Connect with us

ព័ត៌មានអន្ដរជាតិ

ជម្លោះ​មជ្ឈិមបូព៌ា​ថយ​ឥទ្ធិពល​ ក្រោយ​អាមេរិក​​ចេញមុខចរចា​​ផ្ទាល់​ជាមួយអ៊ីរ៉ង់​និង​អ៊ីស្រាអែល​

បានផុស

នៅ

ជម្លោះ​​ពាក្យសម្តី​ស្ទើរ​ផ្ទុះ​សង្គ្រាម​​នៅ​ទូទាំង​តំបន់​មជ្ឈិម​បូព៌ា​បាន​បន្ថយ​កម្តៅ​​​​​បន្តិច​​ បន្ទាប់​ពីរដ្ឋមន្ត្រី​ការ​បរទេសសហរដ្ឋ​អាមេរិកបាន​​និយាយថា សហរដ្ឋ​អាមេរិក​បាន​ទាក់​ទង​ដោយ​ផ្ទាល់​ទៅ​កាន់​​ប្រទេស​អ៊ីរ៉ង់ និង​​អ៊ីស្រាអែល​ដែល​ជា​គូ​សត្រូវ​ធំផុត​​​​ក្នុងតំបន់​​​​។

ក្រោយ​ឃាតកម្ម​​លើ​មេដឹកនាំការិយាល័យ​នយោបាយ​​​​​ក្រុម​​​សកម្ម​ប្រយុទ្ធ​​ហាម៉ាស​​ លោក Ismail Haniyeh កាល​ថ្ងៃទី​៣១​ខែកក្កដា​ ស្ថានភាពសង្រ្គាម​នៅ​មជ្ឈិមបូព៌ា​ស្ទើរតែ​ផ្ទុះ​ទៅ​ហើយ រហូត​ដល់​រដ្ឋ​មន្ត្រី​ការ​បរទេសសហរដ្ឋ​អាមេរិក លោក Antony Blinken បាន​ប្រាប់​រដ្ឋមន្ត្រី​ក្រុម​ប្រទេស​​អភិវឌ្ឍន៍​ឧស្សាហកម្ម​ហៅ​កាត់ G7 ថា ​​អ៊ីរ៉ង់​​និង​​ក្រុម​​សកម្ម​ប្រយុទ្ធ​​​គាំទ្រ​ដោយ​អ៊ីរ៉ង់​នឹង​វាយ​ប្រហារ​​អ៊ីស្រាអែល​ក្នុង​រង្វង់​២៤​​ម៉ោង​ទៅ​​៤៨​ម៉ោង។

លោក Antony Blinken ធ្វើ​កាយវិការ​ក្នុងពេលធ្វើសន្និសីទ​នៅរដ្ឋ​ម៉ារីឡែនដ៍​។​ ​បណ្តាញសង្គម X
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែ​ផុត​​​រយៈ​ពេល​ដែល​ប្រមុខ​ការ​ទូត​សហរដ្ឋ​អាមេរិក​​បាន​ព្រមាន ​ស្ថានភាព​នៅ​មជ្ឈិម​បូព៌ា​ហាក់​ប្រែក្លាយ​ទៅ​ជា​ស្ងប់​ស្ងាត់​​បន្តិច​វិញ​ ហើយ​​ប្រមុខ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ដដែល​បាន​ព្រលយ​ថា ខ្លួន​បាន​​​ប្រឹង​ប្រែង​​ទំនាក់​ទំនង​ផ្ទាល់​ទៅ​​កាន់​ភាគី​ជម្លោះ​​​ដើម្បី​កុំ​ឱ្យ​បង្កើន​​​ភាព​តាន​​តឹង​​​នាំទៅរកសង្គ្រាម​​។

ក្នុង​សន្និសី​​ទ​​មួយ​នៅ​រដ្ឋ​ម៉ារីឡែន​​ដ៍ (Maryland) ក្រោយ​ជំនួប​​ទ្វេ​ភាគី​ជាមួយ​​​សមភាគី​​​អូស្រ្តាលី​​លើបញ្ហាសន្តិសុខ​​​នៅ​​ឥណ្ឌូប៉ាស៊ីហ្វិក រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាន​និយាយថា៖​«គ្មាននរណាម្នាក់គួរបង្កើន» ជម្លោះនៅមជ្ឈិមបូព៌ា ហើយទីក្រុងវ៉ាស៊ីនតោនបានទំនាក់ទំនងសារនោះដោយផ្ទាល់ទៅកាន់អ៊ីរ៉ង់ និងអ៊ីស្រាអែល។

​ដោយ​ទើប​អះអាង​ពីការ​វាយប្រហារ​​​របស់​ប្រទេស​អ៊ីរ៉ង់​​​​ដែល​អាម៉ាស់​មុខដោយសារ​ការ​ស្លាប់​របស់​មេដឹកនាំហាម៉ាស​​ក្នុង​​ប្រទេសអ៊ីរ៉ង់នោះ លោក Blinken ​បាន​លើក​ឡើង​ថា៖«គ្មាននរណាម្នាក់គួរតែបង្កើនជម្លោះនេះទេ។ យើងបានចូលរួមក្នុងការទូតដ៏ខ្លាំងក្លាជាមួយសម្ព័ន្ធមិត្ត និងដៃគូ ដោយបានទំនាក់ទំនងសារនោះដោយផ្ទាល់ទៅកាន់​អ៊ីរ៉ង់។ យើងក៏បាន​ទាក់ទងសារនោះដោយផ្ទាល់ទៅកាន់អ៊ីស្រាអែល»​។​

​​ទីភ្នាក់ងារ​ព័ត៌មាន Anadolu ​របស់​តួកគី បាន​ផ្សាយ​ថា លោក Blinken បាន​​បញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្ត «រឹង​ដូចដែក (ironclad) របស់សហរដ្ឋអាមេរិកចំពោះសន្តិសុខរបស់អ៊ីស្រាអែល ដោយបន្ថែមថា ខ្លួននឹងបន្តការពារអ៊ីស្រាអែល និងកងទ័ពរបស់ខ្លួនប្រឆាំងនឹងការវាយប្រហារ។

តាម​ការ​ចុះ​ផ្សាយ​ដដែល​ លោក Blinken ត្រូវ​បានស្រង់សម្តី​ដូច​​និយាយថា៖«ប៉ុន្តែអ្នកគ្រប់គ្នានៅក្នុងតំបន់គួរតែយល់ថា ការវាយប្រហារបន្ថែមទៀត​គ្រាន់តែបន្តកើតមានជម្លោះប៉ុណ្ណោះ»​ ដោយបន្ថែមថា នេះអាចនាំឱ្យមាន «លទ្ធផលដ៏គ្រោះថ្នាក់ដែលគ្មាននរណាម្នាក់អាចទស្សន៍ទាយបាន ហើយគ្មាននរណាម្នាក់អាចគ្រប់គ្រងបានពេញលេញនោះទេ»។

​ខណៈសង្គ្រាម​កំពុង​បន្ត​នៅ​តំបន់ហ្គាហ្សា​​​ប៉ាឡេស្ទីន​ជាទី​ដែល​ជាន​ស៊ីវិល​​​ជិត​៤ម៉ឺន​នាក់​ត្រូវ​បាន​សម្លាប់ និង​អ្នក​រង​របស់​​រាប់ម៉ឺន​នាក់ ហើយ​ប្រជាជន​ប៉ាឡេស្ទីន​​​ជាង​១លាន​នាក់ ត្រូវ​ផ្លាស់​ទី​​លំនៅ​ដើម្បីរក​កន្លែង​សុវត្ថិភាព ជម្លោះអាវុធ​រវាង​​អ៊ីស្រា​អែល​​ បានរីករាលដ​ល់​ប្រទេស​ជិត​ខាង​​​លីបង់បន្ទាប់​ពី​អ៊ីស្រាអែល​សម្លាប់​មេបញ្ជាការ​ក្រុមសកម្មប្រយុទ្ធ​​ហេសបូឡា​​ Fuad Shukr កាល​ថ្ងៃទី​៣០កក្កដា​។ មួយថ្ងៃក្រោយមក​ អ៊ីស្រាអែល​រង​ការ​ចោទថា បាន​ធ្វើឃាត​​មេដឹកនាំ​ហាម៉ាស​ដ៏មាន​ឥទ្ធិពល​បំផុតលោក​ Ismail Haniyeh។​

មេដឹកនាំ​ទាំងពីរ​របស់​ក្រុមសកម្មប្រយុទ្ធ​ដែល​ត្រូវបានសម្លាប់ដោយ​អ៊ីស្រាអែល​សុទ្ធ​តែគាំទ្រ​ដោយអ៊ីរ៉ង់ដែលប្រៀបដូច​ជាបង​ធំ​នៅតំបន់​មជ្ឈិមបូព៌ា​​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

កំណើន​ឱកាស​ការងារ និងការវិនិយោគ ក្នុងឆ្នាំ២០២៤ ឆ្លុះបញ្ចាំងពីស្ថេរភាពនយោបាយ និងសេដ្ឋកិច្ចរបស់កម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

រាជធានីភ្នំពេញ៖ ជំងឺគ្រុនឈាមបានថយចុះប្រមាណជាង៤០% បើប្រៀបធៀបឆ្នាំ២០២៣ និងឆ្នាំ២០២៤

ព័ត៌មានជាតិ៦ ម៉ោង មុន

សហជីព​នៅ​កម្ពុជា និង​ប្រជាពលរដ្ឋ​ថា លិមគិមយ៉ា គ្មាន​តម្លៃ​នឹង​ឱ្យ​រដ្ឋាភិបាលសម្លាប់ទេ ព្រោះ​ជា​អ្នក​នយោបាយ​គ្មាន​សំឡេង

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្រះរាជ​ដំណាក់​ស្តេច ជា​កន្លែងកត់ត្រា ទុក​ជា​ប្រវត្តិសាស្ត្រ​របស់​យុវជន​ជំនាន់​ក្រោយ

អត្ថាធិប្បាយ៦ ម៉ោង មុន

បណ្ឌិត គិន ភា៖ ៤០ឆ្នាំមកនេះ សម្តេចតេជោ ហ៊ុន សែន បានកសាងសមិទ្ធផលធំៗចំនួន៩ជូនប្រជាជាតិកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម