Connect with us

ព័ត៌មានអន្ដរជាតិ

ស្ថានការណ៍ក្តៅ! កងទ័ពចិន ធ្វើតេស្តសមត្ថភាពប្រយុទ្ធ នៅសមុទ្រចិនខាងត្បូង 

បានផុស

នៅ

ស្របពេលស្ថានការណ៍កាន់តែក្តៅ ស្រាប់តែប្រទេសចិន បានធ្វើសមយុទ្ធតេស្តសមត្ថភាពវាយប្រហារនិងការល្បាត នៅក្បែរដែនទឹកមានជម្លោះក្នុងសមុទ្រចិនខាងត្បូង។

(រូបថត៖ Xinhua)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីរាយការរបស់ South China Morning Post កាលពីថ្ងៃពុធទី៧ខែសីហា, បញ្ជាការដ្ឋានភូមិភាគខាងត្បូង របស់យោធាចិន ប្រកាសថា កងទ័ពខ្លួនបានធ្វើសមយុទ្ធសាកល្បងសមត្ថភាពវាយប្រហារនេះ នៅដែនទឹក Scarborough Shoal ឬចិនហៅថា កោះ ហ័ងយាន។

ដែនទឹកមួយនេះ ត្រូវបានទាមទារយកមកគ្រប់គ្រងទាំងពីសំណាក់ភាគីចិននិងហ្វីលីពីន ខណៈវាមានចម្ងាយប្រហែល ២២០គីឡូម៉ែត្រ នៅភាគខាងលិចកោះ Luzon របស់ហ្វីលីពីន។

(រូបថត៖ VCG)

ទីក្រុងប៉េកាំង អះអាងថា «រាល់សកម្មភាពយោធាដែលរំខានដល់សមុទ្រចិនខាងត្បូង បង្កើតជាចំណុចក្តៅ និងបំផ្លាញដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់ ត្រូវតែគ្រប់គ្រងឲ្យបាន”។

សមយុទ្ធសាកល្បងសមត្ថភាពវាយប្រហារនេះ ធ្វើឡើងនៅថ្ងៃតែមួយ ដែលសហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា និងហ្វីលីពីន ក៏ធ្វើសមយុទ្ធយោធារួមគ្នាផងដែរ ក្នុងសមុទ្រចិនខាងត្បូង។

នៅក្នុងសេចក្តីថ្លែងការណ៍រួម ប្រមុខយោធានៃប្រទេសទាំងបួន បានប្តេជ្ញារក្សាសិទ្ធិសេរីភាពនៃការធ្វើនាវាចរណ៍និងហោះហើរ ហើយប្រើប្រាស់សមុទ្រនិងដែនអាកាសតាមការអនុញ្ញាតក្រោមច្បាប់អន្តរជាតិ។

(រូបថត៖ AP)

ជាយូរមកហើយ សមុទ្រចិនខាងត្បូង គឺជាកម្មវត្ថុនៃការទាមទារត្រួតស៊ីគ្នា ដោយប្រទេសក្នុងតំបន់យ៉ាងច្រើន ខណៈក្រៅពីចិននិងហ្វីលីពីន, វៀតណាម ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងព្រុយណេ ក៏ទាមទារផ្នែកខ្លះផងដែរ។

ភាព​តានតឹង​ក្នុង​តំបន់​ កាន់តែ​ធ្ងន់ធ្ងរ​ឡើងៗ​ដោយសារ​សកម្មភាព​របស់​អាមេរិក​និង​សម្ព័ន្ធមិត្ត​ដែល​តែងតែ​បំពេញបេសកកម្មនូវអ្វី​ហៅខ្លួនហៅថា ជា​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​ឆ្លងកាត់​តំបន់​ដែល​ទី​ក្រុង​ប៉េកាំង ទាមទារ​ជា​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ។

ជុំវិញបញ្ហានេះដែរ ប្រទេសចិនបានព្រមានហ្វីលីពីនម្តងហើយម្តងទៀតកុំឲ្យ ពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយសហរដ្ឋអាមេរិកឲ្យសោះ ដោយនិយាយថា ទីក្រុងម៉ានីល នឹងត្រូវទីក្រុងវ៉ាស៊ីនតោន យកទៅប្រើដើម្បីបម្រើរបៀបវារៈភូមិសាស្ត្រនយោបាយ ហើយចុងក្រោយនឹងធ្វើឲ្យខូចដល់សន្តិសុខផ្ទាល់របស់ខ្លួនជាក់ជាមិនខានឡើយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ប្រទេសចំនួន​៤ ធ្វើ​សមយុទ្ធ​រួម​គ្នា​លើក​ដំបូង​លើ​សមុទ្រ​ចិន​ខាង​ត្បូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១៣ នាទីutes មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រជាពលរដ្ឋ សហជីព និងកម្មករ ថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែល​អំពាវនាវ​ឱ្យ​មាន​ការ​ងើប​បះបោរ​ប្រឆាំង​នឹងរាជរដ្ឋាភិបាលស្របច្បាប់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីស្រាអែលបើកការវាយឆ្មក់យ៉ាងសាហាវទៅលើជំរុំជនភៀសខ្លួន Jenin ក្នុងតំបន់ West Bank

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

តួកគីចាប់ខ្លួន​ម្ចាស់​សណ្ឋាគារ​ ​និងអ្នក​ពាក់​ព័ន្ធ​ ខណៈ​កំហឹងសាធារណៈ​ផ្ទុះ​ឡើង​​​​ខ្លាំង​

ព័ត៌មានជាតិ២ ម៉ោង មុន

ជប៉ុនផ្ដល់ជំនួយជាង៥លានដុល្លារ ដើម្បីគាំទ្រលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម