Connect with us

ព័ត៌មានអន្ដរជាតិ

ទឹកជំនន់​បង្កគ្រោះ​ធ្ងន់ធ្ងរ​នៅយេម៉ែន ខណៈមនុស្ស៣០​បាត់បង់​ជីវិត​

បានផុស

នៅ

ភ្លៀង​ធ្លាក់​ជាច្រើនថ្ងៃ​ជាប់ៗគ្នា​ក្នុង​ប្រទេសយេម៉ែន បាន​បង្ក​ជា​ទឹកជំនន់​បណ្តាលឱ្យ​មនុស្ស​យ៉ាង​តិច​​៣០នាក់​បាត់បង់ជីវិត​និងរាប់រយនាក់ត្រូវបានជម្លៀសចេញ​ក្រោយ​ទឹកជំនន់វាយប្រហារទីក្រុង Hodeidah ភាគខាងត្បូងប្រទេសយេម៉ែន។ យោង​ទីភ្នាក់ងារព័ត៌មានAP។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីក្រុង Hodeidah ស្ថិតនៅ​ភាគនិរតីនៃទីក្រុងTaiz និងទីក្រុង Hajjah ភាគពាយ័ព្យ សុទ្ធតែរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរដោយទឹកជំនន់ក្នុងសប្តាហ៍នេះ អំឡុងពេលមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងប្រទេសយេម៉ែន ដែលបណ្តាលឱ្យមានទឹកជំនន់យ៉ាងគំហុកហូរកាត់បំផ្លាញផ្ទះប្រមាណ៥០០ខ្នង ខណៈមនុស្ស​៥​នាក់បន្ត​​បាត់​ខ្លួន​នៅឡើយ​។

ជាមួយគ្នានេះការិយាល័យមនុស្សធម៌របស់អង្គការសហប្រជាជាតិក្នុងប្រទេសយេម៉ែនបានឲ្យដឹងដែរថា ទឹកជំនន់កាលពីថ្ងៃសុក្រនៅក្នុងស្រុក Maqbnah ក្នុងទីក្រុង Taiz បានសម្លាប់មនុស្សចំនួន១៥​នាក់ បំផ្លាញដីកសិកម្ម ខូចខាតផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធនានា។ អ្នកស្រុកមួយចំនួនត្រូវបានគេរាយការណ៍ថា បានជាប់គាំងនៅក្នុងផ្ទះរបស់ពួកគេនៅក្នុងស្រុក al-Mansuriyah ចាប់តាំងពីយប់ថ្ងៃអង្គារ ខណៈដែលផ្លូវត្រូវបានបិទ។

(រូបភាព៖ AP)

អាជ្ញាធរមូលដ្ឋាននៅតែមិនទាន់ទៅដល់តំបន់ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារ​ទឹកជំនន់នៅឡើយ រយៈពេលពីរថ្ងៃនេះ ដែលធ្វើឲ្យអ្នកស្រុកមួយចំនួនដែលជាប់នៅក្នុងផ្ទះរបស់ពួកគេ មានការខ្វះខាតស្បៀងអាហារ។

ទន្ទឹមនោះមូលនិធិអង្គការសហប្រជាជាតិសម្រាប់ប្រជាជនយេម៉ែនក៏បានបង្ហាញតួរលេខលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ទឹកជំនន់បានប៉ះពាល់ដល់មនុស្សជាង ២៨០០០​នាក់ដែលរស់នៅក្នុងសង្កាត់ចំនួន៤ក្នុងទីក្រុង Hajjah ហើយប្រហែល ៤១១២ គ្រួសារដែលត្រូវការជំនួយសង្គ្រោះបន្ទាន់។

(រូបភាព៖ AP)

រដូវវស្សានៅក្នុងប្រទេសយេម៉ែនចាប់ផ្តើមនៅចុងខែមីនា ហើយភ្លៀងធ្លាក់ខ្លាំងនៅក្នុងខែកក្កដារហូតដល់ពាក់កណ្តាលខែសីហា។ ប៉ុន្តែរដូវវស្សានៅក្នុងឆ្នាំនេះហាក់ដូចជាបង្កផលវិបាកកាន់តែធ្ងន់ធ្ងរបន្ថែមទៀតដល់ប្រទេសនេះ ខណៈសង្រ្គាមស៊ីវិលដ៏មហន្តរាយ​​របស់ប្រទេសយេម៉ែន បានចាប់ផ្តើមនៅក្នុងឆ្នាំ២០១៤នៅពេលដែលក្រុម​ហ៊ូធី បានដណ្តើមយករដ្ឋធានី Sanaa និងភាគច្រើននៃភាគខាងជើងនៃប្រទេសយេម៉ែន ហើយបានបង្ខំរដ្ឋាភិបាលដែលទទួលស្គាល់ជាអន្តរជាតិ​ត្រូវ​និរទេសខ្លួន ហើយបញ្ហាសង្គ្រាមនេះបានធ្វើឲ្យប្រទេសនេះមានវិបត្តិនានា​រួមទាំងសេដ្ឋកិច្ចផងដែរ៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៥ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៥ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម