងរាជធានីភ្នំពេញ និងមួយចំណែកទៀត បានប្រមូលចេញកសិដ្ឋានចិញ្ចឹមគោ ដើម្បីយកមកកែច្នៃចេញជាជីធម្មជាតិ សម្រាប់ចែកចាយទៅកាន់ប្រជាកសិករវិញ។
លោក យន់ សុផា បានប្រាប់ឱ្យដឹងទៀតថា សម្រាប់ទីផ្សារនាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនអាចផលិតជី និងផ្គត់ផ្គង់ក្នុងទីផ្សារបានប្រមាណជាង ៣០០តោនក្នុងមួយថ្ងៃ និងបានចុះកិច្ចសហការជាមួយម្ចាស់កសិដ្ឋានផ្សេងៗ ដែលត្រូវការជី សម្រាប់ដំណាំកសិកម្ម បែបផ្ទះសំណាញ់។
សម្រាប់ពេលបច្ចុប្បន្ន ក្រុមហ៊ុន ផលិតជីធម្មជាតិ ហ៊ុយយន់ អេហ្គ្រីខលឈ័រ បានចូលរួមចំណែកជួយឱ្យមនុស្សមានការងារធ្វើជាង ៣០០នាក់ និងបានចូលរួមចំណែកសម្អាតបរិស្ថានសង្គម និងកាត់បន្ថយការនាំជីពីក្រៅប្រទេសចូលមកប្រទេសកម្ពុជាបានមួយចំណែក ផងដែរ៕
អត្ថបទ ៖ សួស សិត
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២២ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ