ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌឫស្សីកែវ បញ្ចេញគ្រឿងចក្រចុះស្តារព្រែកជិត ១០០ ម៉ែត្រ ជាប់សាលារៀន ការពារជន់លិចពេលភ្លៀងធ្លាក់
រដ្ឋបាលខណ្ឌឫស្សីកែវ បន្តយកចិត្តទុកដាក់ ស្តារអូរព្រែក នៅតាមបណ្ដាសាលារៀន ដែលធ្លាប់ជន់លិចពេលមានភ្លៀងធ្លាក់រាល់ឆ្នាំ។
កាលពីរសៀលថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៤ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានបញ្ជាឲ្យកម្លាំងជំនាញខណ្ឌ យកគ្រឿងចក្រអេស្ការវ៉ាទ័រ សាស័រ ដោយធ្វើការសហការជាមួយកម្លាំងសង្កាត់ស្វាយប៉ាក និងលោកគ្រូនាយកសាលាវិទ្យាល័យ ជា ស៊ីម ចំរើនរដ្ឋ ស្ថិតក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក បានចាប់ផ្ដើមស្តារប្រឡាយមួយខ្សែប្រវែងជិត ១០០ ម៉ែត្រ ដែលមានកាកសំណល់កម្ទេចកំទី រឹងៗ ក៏ដូចជាភក់ជាដើម រាំងស្ទះចរន្តប្រព័ន្ធលំហូរទឹកលូ ចេញពីក្នុងសាលារៀន ដើម្បីរំដោះឲ្យហូរទៅប្រឡាយធំបានលឿនឆាប់រហ័សជាងមុន។
ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ ក៏បានសំណូមពរម្តងហើយ ម្តងទៀត សូមមេត្តាប្រជាពលរដ្ឋទាំងអស់ យោគយល់ និងអធ្យាស្រ័យ លោកនឹងបន្តចុះស្តារប្រឡាយអូរព្រែក ដែលមានក្នុងមូលដ្ឋានឲ្យបានលឿន ជៀសវាងពេលភ្លៀងមកម្តងៗ លិចលង់ដល់ខ្នងផ្ទះពលរដ្ឋ ពិបាករស់នៅ៕
អត្ថបទ ៖ រដ្ឋា
-
ចរាចរណ៍៧ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៧ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ