ជីវិតកម្សាន្ដ
ក្រោយ SUGA បំពានច្បាប់ដល់ថ្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍ មហាជនមិនពេញចិត្ត Big Hit ដែលបិទបាំងការពិត
កាលពីថ្ងៃទី ០៧ ខែសីហា ប៉ុស្តិ៍ប៉ូលិស Yongsan ក្នុងទីក្រុង Seoul បានរាយការណ៍ថា SUGA បានបំពានច្បាប់ចរាចរណ៍ផ្លូវគោក ខណៈមន្ត្រីដើរល្បាតនៅជិតការិយាល័យប្រធានាធិបតីបានប្រទះឃើញសមាជិកក្រុម BTS រូបនេះស្រវឹងជោគជាំដេកដួលលើដី។
ទោះបីជាបែបនេះក្ដី ទាំង SUGA និងទីភ្នាក់ងារ Big Hit Music បានទទួលស្គាល់ឧបទ្ទវហេតុនេះ ប៉ុន្តែការឆ្លើយតបរបស់ពួកគេ មិនបានធ្វើឲ្យមហាជនស្រាកស្រានចិត្តឡើយ តែបែរជាបង្កឲ្យមានភាពចម្រូងចម្រាសពាសពេញប្រទេសកូរ៉េខាងត្បូងទៅវិញ។
ដោយពាំនាំពាក្យរបស់ SUGA ផលិតកម្ម Big Hit បានធ្វើសេចក្ដីថ្លែងការថា តារាចម្រៀងវ័យ៣១ឆ្នាំ មិនដឹងខ្លួនថាវាជាការខុសច្បាប់ក្នុងការប្រើប្រាស់ម៉ូតូស្កូតឺឬ Electric Scooter ខណៈពេលដែលខ្លួនគេកំពុងស្ថិតនៅក្រោមឥទ្ធិពលស្រវឹង។ ក្នុងនោះខាងទីភ្នាក់ងារបានសង្កត់ធ្ងន់ថា មិនមានការខូចខាតទ្រព្យសម្បត្តិ ឬគ្រោះដ្នាក់ធ្ងន់ធ្ងរណាមួយកើតឡើងនោះទេ។ នេះក៏ដោយសារតែរូបលោកបានពាក់មួកសុវត្ថិភាពយ៉ាងត្រឹមត្រូវបំផុត។
ថ្វីដ្បិតតែទាំងនេះគឺជាការបកស្រាយជំនួស SUGA យ៉ាងណាក្ដី ក៏ប៉ុន្តែភាពចម្រូងចម្រាសកាន់តែផុងជ្រៅទៅដោយសារតែប្រយោគដែលប្រើប្រាស់ដោយសមាជិកក្រុម BTS និង Big Hit Music ដោយសំដៅលើយានជំនិះថា វាគ្រាន់តែជាយានអគ្គិសនីឬ Electric Scooter ប៉ុណ្ណោះ។
ទន្ទឹមនោះទៀតសោត ប៉ូលិសបានបញ្ជាក់ថា យានជំនិះដែល SUGA ប្រើមានកៅអីដោយគេបានចាត់ថ្នាក់ថា ជាម៉ូតូអេឡិចត្រូនិកក្រោមច្បាប់ចរាចរណ៍ដែលអនុវត្តច្បាប់ធ្ងន់ធ្ងរជាង។ ជាពិសេសច្បាប់ក្នុងប្រទេសកូរ៉េខាងត្បូង សម្រាប់អ្នកដែលប្រើប្រាស់ម៉ូតូប្រភេទនេះត្រូវតែមានអាជ្ញាប័ណ្ណទើបអាចបើកបរលើដងផ្លូវបាន។
ដោយឡែក ងាកមកកាន់អ្នកលេងអ៊ីនធឺណិតក្នុងប្រទេសកូរ៉េជាច្រើនបានបញ្ចេញមតិមិនពេញចិត្តនឹងសេចក្ដីថ្លែងការរបស់ផលិតកម្មដែលបិតបាំងអំពើមួយនេះដែលហៅថាឃុបឃិត។ ម្នាក់ៗបានហៅគ្រោះថ្នាក់ថា នេះជាការបើកបរក្នុងស្ថានភាពស្រវឹង វាជាការប៉ុនប៉ងមនុស្សឃាតច្បាស់ណាស់។ ហេតុអ្វីបានជាខាងផលិតកម្មបែរជានិយាយកុហក អំពីអ្វីដែលនឹងត្រូវបានរកឃើញទៅវិញ? តើនេះគាត់មិនខ្មាស់គេទេដែលស្រវឹងដេកនៅតាមផ្លូវ។
មិនត្រឹមប៉ុណ្ណឹងទេ គ្រោះថ្នាក់ចរាចរណ៍ដែលបង្កដោយសមាជិកក្រុម BTS នេះបានធ្វើឲ្យអ្នកគាំទ្រពួកគេមានការស្រងាកចិត្តយ៉ាងខ្លាំង។ ជាពិសេសគឺ Big Hit បែរជានិយាយមិនពិត ទាក់ទិនគ្រោះថ្នាក់ដែលអាចសម្លាប់មនុស្សបាន។ យ៉ាងណាក៏ដោយពួកគេមិនពេញចិត្តហើយក៏មិនចង់គាំទ្រ BTS ទៀតដែរ។
យ៉ាងណាមិញ មកទល់នឹងបច្ចុប្បន្ន Suga បាននិងកំពុងចូលរួមក្នុងការបម្រើយោធាជាកាតព្វកិច្ចរបស់គាត់ធ្វើការជាភ្នាក់ងារសេវាសង្គមតាំងពីខែកញ្ញាឆ្នាំមុន។ រដ្ឋបាលកម្លាំងទាហានបានប្រាប់ AP ថា ឧប្បត្តិហេតុមួយនេះនឹងមិនប៉ះពាល់ដល់ការងាររបស់លោកក្នុងនាមភ្នាក់ងារទេ ខណៈដែលឧប្បត្តិហេតុនេះបានកើតឡើងក្រៅម៉ោងតែប៉ុណ្ណោះ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មេ Kakao រងការចោទប្រកាន់ពីបទក្លែងបន្លំភាគហ៊ុន ក្នុងការដេញថ្លៃទិញយក SM
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ