សេដ្ឋកិច្ច
អ្នកជំនាញហិរញ្ញវត្ថុ៖ «មុនពេលខ្ចីលុយ គិតឱ្យច្បាស់ចៀសវាងហានិភ័យ»
អក្ខរកម្មហិរញ្ញវត្ថុគឺជាចំណេះដឹងមូលដ្ឋានផ្នែកហិរញ្ញវត្ថុ ដែលមនុស្សគ្រប់រូប ជាពិសេសប្រជាជនកម្ពុជាត្រូវតែមានចំណេះដឹងផ្នែកនេះ ដើម្បីចៀសវាងហានិភ័យណាមួយនៅពេលដែលយើងទៅខ្ចីលុយគេ។

លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិធនាគារ ប្រៃសណីយ៍កម្ពុជា មានប្រសាសន៍ថា ចំណេះដឹងហិរញ្ញវត្ថុមានសារសំខាន់ណាស់ដែលប្រជាពលរដ្ឋត្រូវយល់ដឹង។
លោក តូច ចៅចេក មានប្រសាសន៍ថា៖ «មុនពេលយើងខ្ចីលុយគេគិតឱ្យច្បាស់ ប្រសិនបើយើងគិតថា ចង់ដូរឡានថ្មី ចុះឡានចាស់ហ្នឹងជិះកើតអត់ ចង់ដូរទូរស័ព្ទថ្មី តើមានលុយសល់អត់ បើយើងចេះតែបង្កើនបំណុល ហើយគិតថា មិនអីទេ បង់រំលស់ តែមួយខែ ២០ ឬ៣០ ដុល្លារ ថែមឡានផង ផ្ទះផង និងអ្វីផ្សេងៗទៀត វាកាន់តែជ្រុល»។

លោក តូច ចៅចេក បញ្ជាក់ថា នៅពេលដែលមានវិបត្តិអ្វីមួយកើតឡើង យើងនឹងអាចមានបញ្ហា ដូច្នេះត្រូវគិតប្រើហិរញ្ញវត្ថុ និងចាយវាយត្រូវតែប្រុងប្រយ័ត្ន។
លោក តូច ចៅចេក បន្ថែមថា៖ «មិនមែនយើងថា ខ្ញុំក្រណាស់ដោយសារខ្ញុំរកបានតែ ២០០ ដុល្លារ កុំថាឡើយរកបាន ២០០ ក្រ រកបាន ២០០០ ក៏ក្រដែរ ប្រសិនបើយើងចាយដល់ ៣០០០ រកបាន ២០០ ក៏យើងមានដែរប្រសិនបើយើងចាយតែ ១០០ ហើយ ១០០ ក៏យើងចាយគ្រប់ដែរ ប្រសិនបើយើងចេះចាត់ចែងចំណាយឱ្យត្រឹមត្រូវ»។
យោងតាមធនាគារជាតិនៃកម្ពុជា នៅក្នុងឆមាសទី ១ ឆ្នាំ ២០២៤ ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារមានកំណើន ៦,១% ដល់ ៣៥៦,៩ ទ្រីលានរៀល (៨៨,៣ ប៊ីលានដុល្លារអាមេរិក) ក្នុងនោះវិស័យធនាគារមាន ៩៥,៩% នៃទ្រព្យសកម្មប្រព័ន្ធធនាគារ វិស័យមីក្រូហិរញ្ញវត្ថុ ៣,៦% និងវិស័យភតិសន្យាហិរញ្ញវត្ថុ ០,៥%។ ឥណទានអតិថិជនបានកើនឡើង ២,៦% ដល់ ២៣៨,១ ទ្រីលានរៀល (៥៨,៩ ប៊ីលានដុល្លារអាមេរិក)៕
អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម១៩ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?